« ហេតុអ្វីសព្វថ្ងៃនេះគ្មានអព្ភូតហេតុដូចជានៅក្នុងព្រះគម្ពីរ ? » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២
ចំគោលដៅ
ហេតុអ្វីសព្វថ្ងៃនេះគ្មានអព្ភូតហេតុដូចជានៅក្នុងព្រះគម្ពីរ ?
ព្រះគម្ពីរមាននូវរឿងរ៉ាវអព្ភូតហេតុជាច្រើន ។ អព្ភូតហេតុខ្លះធំ ហើយគួរឲ្យកោតសរសើរណាស់ ដូចជាការញែកទឹកសមុទ្រក្រហម ឬប្រោសមនុស្សពីស្លាប់ឲ្យរស់ឡើងវិញ ។ ប៉ុន្តចុះសព្វថ្ងៃនេះវិញតើដូចម្តេចដែរ ? តើនៅមានអព្ភូតហេតុកើតឡើងដែរឬទេ ?
មែនហើយ គឺមានកើតឡើង ។ យើងប្រហែលមិនបានឮពីវាជានិច្ចនោះទេ ប៉ុន្ដែនៅមានអព្ភូតហេតុកើតឡើងនៅក្នុងជីវិតរបស់មនុស្សគ្រប់ពេលវេលាទាំងអស់ ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងថា ៖ « ប្អូនៗជាច្រើននាក់បានធ្វើជាសាក្សីនៃអព្ភូតហេតុ ច្រើនជាងអ្វីដែលប្អូនៗដឹងទៅទៀត ។ អព្ភូតហេតុទាំងនោះអាចមើលទៅតូចតាច … ប៉ុន្តែភាពអស្ចារ្យមិនមែនជាធាតុផ្សំនៃអព្ភូតហេតុនោះទេ លើកលែងតែវាមកពីព្រះប៉ុណ្ណោះ » ( សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០២១ [ លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១០ ] ) ។
រាល់ជំនួយទាំងឡាយណាដែលមកពីព្រះ អាចហៅបានថាជាអព្ភូតហេតុមួយ ។ មនុស្សជាច្រើនបានទទួលបទពិសោធន៍នៃអព្ភូតហេតុទាំងឡាយ ។ ពេលខ្លះអ្នកទាំងនោះចែកចាយរឿងរ៉ាវរបស់ពួកគេ ប៉ុន្ដែជាញឹកញាប់ ពួកគេបានរក្សាវាឲ្យពិសិដ្ឋ—រវាងខ្លួនពួកគេផ្ទាល់ និងព្រះ ។
ហើយសូមចងចាំការណ៍ដ៏សំខាន់ទាំងពីរនេះអំពីអព្ភូតហេតុគឺថា ៖ ( ១ ) អព្ភូតហេតុកើតមាននៅពេលមនុស្សមានសេចក្ដីជំនឿតែប៉ុណ្ណោះ និង ( ២ ) អព្ភូតហេតុកើតមានស្របតាមព្រះហឫទ័យ និងពេលវេលារបស់ព្រះអម្ចាស់ ។ យើងប្រហែលមិនអាចជ្រើសរើសពីរបៀប ឬពេលវេលាបានឡើយ ប៉ុន្ដែអព្ភូតហេតុរបស់ព្រះអម្ចាស់ពិតជាមានពិតមែន ទោះជានៅក្នុងពេលសព្វថ្ងៃនេះ ។ និងទោះជាសម្រាប់ប្អូនក៏ដោយ ។