ឆ្នាំ​២០២២
ជម្រើស
ខែ កក្កដា ឆ្នាំ ២០២២


« ជម្រើស » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

ពង្សាវតារក្សត្រ ទី ១ ១៨:១៧–៤០

ជម្រើស

យុវជន​កំពុង​និយាយគ្នា

សួស្ដី បេន តើ​របាយការណ៍​សៀវភៅ​របស់​ឯង​ធ្វើ​រួច​ហើយ​ឬ​នៅ ?

របាយការណ៍​សៀវភៅ ស្អី​គេ ?

ហ្នឹងហើយ អាមួយ​ដែល​ផុត​កំណត់​ថ្ងៃស្អែក​នោះអី !

យុវជន​ព្រួយបារម្ភ

អូ៎ ខ្ញុំ​ភ្លេច​ឲ្យ​ឈឹង !

យុវជន​និយាយ​ទៅកាន់​មិត្តភក្តិ

កុំ​បារម្ភ​ពី​វា​អី ។ ខ្ញុំ​ទើបតែ​ចម្លង​របាយការណ៍​របស់​ខ្ញុំ​ចេញពី​វិបសាយ​មួយ ។ វា​ងាយ​ស្រួល​ណាស់ ! ឯង​គួរ​ធ្វើ​អញ្ចឹង​ដែរ​ទៅ ។

យុវជន​នៅ​ខាងមុខ​កុំព្យូទ័រ កំពុង​គិត

តើ​ខ្ញុំ​គួរ​ចម្លង​ពី​វិបសាយ​នេះ​ទេ ? ខ្ញុំ​ចង់​បាន​និទេ្ទស​ល្អ តែ​មាន​អ្វីម៉្យាង ធ្វើឲ្យ​មាន​អារម្មណ៍ថា​វា​មិន​ត្រឹមត្រូវ​ចំពោះ​រឿងនេះ ។

បងប្អូន​ប្រុស​កំពុង​និយាយ​គ្នា

សួស្ដី ប្អូន ។ តើ​យ៉ាង​ម៉េច​ហើយ ?

ខ្ញុំ​មាន​របាយកាណ៍​សៀវភៅ​ដែល​ផុត​កំណត់​នៅ​ថ្ងៃស្អែក តែ​ខ្ញុំ​ភ្លេច​វា​ឲ្យ​ឈឹង ។ ខ្ញុំ​ចង់​បាន​និទ្ទេស​ល្អ តែ​ខ្ញុំ​មិន​គិត​ថា​​បាន​និទ្ទេស​ល្អ​ទេ​បើ​មិន​លួច​ចម្លង​នោះ ។ នេះ​គឺជា​កិច្ចការផ្ទះ​ដ៏​ធំ​មួយ​ផងដែរ ។ វា​អាច​ទាញ​ទម្លាក់​និទ្ទេស​ចុងឆ្នាំ​សម្រាប់​ថ្នាក់​របស់​ខ្ញុំ​ផងដែរ !

បងប្អូន​ប្រុស​កំពុងមើល​អេក្រង់​ទូរសព្ទ

ប្អូន​ដឹង​ទេ បង​បាន​អាន​រឿង​មួយ​កាល​ពី​ថ្ងៃមុន ដែល​បង​គិត​ថា​ប្រហែល​ជាអាច​ជួយ​ប្អូន​បាន ។ សាក​អាន​មើល​ទៅ ។

អេលីយ៉ា​ជាមួយនឹង​ពួកសង្ឃ​នៃ​ព្រះបាល

ព្យាការី​អេលីយ៉ា​និយាយ​ទៅកាន់​បណ្ដាជន​នៃ​នគរ​អ៊ីស្រាអ៊ែល​នៅលើ​ភ្នំ​កើមែល ។ ស្តេច អ័ហាប់ និង​ពួកសង្ឈ​របស់​ទ្រង់​បាន​ដឹកនាំ​បណ្ដាជន​នៅក្នុង​អំពើ​ទុច្ចរិត ដោយសារ​ពួកគេ​បណ្ដាល​ឲ្យ​បណ្ដាជន​ថ្វាយបង្គំ​ព្រះក្លែងក្លាយ​ហៅ​ថា ព្រះបាល ។

« តើ​អ្នករាល់គ្នា​នៅតែ​ស្ទាក់ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង២​នេះ​ដល់​កាលណា​ទៀត បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះបាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិបត្តិ​តាម​ចុះ »​( ពង្សាវតារក្សត្រ​ទី១ ១៨:២១ ) ។

យុវជន​កំពុង​ហុច​ទូរសព្ទ​ទៅ​បងប្រុស

« បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ »… ខ្ញុំ​គិត​ថា ខ្ញុំ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ហើយ ។

យុវជន​កំពុង​កត់ត្រា
យុវជន​កំពុង​ហុច​ក្រដាស​ទៅ​គ្រូបង្រៀន

នៅ​ថ្ងៃ​បន្ទាប់ ។

យុវជន​កំពុង​ដើរ

ខ្ញុំ​ប្រហែលជា​មិន​បាន​និទ្ទេស​ល្អបំផុត​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ដែល​ដឹងថា ខ្ញុំ​បាន​ជ្រើសរើស​ធ្វើអ្វី​ដែល​ត្រឹមត្រូវ ។