« ពោលមកខ្ញុំ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២២ ។
ពោលមកខ្ញុំ
គ្រប់ពេលខ្ញុំផ្ដើមអធិស្ឋាន
ទ្រង់ស្ដែងស្ដាប់ឥតខានតែង
យល់ពីក្ដីស្នេហ៍ទ្រង់ប្រទាន ។
កាលមានរឿងឲ្យទ្រង់បង្រៀន ។
ទ្រង់ឲ្យខ្ញុំលុតជង្គង់
សូមពរជ័យពីព្រះអង្គ ។
ទ្រង់បំពេញចិត្តខ្ញុំដោយពន្លឺផូរផង់ ។
ខ្ញុំអរសប្បាយដ្បិត ទ្រង់យល់ពីអារម្មណ៍ ។
ទ្រង់ផ្ដល់ក្ដីជំនឿដ៏ធំ ។
កាលទ្រង់ពោលមកខ្ញុំ
ប្រៀបដូចទ្រង់នៅក្បែរ
ចាំឆ្លើយតបនឹងខ្ញុំ ។
ទ្រង់ប្រទានក្ដីសុខ ពង្រឹងដល់គំនិត
ថាខ្ញុំអាចធ្វើរឿងឧត្តម
កាលទ្រង់ពោលមកខ្ញុំ ។
ខ្ញុំពិតជាមិននៅឯកាឡើយ ។
ទ្រង់និត្យនៅបង្កើយ
ផ្សះដួងចិត្តឲ្យល្ហែល្ហើយ ។
ខ្ញុំមិនអាចឲ្យទ្រង់ឃ្លាតឃ្លា ។
កាលជាប់ផុងក្នុងទីអ័ព្ទអួរ
ទ្រង់ជួយតម្រង់មាគ៌ា ។
ទ្រង់បំពេញចិត្តខ្ញុំដោយពន្លឺផូរផង់ ។
ខ្ញុំអរសប្បាយដ្បិត ទ្រង់យល់ពីអារម្មណ៍ ។
ទ្រង់ផ្ដល់ក្ដីជំនឿដ៏ធំ ។
កាលទ្រង់ពោលមកខ្ញុំ
ប្រៀបដូចទ្រង់នៅក្បែរ
ចាំឆ្លើយតបនឹងខ្ញុំ ។
ទ្រង់ប្រទានក្ដីសុខ ពង្រឹងដល់គំនិត
ថាខ្ញុំអាចធ្វើរឿងឧត្តម
កាលទ្រង់ពោលមកខ្ញុំ ។
កាលទ្រង់ពោលមកខ្ញុំ
កាលទ្រង់ពោលមកខ្ញុំ ។
ទ្រង់បំពេញចិត្តខ្ញុំដោយពន្លឺផូរផង់ ។
ខ្ញុំអរសប្បាយដ្បិត ទ្រង់យល់ពីអារម្មណ៍ ។
ទ្រង់ផ្ដល់ក្ដីជំនឿដ៏ធំ
កាលទ្រង់ពោលមកខ្ញុំ ។
© 2022 by Intellectual Reserve, Inc. All rights reserved.
បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់ជាបន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាអាជីវកម្មឡើយ ។ សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។