ឆ្នាំ​២០២២
ចូរ​កុំ​ខ្លាច​ឡើយ—ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​ប្អូន
ខែ កក្កដា ឆ្នាំ ២០២២


« ចូរ​កុំ​ខ្លាច​ឡើយ​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​ប្អុន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២២ ។

ពាក្យ ចុងក្រោយ

ចូរ​កុំ​ខ្លាច​ឡើយ—ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​ប្អូន

ភាព​ភ័យ​ខ្លាច​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ។ ចាប់​តាំង​ពី​បុរាណ​មក ការ​ភ័យ​ខ្លាច​បាន​ដាក់​កម្រិត​ដល់ ទស្សនវិស័យ នៃ​បុត្រា​បុត្រី​របស់​ព្រះ ។ នៅក្នុង​ពង្សាវតារក្សត្រ​ទី ២ ស្ដេច​ស្រុក​ស៊ីរី​បាន​ចាត់ ទាហាន មួយ​ក្រុម​ឲ្យ​ចាប់ ហើយ​សម្លាប់​ព្យាការី​អេលីសេ ។

« ឯអ្នក​បម្រើ​នៃ​[ អេលីសេ ] កាល​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ក្រៅ នោះ​ឃើញ​មាន​ពលទ័ព​ដែល​មាន​ទាំង​សេះ និង​រទេះ​ចម្បាំង នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង ។ រួច​អ្នក​បម្រើ [ របស់​អេលីសេ ]​ជម្រាប​លោក​ថា វរហើយ ចៅហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច ? » ( ពង្សាវតាក្សត្រទី ២ ៦:១៥ ) ។

អ្នក​បម្រើ​នោះ​សួរ​ទាំង​ភ័យ​ខ្លាច ។

« [ អេលីសេ ] ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ៖ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ។

« នោះ​អេលីសេ​ក៏​អធិស្ឋាន​ថា ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ។ ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​វា​ក៏​មើល​ទៅឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលីសេ » ( ពង្សាវតាក្សត្រទី ២ ៦:១៦–១៧ ) ។

យើង​ប្រហែល​ជា​អាច​មាន ឬ​ក៏​ពុំ​អាច​មាន​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​ជួយ លុប​បំបាត់ ភាព​ភ័យ​ខ្លាច​របស់​យើង ហើយ​វាយ​ផ្ចាញ់​ពួកសត្រូវ​របស់​យើង​ឡើយ ប៉ុន្តែ​មេរៀន​នេះ​គឺ​ច្បាស់​ណាស់ ។ ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​យើង ខ្វល់​ព្រះទ័យ​ចំពោះ​យើង ហើយ​កំពុង​ប្រទាន​ពរ​ដល់​យើង តាម​របៀប​ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​បាន ។

ប្រសិន​បើយើង​ពិត​ជា​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​ផ្លូវ​របស់​ទ្រង់ ប្រសិន​បើ​យើង​ចូល​រួម​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ នោះ​យើង​នឹង​ពុំ​ភ័យខ្លាច​ចំពោះ​ទំនោរ​នៃ​លោកិយ ឬ​ខ្វល់​ខ្វាយ​ដោយ​សារ​តែ​វា​ឡើយ ។ ព្រះអម្ចាស់​កំពុង​ឃុំគ្រង ហើយ​មើលថែ​រក្សា​យើង ហើយ​គង់នៅ​ក្បែរ​យើង ។