ឆ្នាំ​២០២៣
គិត​ដល់​សេឡេស្ទាល !
ខែ វិច្ឆិកា ឆ្នាំ ២០២៣


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

គិត​ដល់​សេឡេស្ទាល !

សេចក្តី​ដកស្រង់

ព្រះវិហារ​បរិសុទ្ធ

ទាញ​យក​ឯកសារ PDF

ខ្ញុំ​បាន​រៀន​ថា ផែនការ​របស់​ព្រះ​វរបិតាសួគ៌​សម្រាប់​យើង​គឺ អស្ចារ្យ ថា​អ្វី​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​នេះ​ពិត​ជា​សំខាន់ ហើយ​ថា​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​យើង​សម្រេច​ទៅ​បាន ។…

… នៅថ្ងៃនេះ ដើម្បី​ជួយ​បងប្អូន​ស័ក្តិសម​ទទួល​បាន​ពរជ័យ​ដ៏​សម្បើម​នោះ ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​បងប្អូន ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​តាម​ការអនុវត្ត​នៃ « ការគិត​ដល់​សេឡេស្ទាល » !…

ដូច្នេះហើយ បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ តើ ដោយ​របៀប​ណា និង កន្លែងណា និង​ជាមួយ នរណា​ដែល បងប្អូន​ចង់​រស់នៅ​ជាមួយ​ជា​រៀងរហូត ? បងប្អូន​ត្រូវតែ​ជ្រើសរើស ។

នៅពេល​បងប្អូន​ធ្វើការ​ជ្រើសរើស​ផ្សេងៗ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មាន​ទស្សនៈ​វែងឆ្ងាយ—ជា​ទស្សនៈ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​ដាក់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ចម្បង ពីព្រោះ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​បងប្អូន​គឺ​អាស្រ័យ​លើ​សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅលើ​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ ។ វា​ក៏​អាស្រ័យ​ទៅលើ​ការគោរព​ប្រតិបត្តិ​របស់​បងប្អូន​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់​ផងដែរ ។…

នៅពេល​បងប្អូន​ផ្ដោត​ការគិត​ទៅដល់​សេឡេស្ទាល សូម​រំពឹង​ថា​នឹង​ជួប​ការជំទាស់​ប្រឆាំង ។…

នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល នោះ​ដួងចិត្ត​បងប្អូន​នឹង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ ។ បងប្អូន​នឹង​ចង់​អធិស្ឋាន​ឲ្យ​បាន​ញឹកញាប់ និង​ដោយ​ស្មោះសរ​ជាង​នេះ ។…

នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល នោះ​បងប្អូន​នឹង​ឃើញថា​ខ្លួន​ឯង​កំពុង​ចៀសពី អ្វីៗ ដែល​ប្លន់​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន ។…

ការគិត​ដល់​សេឡេស្ទាល​ក៏​នឹង​ជួយ​បងប្អូន​ឲ្យ​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ផងដែរ ។…

នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល បងប្អូន​នឹង​មើលទៅ​ការសាកល្បង និង​ការផ្ទុយ​តាម​ពន្លឺ​ថ្មី​មួយ ។…

នៅពេល​បងប្អូន​គិត​ដល់​សេឡេស្ទាល នោះ​សេចក្តីជំនឿ​បងប្អូន​នឹង​កើនឡើង ។…

ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​តម្រូវ​ឲ្យ​មាន​សេចក្តីជំនឿ ហើយ​វា​ក៏ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះ និង​ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់​ទ្រង់​ផងដែរ ។

នៅក្នុង​ពិភពលោក​ដែល​គិតតែ​ពី​ផ្លូវភេទ និង​នយោបាយ ការជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​ប្រកប​ដោយ​គុណធម៌​ជួយ​ស្ថាបនា​សេចក្តី​ជំនឿ ។

ការចំណាយ​ពេល​កាន់តែ​ច្រើន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជួយ​ស្ថាបនា​សេចក្ដីជំនឿ ។