ឆ្នាំ​២០២៣
ព្រះយេស៊ូវគ្រីស្ទ​គឺជា​កំណប់​ទ្រព្យ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


ព្រះយេស៊ូវគ្រីស្ទ​គឺជា​កំណប់​ទ្រព្យ

សេចក្តី​ដកស្រង់

ព្រះយេស៊ូវ​គ្រីស្ទ

ទាញ​យក​ឯកសារ PDF

Above All [ ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ] ដោយ ខេលស៊ី និង ចេស៊ី ឡៃវៀវ

ព្រះគម្ពីរ​មរមន ព្យាការី យ៉ាកុប បាន​សំដៅ​ទៅលើ​ការមិនឲ្យ​តម្លៃ​អ្វី​ដែល​នៅក្បែរ​ខ្លួន​នោះ​ថា​ជា « ការមើល​ហួស​ទីដៅ » ។ [ យ៉ាកុប ៤:១៤ ] ។ …

… យើង​ត្រូវ​ចាំយាម​កុំឲ្យ​មាន​ទំនោរ​បែប​នេះ ក្រែង​យើង​ខក​មើល​មិន​ឃើញ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​យើង ហើយ​ខក​មិន​បាន​ទទួល​ស្គាល់​ពរជ័យ​ជា​ច្រើន​ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង ។ ពួក​យើង​ត្រូវការ​ទ្រង់ ។… បើ​យើង​ស្រមៃ​គិត​មិន​ត្រឹម​ត្រូវ​ថា យើងត្រូវការ​អ្វី​មួយ​ដែល​លើស​ពី​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ នោះ​យើង​នឹង​បដិសេធ ឬ​បន្ថយ​វិសាល​ភាព និង​ព្រះចេស្តា​ដែល​ទ្រង់​អាច​ប្រទាន​មក​ក្នុង​ជីវិត​យើង​ហើយ ។… ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​កំណប់​ទ្រព្យ​របស់​យើង ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ​យើង​នូវ​វិធី​ជាច្រើន ដើម្បី​ផ្ដោត​លើ​ទ្រង់​ដោយ​ចេតនា រួម​ទាំង​ឱកាស​ប្រចាំ​ថ្ងៃ​ដើម្បី​ប្រែចិត្ត​ផងដែរ ។ ពេល​ខ្លះ យើង​មិន​ឲ្យ​តម្លៃ​នូវ​ពរជ័យ​ដ៏​មហិមា​ដែល​បាន​ប្រទាន​ឲ្យ​នេះ​ទេ ។…

… កំណប់​ពរជ័យ​នៃ​សាក្រាម៉ង់​គឺ​មាន​សម្រាប់​យើង​រាល់​ពេល​ដែល​យើង​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់ ។… ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ពរ​ដល់​យើង​ដោយ​ព្រះចេស្ដារ​ញែក​ជា​បរិសុទ្ធ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​រក្សា​បាន​ការផ្តាច់បាប​ពី​មួយ​សប្តាហ៍​ទៅមួយ​សប្ដាហ៍ ។ …

ពេល​យើង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​ជាមួយ​យើង នោះ​យើង​នឹង​ត្រូវ​បាន​បំផុស​គំនិត និង​ណែនាំ​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ផ្សេង​ទៀត ដូចជា​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាដើម ។ ការធ្វើ​បែប​នេះ​ពង្រឹង​ដល់​ទំនាក់ទំនង​យើង​ជាមួយ​ព្រះ ។ … ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការចូលរួម​គួរ​តែ​មាន​ភាពខ្លាំងក្លា​ដដែល ដូច​ពេល​ដែល​ព្រះវិហារបរិសុទ្ធ​នៅ​ឆ្ងាយ ។

… នៅ​ពេល​យើង​ទុក​ចិត្ត​លើ​ព្យាការី​របស់ព្រះ​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ហើយ​ធ្វើ​តាម​ដំបូន្មាន​របស់​លោក នោះ​យើង​នឹង​រក​ឃើញ​សុភមង្គល ហើយ​យើង​ក៏​អាច​បាន​ព្យាបាល​ផងដែរ ។ យើង​មិន​ចាំបាច់​មើល​ទៅ​ឆ្ងាយ​ទេ ។