ឆ្នាំ​២០២៣
សរសើរ​ដល់​លោក
ខែ វិច្ឆិកា ឆ្នាំ ២០២៣


សរសើរ​ដល់​លោក

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​ខ្ញុំ​អើយ ទីបន្ទាល់​របស់​ខ្ញុំ​ទៅកាន់​បងប្អូន​នា​ព្រឹកនេះ​គឺថា ឱ យើង​មាន​ពរជ័យ​យ៉ាងច្រើន​ក្រៃលែង ដើម្បី​ដឹង​អ្វីៗ​ទាំងអស់​ដែល​យើង​ដឹង ដោយសារ​យើង​មាន យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ។

យើង​មាន​ការយល់ដឹង​អំពី​គោលបំណង​នៃ​ជីវិត​នេះ ដឹង​ថា​យើង​ជា​នរណា ។

យើង​ដឹង​ថា ព្រះ​ជា​នរណា យើង​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ជា​នរណា ព្រោះ​យើង​មាន យ៉ូសែប ដែល​បាន​ចូល​ទៅក្នុង​ព្រៃ​នោះ​កាលនៅ​ជា​ក្មេងប្រុស​ម្នាក់ ដើម្បី​ស្វែងរក​ការអភ័យទោស​ចំពោះ​អំពើបាប​របស់​លោក ។

ខ្ញុំ​គិត​ថា វា​គឺជា​រឿង​ដ៏​រុងរឿង និង​អស្ចារ្យ​បំផុត​មួយ ដែល​នរណាម្នាក់​នៅក្នុង​ពិភពលោក​នេះ​អាច​ដឹង​បាន—ថា​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បើក​សម្ដែង​អង្គ​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ហើយ​ថា យ៉ូសែប បាន​ធំ​ឡើង​ដើម្បី​ស្ដារ​ឡើងវិញ​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដ៏អស់កល្ប​អស់កាល​ជានិច្ច​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យើង​មាន​ព្រះគម្ពីរ​មរមន ។ ឱ ព្រះគម្ពីរ​មរមន​គឺជា​អំណោយ​ដ៏អស្ចារ្យ និង​មហិមា​អ្វី​ម្ល៉េះ សម្រាប់​សមាជិកភាព​នៅក្នុង​សាសនាចក្រ​នេះ ។ វា​គឺជា​សាក្សី​មួយ​ទៀត ជា​សក្ខីបទ​មួយ​ទៀត​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ យើង​មាន​ព្រះគម្ពីរ​នេះ ដោយសារ យ៉ូសែប មាន​ភាពស័ក្ដិសម​នឹង​យក​ផ្ទាំង​ចំណារ​ទាំងនោះ ត្រូវបាន​បំផុស​គំនិត​ពី​ស្ថានសួគ៌​ឲ្យ​បកប្រែ​ព្រះគម្ពីរ​នេះ​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ហើយ​ជូន​គម្ពីរ​នេះ​ដល់​ពិភពលោក ។…

…យើង​កំពុង​តែ​នៅក្នុង​ដំណើរការ​នៃ​ការរៀបចំ​ខ្លួន​យើង ម្ដង​បន្ដិចៗ​ក្នុង​មួយ​ថ្ងៃ ឲ្យ​បាន​ល្អ​ជាងមុន​បន្តិច មាន​ចិត្ត​សប្បុរស​ជាងមុន​បន្តិច បាន​ត្រៀមខ្លួន​ច្រើន​ជាងមុន​បន្ដិច​សម្រាប់​ថ្ងៃ​នោះ ដែល​ប្រាកដ​ជា​នឹង​មក​ដល់ នៅពេល​ដែល​យើង​នឹង​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​យើង និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​វិញ ។