ឆ្នាំ​២០២៣
ការមើល​ទៅ​គ្រួសារ​របស់​ព្រះ​តាម​កញ្ចក់​បង្រួម​ទិដ្ឋភាព
ខែ វិច្ឆិកា ឆ្នាំ ២០២៣


ការមើល​ទៅ​គ្រួសារ​របស់​ព្រះ​តាម​កញ្ចក់​បង្រួម​ទិដ្ឋភាព

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

តើ​វា​អាច​ទៅរួច​ទេ ដើម្បី​ចាប់ផ្ដើម​មើលឃើញ​ដូចជា​ព្រះ​ទតឃើញ ទោះជា​យើង​កំពុង​រស់នៅ​លើ​ផ្ទៃ​ផែនដី​នេះ​ក្ដី—ដើម្បី​ស្គាល់​អារម្មណ៍ ទិដ្ឋភាព​បង្រួម នេះ ? ខ្ញុំ​ជឿ​ថា យើង​អាច​ស្គាល់​បាន តាមរយៈ​ភ្នែក​នៃ​សេចក្ដី​ជំនឿ បង្រួម​វា​ឲ្យតូច ហើយ​មើលមក​ខ្លួនឯង និង​ក្រុមគ្រួសារ​យើង​ដោយ​ក្ដីសង្ឃឹម និង​អំណរ ។…

…​ដោយសារ​តែ​ព្រះគ្រីស្ទ នោះ​អ្វីៗ​គ្រប់យ៉ាង​នឹង​ដោះស្រាយ​បាន ។ គ្រប់យ៉ាង​ដែល​បងប្អូនគ្រប់គ្នាៗ កំពុង​ព្រួយ​បារម្ភ—វា​នឹង​មិន​អីទេ ! ហើយ​អស់​អ្នក​ដែល​មើល​ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ អាច​មាន​អារម្មណ៍ ថា​វា​នឹង​មិន​អីទេ នាពេល​នេះ ។…

ពេល​ខ្លះ​អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ការ​យល់ចិត្ត​ជាជាង​ដំបូន្មាន ការស្ដាប់​ជាជាង​ការ​ទេសនា ។…

សូម​យើង​បង្រួម​ឲ្យតូច ដើម្បី​មើលទៅ​ទំនាក់ទំនង​គ្រួសារ​ថាជា​មធ្យោបាយ​ដ៏​មាន​អានុភាព​មួយ ដើម្បី​បង្រៀន​យើង​នូវ​មេរៀន​ដែល​យើង​មក​ទីនេះ​ដើម្បី​រៀន នៅពេល​យើង​ងាក​ទៅ​រក​ព្រះអង្គសង្គ្រោះ ។

សូម​សារភាពថា នៅក្នុង​ពិភពលោក​ដែល​ធ្លាក់​នេះ គ្មាន​ផ្លូវ​ដែល​យើង​អាច​ក្លាយជា​ស្វាមី​ភរិយា ឪពុក​ម្ដាយ កូនប្រុស ឬ​កូនស្រី ចៅ គ្រូបង្វឹក ឬ​មិត្តភក្ដិ​ដ៏ល្អ​ឥតខ្ចោះ​នោះ​ទេ— ប៉ុន្ដែ​មាន​ផ្លូវ​រាប់លាន​ដើម្បី​ធ្វើជា​បុគ្គល​ល្អ​បាន ។…

នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រហែល​ជា​កិច្ចការ​ដ៏​មហិមារ​របស់​យើង​នឹង​ជាការ​នៅ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង—​មនុស្ស​ល្អ​រស់នៅ ក្នុង​ពិភព​លោក​ទុច្ចរិត ។ សេចក្ដីសង្ឃឹម របស់​យើង ផ្លាស់ប្ដូរ​របៀប​ដែល​ពួកគេ​មើល​ខ្លួនឯង និង​ខ្លួន​គេ​ជានរណា​ពិត ។ ហើយ​តាមរយៈ​កញ្ចក់​នៃ​ក្ដីស្រឡាញ់​នេះ ពួកគេ​នឹង​ឃើញ​បុគ្គល​ដែល​ពួកគេ នឹង ប្រែក្លាយ ។…

ហើយ​ដោយសារ​យើង​គឺជា​បុត្រា​បុត្រី​នៃ​សេចក្ដីសញ្ញា នោះ​យើង​អាច​ទូលសូម​ដើម្បី​មាន​អារម្មណ៍​នៃ​ក្ដីសង្ឃឹម​នេះ នា​ពេលនេះបាន ! ។…

សេចក្ដី​ស្រឡាញ់​គឺជា​អ្វី​ដែល​ផ្លាស់ប្ដូរ​ដួងចិត្ត​បាន ។ វា​គឺជា​ការជំរុញ​ចិត្ត​ដ៏បរិសុទ្ធ​បំផុត ហើយ​អ្នកដទៃ​អាច​ដឹងពី​អារម្មណ៍​នោះ ។… ប្រាកដ​ណាស់ អ្នក​ដែល​ស្រឡាញ់​ខ្លាំង​បំផុត និង​ឲ្យ​យូរ​បំផុត គឺជា​អ្នកឈ្នះ ! …

បងប្អូន និង​ខ្ញុំ ? យើង​អាច​ធ្វើ​រឿង​នេះ​បាន ! យើង​អាច​ស៊ូទ្រាំ និង​បន្ដ​សង្ឃឹម​បាន !