មនុស្សខ្ជះខ្ជាយ និងផ្លូវដែលដឹកនាំទៅផ្ទះ
សេចក្តីដកស្រង់
តើមានអ្នកណាក្នុងចំណោមពួកយើងដែលមិនបានចាកចេញពីផ្លូវនៃបរិសុទ្ធភាព ដោយគិតល្ងិតល្ងង់ថាយើងអាចស្វែងរកសុភមង្គលតាមវិធីផ្ទាល់ខ្លួនបានច្រើនជាងនោះ ?
តើមានអ្នកណាម្នាក់ក្នុងចំណោមពួកយើង ដែលពុំមានអារម្មណ៍រាបសា សោកសង្រេង ហើយចង់បានការអភ័យទោស និងក្ដីមេត្តាករុណាជាខ្លាំងឬទេ ?
ប្រហែលជាមនុស្សខ្លះធ្លាប់ឆ្ងល់ថា « តើអាចត្រឡប់ទៅវិញបានឬ ? តើខ្ញុំនឹងត្រូវគេថាស្តីឲ្យ បដិសេធ ហើយមិត្តចាស់ៗគេចមុខជារៀងរហូតដែរឬទេ ? តើនៅវង្វេងជារៀងរហូតល្អជាងឬ ? តើព្រះនឹងតបយ៉ាងណា បើខ្ញុំព្យាយាមត្រឡប់មកវិញ ? »
[ រឿង ] ប្រៀបប្រដូច [ កូនខ្ជះខ្ជាយ ] ផ្តល់ចម្លើយមួយឲ្យយើង ។
ព្រះវរបិតាសួគ៌យើងនឹងយាងមករកយើង ព្រះទ័យទ្រង់ពោរពេញដោយក្តីស្រឡាញ់ និងក្តីមេត្តា ។…
ស្ថានសួគ៌នឹងរីករាយនៅពេលយើងត្រឡប់មកវិញ ។…
ទោះបីជាជម្រើសខ្លះអាចនាំបងប្អូនឲ្យឃ្លាតឆ្ងាយពីព្រះអង្គសង្គ្រោះ និងសាសនាចក្រទ្រង់ក្ដី ក៏អង្គព្យាបាលគង់ចាំស្វាគមន៍បងប្អូននៅលើផ្លូវដែលដឹកនាំទៅផ្ទះ ។ ក្នុងនាមយើងជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ យើងព្យាយាមធ្វើតាមគំរូទ្រង់ ហើយឱបក្រសោបបងប្អូនក្នុងនាមជាបងប្អូនប្រុសស្រី និងជាមិត្តសំឡាញ់របស់យើង ។ យើងរីករាយ និងអបអរសាទរជាមួយបងប្អូន ។…
ខ្ញុំពុំថា ការត្រឡប់មកវិញជារឿងងាយនោះទេ ។ ខ្ញុំអាចថ្លែងទីបន្ទាល់អំពីរឿងនោះបាន ។ តាមពិត វាអាចជាជម្រើសដ៏លំបាកបំផុតដែលបងប្អូននឹងត្រូវធ្វើ ។
ប៉ុន្តែខ្ញុំសូមថ្លែងជាសាក្សីថា ពេលបងប្អូនសម្រេចចិត្តត្រឡប់មកវិញ ដើរតាមមាគ៌ានៃព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់បងប្អូន នោះព្រះចេស្ដាទ្រង់នឹងយាងចូលមកក្នុងជីវិតបងប្អូន ហើយនឹងធ្វើការផ្លាស់ប្រែជីវិត ។