ឆ្នាំ ២០២៣
អ្នក​នឹង​មាន​អំណរ​ដ៏មហិមា
ខែ វិច្ឆិកា ឆ្នាំ ២០២៣


អ្នក​នឹង​មាន​អំណរ​ដ៏មហិមា

សេចក្តី​ដកស្រង់

រូបភាព
ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

ថ្ងៃនេះខ្ញុំ​សូម​និយាយ​ទៅកាន់​រៀមច្បង ដែល​មាន​បទពិសោធន៍​ច្រើន​ក្នុង​សាសនាចក្រ ដែល​អាច​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​បាន ។ ព្រះអម្ចាស់​ត្រូវការ​បងប្អូន ។…

ពេល​ខ្ញុំ​ទៅ​ទស្សនកិច្ច​បេសកកម្ម​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក ខ្ញុំ​បាន​ឃើញ​ការបម្រើ​ដ៏អស្ចារ្យ​នៃ​ក្រុម​អ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​របស់​យើង ។ វា​ច្បាស់​ថា​ពួកគាត់​រីករាយ​ក្នុង​ការធ្វើតាម « ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ » ហើយ​ចេញ​ទៅធ្វើ « ធុរកិច្ច​របស់​ព្រះអម្ចាស់ » [ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៤:២៩ ] ។…

ខ្ញុំ​បាន​ហៅ​គូស្វាមីភរិយា​ជាច្រើន​ឲ្យ​បម្រើ ហើយ​បាន​ឃើញ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​មាន​ពេញ​នៅលើ​ទឹកមុខ​របស់​ពួកគេ ។ ពេល​ត្រឡប់​ទៅវិញ ពួកគេ​បាន​រៀបរាប់​ថា ពួកគេ​បាន​ខិតទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ និង​ជិតគ្នា​ទៅវិញ​ទៅមក ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ចាក់ស្រោច​លើ​ពួកគេ ហើយ​ដឹង​ថា ពួកគេ​កំពុង​ធ្វើឲ្យ​មាន​ភាព​ខុសប្លែក​មួយ ។… តើ​នរណា​មិន​ចង់​បាន​ដូច្នេះ ?…

ក្នុងនាមជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​ឲ្យ​បងប្អូន​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ដើម្បី​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ហើយ​អាច​មក​បម្រើ​ម្ដងទៀត​ផងដែរ ។…

ខ្ញុំ​ក៏សូម​សន្យា​ដែរ​ថា កាល​បងប្អូន​បម្រើ នោះ​បងប្អូន​នឹង​ទទួល​អារម្មណ៍​ពី​ក្ដីស្រឡាញ់​នៃ​ព្រះអម្ចាស់​ក្នុង​ជីវិត ហើយ​បងប្អូន​នឹង​ស្គាល់​ទ្រង់ ទ្រង់​នឹង​ស្គាល់​បងប្អូន​ហើយ « បងប្អូន​នឹង​មាន​សេចក្តី​អំណរ​ដ៏មហិមា » [ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨:១៥ ] ។ ការបម្រើ​ដ៏លះបង់​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​បំផុស​គំនិត និង​ផ្ដល់​ពរជ័យ​ដល់​គ្រួសារ ចៅៗ និង​ចៅទួត​របស់​បងប្អូន ។ « ក្តី​សុខសាន្ត និង​ក្តី​ស្រឡាញ់ [ នឹង ] មាន​កាន់តែ​ច្រើន​ឡើង » [ ពួកចៅហ្វាយ ១:២ ] ក្នុង​ជីវិត​របស់​ពួកគេ​ក្នុង​ពេល​ខាងមុខ ។

បោះពុម្ព