ឆ្នាំ​២០២៣
ធ្វើ​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុខសាន្ត
ខែ វិច្ឆិកា ឆ្នាំ ២០២៣


ធ្វើ​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុខសាន្ត

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

សម្រាប់​យើង​ក្នុង​សាសនាចក្រ​ដែល​ខិតខំ​ធ្វើជា អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទដោយ​សុខសាន្ត នោះថ្ងៃ​ដ៏​ភ្លឺស្វាង​កំពុង​រង់ចាំ​យើង នៅពេល​យើង​ផ្ដោត​លើ​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ការសាកល្បង​ជាផ្នែក​មួយ​នៃ​ជីវិត​រមែង​ស្លាប់ ហើយ​កើតឡើង​ចំពោះ​ជីវិត​របស់​មនុស្ស​គ្រប់រូប​ទូទាំង​ពិភពលោក ។…

ថ្នាក់ដឹកនាំ​សាសនាចក្រ​ត្រូវបាន​គេ​សួរជាញឹកញាប់​ថា « ហេតុអ្វី​បានជា​ព្រះ​អនុញ្ញាត​ឲ្យ​រឿងអាក្រក់ៗ​កើតឡើង ជាពិសេស​ចំពោះ​មនុស្សល្អ ? » …

យើង​មិន​ដឹង​ចម្លើយ​ទាំងអស់​ទេ តែ​យើង​ដឹង​ពី​គោលការណ៍​សំខាន់ៗ ដែល​អនុញ្ញាតឲ្យ​យើង​ប្រឈមមុខ​នឹង​ការសាកល្បង ទុក្ខលំបាក និង​ទុក្ខវេទនា​ដោយ​សេចក្តី​ជំនឿ និង​មាន​ទំនុកចិត្ត​ថា​មាន​អនាគត​ដ៏ភ្លឺស្វាង​រង់ចាំ​យើងម្នាក់ៗ ។…

យើង​ទទួល​ស្គាល់ថា​យើង​ទាំងអស់គ្នា​ភាគច្រើន​បាន​ជួបប្រទះ​នឹងព្យុះ​នៃ​ការបំផ្លិច​បំផ្លាញ​មួយចំនួន​ទាំង​ខាងរូបកាយ និង​ខាង​វិញ្ញាណ​ក្នុង​ជីវិត​យើង ។ ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដែល​គង់នៅ​ស្ថានសួគ៌ គឺជា​ព្រះសិរសា​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់​នេះ បាន​ប្រទាន​ព្រះគម្ពីរ និង​ព្យាការី​ដើម្បី​រៀបចំ​យើង ព្រមាន​យើង​អំពី​គ្រោះថ្នាក់ និង​ផ្ដល់​ការណែនាំ​ដល់​យើង​ដើម្បី​រៀបចំ និង​ការពារ​យើង ។ ការណែនាំ​ខ្លះ​ទាមទារ​ឲ្យ​ធ្វើ​សកម្មភាព​ភ្លាមៗ និងខ្លះទៀត​ផ្តល់ការ​ការពារ​ជាច្រើន​ឆ្នាំ​នាពេល​អនាគត ។…

…ជីវិត​ពោរពេញ​ដោយ​ការសរសើរ តន្ត្រី និង​អរព្រះគុណ​គឺជា​ពរជ័យ​យ៉ាង​ពិសេស ។ ការមាន​អំណរគុណ ហើយ​ពឹងផ្អែក​លើជំនួយ​ពីស្ថាន​សួគ៌​តាមរយៈ​ការអធិស្ឋាន គឺជាវិធី​ដ៏មាន​ព្រះចេស្តា​ដើម្បី​ក្លាយជា អ្នក​ដើរតាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ត ។ ការ​ព្យាយាម​ដើម្បី​មាន​ក្តីសង្ឃឹម​ជានិច្ច ជួយ​ជៀស​វាង​ពីការ​ធ្លាក់​ចុះ​ខាង​វិញ្ញាណ ។…

ក្នុង​នាម​ជា​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ខ្ញុំសូម​ថ្លែង​ទីបន្ទាល់​ថា « អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុខសាន្ត » នឹង​រក​ឃើញ​ភាពសុខ​សាន្ត​ផ្ទាល់ខ្លួន​ក្នុង​ជីវិត​នេះ និង​ការ​ជួបជុំ​ដ៏​រុងរឿង​នៅស្ថានសួគ៌ ។