អំណាចនៃការផ្សារភ្ជាប់
សេចក្តីដកស្រង់
យើងមានទំនោរគិតថា សិទ្ធិអំណាចនៃការផ្សារភ្ជាប់ អនុវត្តតែចំពោះពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធមួយចំនួនប៉ុណ្ណោះ ប៉ុន្តែសិទ្ធិអំណាចនោះគឺចាំបាច់ដើម្បីធ្វើឲ្យពិធីបរិសុទ្ធនានាមានប្រសិទ្ធភាព ហើយ ចងភ្ជាប់ហួសពីសេចក្ដីស្លាប់ ។…
សុពលភាពដែលអំណាចនៃការផ្សារភ្ជាប់ផ្តល់ដល់ ពិធីបរិសុទ្ធនៃបព្វជិតភាពរួមមានពិធីបរិសុទ្ធផ្សេងៗដែលធ្វើឡើងនៅកន្លែងដែលព្រះអម្ចាស់បានកំណត់—គឺព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។… អំណាចនៃការផ្សារភ្ជាប់នេះគឺជាការបង្ហាញដ៏ឥតខ្ចោះអំពីសេចក្ដីយុត្តិធម៌ ក្តីមេត្តា និងក្តីស្រឡាញ់របស់ព្រះ ។
ដោយមានសិទ្ធិទទួលបានអំណាចនៃការផ្សារភ្ជាប់ នោះដួងចិត្តរបស់យើងបានបង្វែរទៅរកបុព្វការីជនដែលបានស្លាប់ទៅពីមុន ។ ការប្រមូលផ្ដុំនៅថ្ងៃចុងក្រោយដើម្បីចូលទៅក្នុងសេចក្តីសញ្ញាត្រូវឆ្លងកាត់វាំងនន ។…
ការបើកសម្តែងដ៏ខ្ពង់ខ្ពស់ និងបរិសុទ្ធបំផុតនៃអំណាចនៃការផ្សារភ្ជាប់គឺនៅក្នុងការរួបរួមដ៏អស់កល្បរបស់បុរស និងស្ត្រីនៅក្នុងចំណងអាពាហ៍ពិពាហ៍ និងទៅគ្រប់ជំនាន់របស់ពួកគេ ។…
យើងអាចមើលឃើញពីមូលហេតុដែល « អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី គឺត្រូវបានតែងតាំងឡើងដោយព្រះ ហើយថាគ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើតសម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » [ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បណ្ណាល័យដំណឹងល្អ ] ។ ក្នុងពេលដំណាលគ្នានេះ យើងទទួលស្គាល់ថានៅក្នុងវត្តមានដែលមិនឥតខ្ចោះនេះ មនុស្សមួយចំនួន គិតថា រឿងនេះ ពុំមែនជាការពិត ឬអាចទៅរួចនោះទេ ។ ប៉ុន្តែយើងមានក្តីសង្ឃឹមលើព្រះគ្រីស្ទ ។…
ខ្ញុំសូមថ្លែងទីបន្ទាល់ថា អំណាចនៃការផ្សារភ្ជាប់ និងសិទ្ធិអំណាចដែលបានស្ដារឡើងវិញមកកាន់ផែនដីតាមរយៈ យ៉ូសែប ស្ម៊ីធ គឺពិត អ្វីដែលត្រូវបានចងភ្ជាប់នៅលើផែនដី គឺពិតជាចងភ្ជាប់នៅស្ថានសួគ៌ដែរ ។