ឆ្នាំ​២០២៣
ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ស្វែងរក​អំណោយទាន​ដ៏​ល្អ​បំផុត ពោល​គឺ​អំណោយទាន​ខាង​វិញ្ញាណ ។ ទ្រង់​ប្រទាន​អំណោយទាន​ខាងវិញ្ញាណ​ដើម្បី​ប្រទាន​ពរ​ដល់​យើង ហើយ​ប្រើ​ដើម្បី​ប្រសិទ្ធពរ​អ្នក​ដទៃ ។…

… ការអនុវត្ត​អំណោយទាន​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​មាន​លំហាត់​ខាង​វិញ្ញាណ ។…

ភាព​ជាដៃគូ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច គឺជា​អំណោយទាន​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​បំផុត​មួយ ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពេញចិត្ត ។…

ខ្ញុំ​សូម​ផ្តល់​ជូន​នូវ​គោលការណ៍​ណែនាំ​ចំនួន​បួន ដែល​អាច​ជា​ជំនួយ​ដល់​បងប្អូន​ក្នុង​ការអញ្ជើញ និង​ស្គាល់​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ ។

ទីមួយ​គឺ​ត្រូវ​ឈរ​នៅកន្លែង​បរិសុទ្ធ ។…

ទីពីរ ឈរ​ជាមួយ​បុគ្គល​បរិសុទ្ធ ។…

ទីបី ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏​បរិសុទ្ធ​ឲ្យ​បានញឹកញាប់​តាម​ដែល​បងប្អូន​អាច​ធ្វើ​បាន ។…

គោលការណ៍​ចុងក្រោយ​គឺ​ការស្តាប់តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។…

នៅពេល​បងប្អូន​ពិចារណា​អំពី​គោលការណ៍​ទាំងនេះ​ដើម្បី​យាងអញ្ជើញ និង​ស្គាល់​ព្រះវិញ្ញាណ សូម​ពិចារណា​ពាក្យ​ណែនាំ​ខាងក្រោម​នេះ​ដោយ​យកចិត្តទុកដាក់ ។

បញ្ជាក់អំពី​ការបំផុស​គំនិត​ខាងវិញ្ញាណ​របស់​បងប្អូន ។ …

ត្រូវ​ប្រាកដ​ថា​អារម្មណ៍​ដែល​បងប្អូន​ទទួលបាន​គឺ​ស្រប​នឹង​ការចាត់តាំង​របស់​បងប្អូន ។ …

រឿង​ខាង​វិញ្ញាណ​មិន​អាច​បង្ខំ​បានទេ ។ …

ប្រើ​ការ​វិនិច្ឆ័យ​ដ៏ល្អ​បំផុត​របស់​បងប្អូន ។ …

ខ្ញុំ​សូម​បញ្ចប់​ដោយ​ការ​អញ្ជើញ​មួយ ជាពិសេស​ចំពោះ​យុវវ័យ ។ ក្មួយៗ​ជាច្រើន​ចាប់ផ្តើម​ថ្ងៃ​របស់ខ្លួន​ដោយ​ការឈរ​នៅមុខ​កញ្ចក់ ។ ថ្ងៃស្អែក សប្តាហ៍នេះ ឆ្នាំនេះ ជានិច្ចកាល ចូរ​ឈរ​មួយ​សន្ទុះ នៅពេល​ខ្លួនឯង​មើល​ក្នុងកញ្ចក់​នោះ ។ ចូរ​គិត​ក្នុង​ចិត្ត ឬ​បើ​ក្មួយៗ​ចូលចិត្ត ចូរ​និយាយ​ខ្លាំងៗថា ៖ « មើល​ខ្ញុំ​ចុះ ! ខ្ញុំ​អស្ចារ្យ​ណាស់ ! ខ្ញុំ​ជា​កូន​របស់​ព្រះ ! ទ្រង់​ស្គាល់​ខ្ញុំ ! ទ្រង់​ស្រឡាញ់​ខ្ញុំ ! ខ្ញុំ​មាន​អំណោយទាន—​អំណោយទាន​ដោយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ជាដៃ​គូដ៏​ខ្ជាប់​ខ្ជួន​របស់ខ្ញុំ ! »