ឆ្នាំ​២០២៣
ចូរ​ធន់នៅ​ថ្ងៃនោះ​នៅក្នុង​ព្រះគ្រីស្ទ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


ចូរ​ធន់នៅ​ថ្ងៃនោះ​នៅក្នុង​ព្រះគ្រីស្ទ

សេចក្តី​ដកស្រង់

alt​text

ទាញ​យក​ឯកសារ PDF

ខ្ញុំ​បាន​រៀន​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ថា​ការត្រៀមខ្លួន​ខាង​វិញ្ញាណ​សម្រាប់​ការយាងមក​របស់​ព្រះអម្ចាស់ ពុំ​គ្រាន់តែ​សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វិធី​តែមួយគត់​ដើម្បី​ស្វែងរក​ភាពសុខសាន្ត និង​សុភមង្គល ។

វា​ជា​ថ្ងៃ​ដ៏​តក់ស្លុត​មួយ​នៅពេល​ដែលខ្ញុំ​បានឮ​ជា​លើក​ដំបូង​ថា « អ្នកមាន​ជំងឺ​មហារីក » ។…

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្តារ​ឡើងវិញ នោះ​បើ​ខ្ញុំស្លាប់ គ្រួសារខ្ញុំ​នឹង​ទទួល​បាន​ការលួងលោម ពង្រឹង ហើយ​ថ្ងៃណាមួយ​នឹងបាន​ស្តារ​ឡើងវិញ ។ បើសិន​ខ្ញុំ​នៅរស់ ខ្ញុំនឹង​អាចមាន​សិទ្ធិទទួល​នូវ​ព្រះចេស្តា​ដ៏អស្ចារ្យ​បំផុត​នៅលើ​ផែនដីនេះ ដើម្បី​ជួយ​ទ្រទ្រង់ និង​ព្យាបាល​ខ្ញុំ ។ នៅទី​បញ្ចប់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្វីៗ​ទាំងអស់​នឹងមិន​អីទេ ។…

ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​យើង​អាច « ធន់​នៅ​ថ្ងៃ​នោះ » បាន ។ ការ​ធ្វើ​ឲ្យ​ធន់​នៅ​ថ្ងៃ​នេះ មិន​មាន​ន័យ​ថា​ការ​បន្ថែម​ទៅ​ក្នុង​បញ្ជី​ត្រូវធ្វើ​ដ៏មិនចេះចប់​នោះ​ទេ ។ សូម​គិត​អំពី កែវពង្រីក​មួយ ។ គោលបំណង​តែមួយគត់​របស់វា គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​វត្ថុ​នោះ​កាន់តែ​ធំ​ប៉ុណ្ណោះ​ទេ ។ វាក៏អាច​ប្រមូលផ្តុំ និង​ជាចំណុច​ប្រសព្វ​នៃពន្លឺ ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​ថាមពល​ផងដែរ ។ យើង​ត្រូវធ្វើ​ឲ្យ​ការខិតខំ​របស់​យើង​សាមញ្ញ ផ្តោតឲ្យ​ចំ​ ហើយ​ធ្វើជា​អ្នកប្រមូល​ពន្លឺ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ត្រូវការ​បទពិសោធន៍​ដ៏បរិសុទ្ធ និង​វិវរណៈ​បន្ថែមទៀត ។…

ជីវិត​អស់កល្ប​ជា​អំណរ​ដ៏អស់កល្ប​ជានិច្ច ។ អំណរ​នៅក្នុង​ជីវិតនេះ ឥឡូវ​នេះ—ទោះ​ជា​មាន​បញ្ហា​នៅក្នុង​ជីវិតយើង​ក្ដី ប៉ុន្តែ​ដោយសារ​ជំនួយ​របស់​ព្រះអម្ចាស់ យើង​រៀន ហើយ​ទីបំផុត​យកឈ្នះលើ​ឧបសគ្គ​ទាំងនោះ—ហើយ អំណរដ៏អស្ចារ្យ​កើតមាន​នៅក្នុង​ជីវិត​ខាងមុខ ។ ទឹកភ្នែក​នឹង​ស្ងួត ចិត្ត​សង្រេង​នឹង​ត្រូវបាន​ធូរ​ស្បើយ អ្វី​ដែល​បាត់បង់​នឹង​ត្រូវបាន​រក​ឃើញ កង្វល់​នឹង​ត្រូវបាន​ដោះស្រាយ គ្រួសារ​នឹង​ត្រូវបាន​ស្ដារ​ឡើង​វិញ ហើយ​អ្វីៗ​ដែល​ព្រះវរបិតា​មាន​នឹង​ក្លាយ​ជា​របស់​យើង ។