ការដើរនៅក្នុងទំនាក់ទំនងសេចក្ដីសញ្ញាជាមួយព្រះគ្រីស្ទ
សេចក្តីដកស្រង់
ព្រះអម្ចាស់នឹងឆ្លើយតបពួកយើងម្នាក់ៗកាលដែលយើងមានសេចក្តីវេទនា បើយើងជ្រើសរើសភ្ជាប់ជីវិតយើងទៅនឹងទ្រង់ ។ ទ្រង់បានសន្យាថានឹងដើរ ជាមួយនឹងយើង តាមផ្លូវនេះ ។
យើងហៅការណ៍នេះថា ការដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា—វាជាផ្លូវមួយដែលចាប់ផ្ដើមដោយសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ហើយនាំទៅរកសេចក្ដីសញ្ញាកាន់តែខ្ពស់ជាងនេះ ពេលយើងចុះសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ។… សេចក្ដីសញ្ញាគឺមិនគ្រាន់តែអំពីកិច្ចសន្យាមួយនោះទេ ទោះជាកិច្ចសន្យានោះសំខាន់ក្ដី ។ វាគឺអំពីទំនាក់ទំនងមួយ ។…
ដំណឹងល្អរបស់ទ្រង់គឺជាដំណឹងល្អនៃការយាងមកជួយ ។ ព្រះយេស៊ូវគ្រីស្ទនឹងជួយយើង នៅកន្លែងដែលយើងនៅតាមសភាពយើងជាក់ស្ដែង ។ នេះគឺជា មូលហេតុ ឲ្យមានសួនច្បារ ឈើឆ្កាង និងផ្នូរ ។ ព្រះអង្គសង្គ្រោះត្រូវបានចាត់ឲ្យមកជួយយើង ដើម្បីមានជ័យជម្នះ ។ ប៉ុន្តែការបន្ដនៅកន្លែងដែលយើងនៅនោះ នឹងមិននាំឲ្យមានការសង្គ្រោះដែលយើងស្វែងរកនោះទេ ។… ទ្រង់ក៏ជាបេសកកម្មនៃការលើកឡើងផងដែរ ។ ទ្រង់នឹងលើកស្ទួយយើងទៅដល់កម្រិតរបស់ទ្រង់ ហើយក្នុងដំណើរការនេះ ធ្វើឲ្យយើងក្លាយដូចជាទ្រង់ដែរ ។ ព្រះយេស៊ូវគ្រីស្ទបានមកដើម្បីលើកយើងឡើង ។ ទ្រង់សព្វព្រះទ័យចង់ជួយយើងឲ្យដូចទ្រង់ ។ នេះគឺជា មូលហេតុ ឲ្យមានព្រះវិហារបរិសុទ្ធ ។ យើងត្រូវចាំថា ៖ វាមិនមែនជាផ្លូវតែមួយមុខទេ ដែលនឹងតម្កើងយើង តែភាពជាដៃគូជាមួយ—ព្រះអង្គសង្គ្រោះយើងទៅវិញទេ ។ ហើយ នេះ គឺជាមូលហេតុនៃទំនាក់ទំនងសេចក្ដីសញ្ញា ។…
… សូមចាប់ផ្ដើមពីកន្លែងរបស់បងប្អូន ។ សូមកុំឲ្យស្ថានភាពរបស់បងប្អូនរារាំងបងប្អូនឡើយ ។ សូមចាំថា ល្បឿន ឬទីតាំងនៅលើផ្លូវនេះមិនសំខាន់ដូចជាការរីកចម្រើននោះទេ ។…
អរគុណ ដែលយើងដើរផ្លូវនេះរួមគ្នា ដោយមានការស្រែកលើកទឹកចិត្តនៅតាមផ្លូវធ្វើដំណើរ ។ នៅពេលយើងចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនយើងជាមួយព្រះគ្រីស្ទ យើងនឹងពង្រឹងការលះបង់របស់យើងផ្ទាល់ ។