បងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទ
សេចក្តីដកស្រង់
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបង្រៀនថា យើងទាំងអស់គ្នាគឺជាបុត្រា និងបុត្រីខាងវិញ្ញាណដ៏ជាទីស្រឡាញ់នៃព្រះមាតាបិតាសួគ៌ទាំងអស់គ្នា ដែលទ្រង់ពិតជាស្រឡាញ់យើង ហើយថាយើងបានរស់នៅជាគ្រួសារមួយនៅក្នុងទីវត្តមានរបស់ព្រះ ពីមុនយើងកើតមកលើផែនដីនេះ ។ ដំណឹងល្អក៏បង្រៀនផងដែរថា យើងទាំងអស់គ្នាត្រូវបានបង្កើតតាមរូបអង្គដូចជាព្រះ ។ ហេតុដូច្នោះហើយយើងគឺស្មើភាពគ្នាចំពោះទ្រង់ ។…
ក្នុងនាមជាពួកសិស្សនៃព្រះគ្រីស្ទ យើងត្រូវបានអញ្ជើញឲ្យបង្កើនសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ ភាពជាបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើងដោយដួងចិត្តវេញធ្លុងជាមួយគ្នាក្នុងសាមគ្ពីភាព និងសេចក្ដីស្រឡាញ់ ទោះជាយើងមានភាពខុសគ្នាក្ដី ដូច្នេះចូរបង្កើនសមត្ថភាពរបស់យើងដើម្បីលើកកម្ពស់ការគោរពចំពោះសេចក្ដីថ្លៃថ្នូរនៃបុត្រាបុត្រីទាំងអស់របស់ព្រះ ។…
… គឺពុំគួរមាននូវគំនិត ឬសកម្មភាពរើសអើងនេះទេ ។ …
សូមឲ្យយើងសម្របដួងចិត្ត និងគំនិតដោយចំណេះដឹង និងទីបន្ទាល់ថា យើងទាំងអស់គ្នាគឺស្មើភាពគ្នានៅចំពោះព្រះ ហើយថាយើងទាំងអស់គ្នាបានទទួលពេញលេញនូវសក្ដានុពល និងមរតកអស់កល្បដូចគ្នា ។ សូមឲ្យយើងរីករាយកាន់តែខ្លាំងនូវញាតិវង្សខាងវិញ្ញាណ ដែលមានរវាងគ្នានឹងគ្នា ហើយឲ្យតម្លៃទៅលើគុណលក្ខណៈខុសគ្នា និងអំណោយទានផ្សេងៗ ដែលយើងទាំងអស់គ្នាមាន ។…
ខ្ញុំថ្លែងទីបន្ទាល់ចំពោះបងប្អូនថា នៅពេលយើងបន្ដហូរចាក់មកតាមវិធីនេះអំឡុងជីវិតរមែងស្លាប់របស់យើង នោះថ្ងៃថ្មីនឹងចាប់ផ្ដើមជាមួយនឹងពន្លឺថ្មីមួយ ដែលនឹងបំភ្លឺជីវិតរបស់យើង ហើយបង្កើតជាឱកាសដ៏អស្ចារ្យដើម្បីឲ្យតម្លៃកាន់តែច្រើន ហើយកាន់តែទទួលពរជ័យពេញលេញមកពីភាពចម្រុះ ព្រះដែលបានបង្កើតយើងផ្សេងៗគ្នានៅក្នុងចំណោមកូនចៅរបស់ទ្រង់ ។ យើងនឹងក្លាយជាឧបករណ៍នៅក្នុងព្រះហស្តទ្រង់ពិត ដើម្បីលើកកម្ពស់ គោរព និងផ្ដល់សេចក្ដីថ្លៃថ្នូរនៅក្នុងចំណោមបុត្រាបុត្រីទាំងអស់របស់ទ្រង់ ។