ឆ្នាំ​២០២៣
ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ ការ​បើក​ទ្វារ​នៃ​ស្ថាន​សួគ៌
ខែ វិច្ឆិកា ឆ្នាំ ២០២៣


ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ ការ​បើក​ទ្វារ​នៃ​ស្ថាន​សួគ៌

សេចក្តី​ដកស្រង់

ប័ណ្ណ​ប្រកាស

ទាញ​យក​ឯកសារ PDF

អ្វីៗ​ដែល​យើង​មាន និង​អ្វីៗ​ដែល​យើង​បាន​គឺ​មកពី​ព្រះ ។ ក្នុង​នាម​ជា​សិស្ស​ព្រះគ្រីស្ទ យើង​ស្ម័គ្រចិត្ត​ចែករំលែក​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញ​យើង ។

ដោយ​មាន​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​យើង ទ្រង់​បាន​បង្គាប់​យើង​ឲ្យ​ថ្វាយ​ត្រឡប់​ទៅ​ទ្រង់ និង​នគរ​ទ្រង់​នៅ​លើ​ផែនដី​នូវ ១០ ភាគរយ​នៃ​ចំណូល​របស់​យើង ។ ទ្រង់​បាន​សន្យា​នឹង​យើង​ថា នៅពេល​យើង​ស្មោះត្រង់​ក្នុង​ការថ្វាយ​ដង្វាយ​របស់​យើង នោះ​ទ្រង់​នឹង « បើក​…​ទ្វារ​ស្ថានសួគ៌​ដើម្បី​ចាក់​…​ព្រះពរ​មក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » [ ម៉ាឡាគី ៣:១០ ] ។ ទ្រង់​បាន​សន្យា​នឹង​យើង​ថា ទ្រង់​នឹង​ការពារ​យើង​ពី​អំពើ​អាក្រក់ ។…

ទ្វារ​នៃ​ស្ថានសួគ៌​បើកឡើង​តាម​របៀប​ជាច្រើន ។ ខ្លះ​ជា​ខាង​សាច់ឈាម ប៉ុន្តែ​ភាគច្រើន​ជា​ខាង​វិញ្ញាណ ។ ខ្លះ​មាន​លក្ខណៈ​ស្មុគស្មាញ និង​ងាយ​មើល​រំលង ។ សូម​ទុកចិត្ត​លើ​ពេលវេលា​របស់​ព្រះអម្ចាស់ ពរជ័យ​ជា​ច្រើន​តែង​មក​ដល់ ។…

…ពិភពលោក​និយាយ​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ សំដៅ​ទៅលើ​ប្រាក់​របស់​យើង ប៉ុន្តែ​ក្រឹត្យវិន័យ​ដ៏​ពិសិដ្ឋ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​គឺជា​បញ្ហា​ចម្បង​នៃ​សេចក្តី​ជំនឿ​របស់​យើង ។ ការស្មោះត្រង់​ក្នុង​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់យើង គឺជា​របៀប​មួយ​ដែល​យើង​បង្ហាញ​ឆន្ទៈ​យើង​ដាក់​ព្រះអម្ចាស់​ទី​មួយ​ក្នុង​ជីវិត លើស​ពី​ការខ្វល់ខ្វាយ និង​ចំណាប់​អារម្មណ៍​របស់​យើង​ផ្ទាល់ ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា នៅពេល​បងប្អូន​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់ នោះ​ពរជ័យ​នៃ​ស្ថានសួគ៌​នឹង​កើត​មាន​តាម​ក្រោយ ។…

ភាព​កាន់តែ​បរិបូរ​របស់​ព្រះអម្ចាស់​ដែល​បញ្ជូនមក​តាមរយៈ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដ៏សប្បុរស​របស់​បងប្អូន​បាន​ពង្រឹង​ដល់​ការបម្រុងទុក​នៃ​សាសនាចក្រ ដោយ​ផ្តល់​ឱកាស​ដើម្បី​ជំរុញ​កិច្ចការ​របស់​ព្រះអម្ចាស់​លើស​ពី​អ្វី​ដែល​យើង​ធ្លាប់ជួប ។ ព្រះអម្ចាស់​ជ្រាបដឹង​អ្វីៗ​គ្រប់យ៉ាង ហើយនៅពេល​មកដល់ នោះ​យើង​នឹង​ឃើញ​គោលបំណង​ដ៏ពិសិដ្ឋ​របស់ទ្រង់​ត្រូវបាន​សម្រេច ។