ការដើរនៅក្នុងទំនាក់ទំនងសេចក្ដីសញ្ញាជាមួយព្រះគ្រីស្ទ
ព្រះមួយអង្គដែលបានរងទុក្ខ និងឈឺចាប់ដើម្បីយើង៣នឹងអនុញ្ញាតឲ្យជីវិតរមែងស្លាប់ធ្វើកិច្ចការរបស់វាក្នុងយើង ប៉ុន្ដែទ្រង់មិនសុំឲ្យយើងប្រឈមមុខនឹងឧបសគ្គទាំងនោះតែម្នាក់ឯងទេ ។
មិត្តល្អខ្ញុំឈ្មោះ អ៊ីឡាន បានណែនាំខ្ញុំឲ្យស្គាល់ផ្លូវមួយនៅប្រទេសអ៊ីស្រាអែល ។ គាត់និយាយថា « គេហៅផ្លូវនេះថា ផ្លូវព្រះយេស៊ូវ ព្រោះវាចេញពីស្រុកណាសារ៉ែតទៅកាន់ក្រុងកាពើណិម ដែល មនុស្សជាច្រើនជឿថា ព្រះយេស៊ូវយាងតាមនោះ » ។ ខ្ញុំបានសម្រេចចិត្តភ្លាមថា ខ្ញុំចង់ដើរលើផ្លូវនោះ ដូច្នេះ ខ្ញុំចាប់ផ្ដើមរៀបគម្រោងធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ។
ប្រាំមួយសប្តាហ៍មុនពេលធ្វើដំណើរ ខ្ញុំបានបាក់កជើង ។ ស្វាមីខ្ញុំព្រួយបារម្ភពីរបួសខ្ញុំ តែខ្ញុំវិញព្រួយខ្លាំងថា តើខ្ញុំដើរលើ ផ្លូវព្រះយេស៊ូវ នៅខែក្រោយដោយរបៀបណា ។ ខ្ញុំជាមនុស្សចចេស ដូច្នេះខ្ញុំមិនបានលុបសំបុត្រយន្ដហោះចោលទេ ។
ខ្ញុំចាំថាយើងបានជួបនឹងអ្នកមគ្គុទ្ទេសក៍សាសន៍អ៊ីស្រាអែល នៅព្រឹកដ៏ស្រស់ស្អាតនាខែមិថុនា ។ ខ្ញុំបានចុះពីរថយន្ត រួចហើយទាញឈើច្រត់មួយគូចេញមក និងរទេះរុញមួយ ។ ម៉ាយ៉ា ដែលជាអ្នកនាំផ្លូវរបស់យើង មើលទៅប៉ង់រុំជើងខ្ញុំ រួចពោលថា « អ៊ូ ខ្ញុំគិតថា បងស្រីមិនអាចដើរផ្លូវនេះក្នុងស្ថានភាពបែបនេះបានទេ » ។
ខ្ញុំបានតបថា « ប្រហែលជាអត់បាន » ។ « ប៉ុន្តែគ្មានអ្វីដែលរារាំងខ្ញុំមិនឲ្យសាកល្បងទេ » ។ គាត់បានងក់ក្បាលបន្ដិច ហើយយើងក៏ចេញដំណើរ ។ ខ្ញុំចូលគិតគាត់ត្រង់ជឿថាខ្ញុំអាចដើរផ្លូវក្រលិកក្រលុកបាន ។
ខ្ញុំដើរតាមផ្លូវដ៏ចោត កាត់ដុំថ្មអស់មួយសន្ទុះដោយខ្លួនឯង ។ ក្រោយមក ដោយរំជួលចិត្តនឹងការតាំងចិត្តដោយស្មោះរបស់ខ្ញុំ ម៉ាយ៉ា បានទាញខ្សែពួរតូចមួយមកចងនឹងចង្កូតនៃរទេះរបស់ខ្ញុំ ទាញទៅ ។ គាត់បានទាញខ្ញុំឡើងទួល កាត់ចម្ការក្រូចឆ្មារ និងឆ្នេរខ្សាច់នៃសមុទ្រកាលីឡេ ។ ពេលធ្វើដំណើរចប់ ខ្ញុំបានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅដល់អ្នកនាំផ្លូវដ៏ល្អរូបនេះ ដែលបានជួយខ្ញុំឲ្យសម្រេចបានអ្វីមួយ ដែលខ្ញុំមិនអាចសម្រេចបានដោយខ្លួនឯង ។
នៅពេលព្រះអម្ចាស់ហៅហេណុកឲ្យធ្វើដំណើរកាត់ដែនដីថ្លែងទីបន្ទាល់អំពីទ្រង់ នោះហេណុកបានស្ទាក់ស្ទើរ ។១ លោកគ្រាន់តែជាក្មេងប្រុសម្នាក់ ដែលនិយាយយឺតៗប៉ុណ្ណោះ ។ តើលោកអាចដើរលើផ្លូវនោះក្នុងស្ថានភាពលោកដោយរបៀបណា ? ភាពកម្សោយដែលមានក្នុងខ្លួនលោក បានបំបាំងភ្នែកលោក ។ ចម្លើយរបស់ព្រះអម្ចាស់ចំពោះអ្វីដែលរារាំងលោក គឺសាមញ្ញ និងភ្លាមៗ ៖ « ចូរដើរជាមួយនឹងយើងចុះ » ។២ ដូចហេណុកដែរ យើងត្រូវចាំថា ព្រះមួយអង្គដែលបានរងទុក្ខ និងឈឺចាប់ដើម្បីយើង៣ នឹងអនុញ្ញាតឲ្យជីវិតរមែងស្លាប់ធ្វើកិច្ចការរបស់វាក្នុងយើង ប៉ុន្ដែទ្រង់មិនសុំឲ្យយើងប្រឈមមុខនឹងឧបសគ្គទាំងនោះតែម្នាក់ឯងទេ ។៤ មិនថាដំណើររឿងរបស់យើងធ្ងន់ធ្ងរយ៉ាងណា ឬផ្លូវបច្ចុប្បន្នរបស់យើងពិបាកយ៉ាងណាទេ ទ្រង់នឹងអញ្ជើញយើងឲ្យដើរជាមួយនឹងទ្រង់ ។៥
សូមគិតពីយុវជនម្នាក់ដែលមានបញ្ហា ដែលបានជួបព្រះអម្ចាស់ក្នុងទីរហោស្ថាន ។ យ៉ាកុប បានធ្វើដំណើរឆ្ងាយពីផ្ទះ ។ នៅពេលយប់ងងឹត លោកសុបិនឃើញជណ្ដើរមួយ ថែមទាំងមានការសន្យាសេចក្ដីសញ្ញាដ៏សំខាន់ផងដែរ រួមមាននូវអ្វីដែលខ្ញុំចូលចិត្តហៅថា ការសន្យាម្រាមដៃប្រាំ ។៦ នៅយប់នោះ ព្រះអម្ចាស់បានគង់នៅក្បែរយ៉ាកុប បានណែនាំព្រះអង្គទ្រង់ថាជាព្រះនៃឪពុករបស់យ៉ាកុប រួចហើយបានសន្យាថា ៖
-
បិតាគង់នៅជាមួយបុត្រ ។
-
យើងនឹងថែរក្សាឯង ។
-
យើងនឹងនាំឯងមកក្នុងស្រុកនេះវិញ ។
-
យើងនឹងមិនបង់ចោលពួកអ្នកឡើយ ។
-
យើងនឹងសម្រេចសេចក្តីដែលយើងបានសន្យាឯង ។៧
យ៉ាកុបអាចជ្រើសយកជម្រើសមួយ ។ លោកអាចជ្រើសរើសរស់នៅក្នុងជីវិតដោយគ្រាន់តែស្គាល់ព្រះនៃឪពុករបស់លោកសាមញ្ញៗ ឬលោកអាចជ្រើសរើសរស់នៅក្នុងជីវិតមានទំនាក់ទំនងសេចក្ដីសញ្ញាដ៏មោះមុតជាមួយទ្រង់ ។ ច្រើនឆ្នាំក្រោយមក ទើបយ៉ាកុបបានថ្លែងទីបន្ទាល់អំពីជីវិតដែលបានរស់នៅក្នុងការសន្យាសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ថា ៖ « ព្រះ … ទ្រង់បានឆ្លើយមកខ្ញុំ ក្នុងកាលដែលខ្ញុំមានសេចក្តីវេទនា ហើយ បានគង់ជាមួយនឹងខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរមក » ។៨ ដូចជាទ្រង់បានធ្វើសម្រាប់យ៉ាកុបដែរ ព្រះអម្ចាស់នឹងឆ្លើយតបពួកយើងម្នាក់ៗកាលដែលយើងមានសេចក្តីវេទនា បើយើងជ្រើសរើសភ្ជាប់ជីវិតយើងទៅនឹងទ្រង់ ។ ទ្រង់បានសន្យាថានឹងដើរ ជាមួយនឹងយើង តាមផ្លូវនេះ ។
យើងហៅការណ៍នេះថា ការដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា—វាជាផ្លូវមួយដែលចាប់ផ្ដើមដោយសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ហើយនាំទៅរកសេចក្ដីសញ្ញាកាន់តែខ្ពស់ជាងនេះ ពេលយើងចុះសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ។ ប្រហែលបងប្អូនធ្លាប់ឮពាក្យទាំងនេះ ហើយគិតពីប្រអប់សញ្ញាកែង ។ ប្រហែលអ្វីៗដែលបងប្អូនមើលឃើញ គឺគ្រាន់តែជាលក្ខខណ្ឌជាច្រើនប៉ុណ្ណោះ ។ បើមើលឲ្យកាន់តែជិត វាបង្ហាញពីអ្វីមួយដែលរឹតតែសំខាន់ ។ សេចក្ដីសញ្ញាគឺមិនគ្រាន់តែអំពីកិច្ចសន្យាមួយនោះទេ ទោះជាកិច្ចសន្យានោះសំខាន់ក្ដី ។ វាគឺអំពីទំនាក់ទំនងមួយ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ផ្លូវនៃសេចក្ដីសញ្ញាគឺគ្រប់យ៉ាងអំពីទំនាក់ទំនងរបស់យើងជាមួយព្រះ » ។៩
សូមពិចារណាអំពីសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍ ។ កាលបរិច្ឆេទអាពាហ៍ពិពាហ៍គឺសំខាន់ ប៉ុន្ដែអ្វីដែលសំខាន់ស្មើគ្នានោះគឺជាទំនាក់ទំនងដែលរីកចម្រើនឡើង តាមរយៈជីវិតដែលរស់នៅជាមួយគ្នាតទៅមុខ ។ វាពិតដូចគ្នាចំពោះទំនាក់ទំនងសេចក្ដីសញ្ញាមួយជាមួយព្រះ ។ លក្ខខណ្ឌត្រូវបានកំណត់ នោះនឹងមានការរំពឹងទុកតាមផ្លូវនេះ ។ ប៉ុន្តែទ្រង់អញ្ជើញពួកយើងម្នាក់ៗឲ្យមក តាមដែលអាចធ្វើបាន ដោយមានគោលបំណងក្នុងចិត្តពេញលេញដើម្បី « ឆ្ពោះទៅមុខ »១០ដោយមានទ្រង់នៅខាងយើង ទាំងទុកចិត្តថាពរជ័យនៃសន្យារបស់ទ្រង់នឹងកើតមាន ។ ព្រះគម្ពីររំឭកយើងជាញឹកញាប់ថា ពរជ័យទាំងនោះកើតមានតាមពេលវេលា និងតាមរបៀបរបស់ទ្រង់ផ្ទាល់ ៖ ៣៨ ឆ្នាំ,១១ ទើបចូល ១២ ឆ្នាំក្ដី,១២ ។១៣ ព្រោះផ្លូវអ្នកលំបាក នោះទ្រង់នឹងយាងមកជួយអ្នក ។១៤
ដំណឹងល្អរបស់ទ្រង់គឺជាដំណឹងល្អនៃការយាងមកជួយ ។ ព្រះយេស៊ូវគ្រីស្ទនឹងជួយយើង នៅកន្លែងដែលយើងនៅតាមសភាពយើងជាក់ស្ដែង ។ នេះគឺជា មូលហេតុ ឲ្យមានសួនច្បារ ឈើឆ្កាង និងផ្នូរ ។ ព្រះអង្គសង្គ្រោះត្រូវបានចាត់ឲ្យមកជួយយើង ដើម្បីមានជ័យជម្នះ ។១៥ ប៉ុន្តែការបន្ដនៅកន្លែងដែលយើងនៅនោះ នឹងមិននាំឲ្យមានការសង្គ្រោះដែលយើងស្វែងរកនោះទេ ។ ដូចដែលទ្រង់ពុំទុកយ៉ាកុបចោលនៅលើដីដែរ នោះព្រះអម្ចាស់ពុំមានព្រះទ័យទុកពួកយើងណាម្នាក់ចោលនៅកន្លែងណានោះទេ ។
ទ្រង់ក៏ជាបេសកកម្មនៃការលើកឡើងដែរ ។ ទ្រង់នឹងចាប់តាំងធ្វើការល្អក្នុងយើងរាល់គ្នា១៦ ដើម្បីលើកស្ទួយយើងទៅដល់កម្រិតរបស់ទ្រង់ ហើយក្នុងដំណើរការនេះ ធ្វើឲ្យយើងក្លាយដូចជាទ្រង់ដែរ ។ ព្រះយេស៊ូវគ្រីស្ទបានមកដើម្បីលើកយើងឡើង ។១៧ ទ្រង់សព្វព្រះទ័យចង់ជួយយើងឲ្យប្រែក្លាយ ។ នេះគឺជា មូលហេតុ ឲ្យមានព្រះវិហារបរិសុទ្ធ ។
យើងត្រូវចាំថា ៖ វាមិនមែនជាផ្លូវតែមួយមុខទេ ដែលនឹងតម្កើងយើងទេ តែភាពជាដៃគូជាមួយ—ព្រះអង្គសង្គ្រោះយើងទៅវិញទេ ។ ហើយ នេះ គឺជាមូលហេតុនៃទំនាក់ទំនងសេចក្ដីសញ្ញា ។
នៅពេលខ្ញុំនៅប្រទេសអ៊ីស្រាអែល ខ្ញុំបានទៅមើលជញ្ជាំងខាងលិច ។ សម្រាប់ពួកសាសន៍យូដា នេះគឺជាទីតាំងដ៏បរិសុទ្ធបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ។ វាជាអ្វីដែលនៅសល់ពីព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ មនុស្សភាគច្រើនស្លៀកពាក់ស្អាតបាតបំផុត នៅពេលពួកគេទៅទីកន្លែងដ៏ពិសិដ្ឋនេះ ការជ្រើសរើសសម្លៀកបំពាក់របស់ពួកគេជានិមិត្តរូបនៃការលះបង់ចំពោះទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះ ។ ពួកគេទៅជញ្ជាំងនេះដើម្បីអានព្រះគម្ពីរ ថ្វាយបង្គំ និងពោលពាក្យអធិស្ឋាន ។ ពួកគេទូលអង្វរសុំចង់បានព្រះវិហារបរិសុទ្ធ នៅគ្រប់ការអធិស្ឋានជារៀងរាល់ថ្ងៃរបស់ពួកគេ ដើម្បីចង់ឲ្យមានដំណាក់នៃសេចក្ដីសញ្ញានេះ ។ ខ្ញុំសរសើរដល់ការលះបង់របស់ពួកគេណាស់ ។
នៅពេលខ្ញុំត្រឡប់មកពីប្រទេសអ៊ីស្រាអែលវិញ ខ្ញុំស្ដាប់កាន់តែយកចិត្តទុកដាក់ចំពោះការសន្ទនាជុំវិញខ្លួនខ្ញុំ ទាក់ទងនឹងសេចក្ដីសញ្ញា ។ ខ្ញុំសង្កេតឃើញថា មនុស្សសួរថា ហេតុអ្វីខ្ញុំគួរតែដើរលើផ្លូវនៃសេចក្ដីសញ្ញា ? តើខ្ញុំត្រូវចូលក្នុងព្រះដំណាក់ដើម្បីធ្វើសេចក្ដីសញ្ញា ? ហេតុអ្វីខ្ញុំពាក់សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ? តើខ្ញុំគួរតែវិនិយោគលើទំនាក់ទំនងសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ ? ចម្លើយចំពោះសំណួរដ៏ល្អ និងសំខាន់ទាំងនេះគឺសាមញ្ញទេ ៖ វាអាស្រ័យលើកម្រិតនៃទំនាក់ទំនង ដែលបងប្អូនចង់ដកពិសោធន៍ជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ។១៨ ពួកយើងម្នាក់ៗនឹងត្រូវស្វែងរកចម្លើយផ្ទាល់ខ្លួនយើង ចំពោះសំណួរផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅទាំងនោះ ។
នេះជាចម្លើយខ្ញុំ ៖ ខ្ញុំដើរលើផ្លូវនេះក្នុងនាមជា « បុត្រីសំណព្វ របស់ព្រះបិតាមាតាសួគ៌ » ១៩ដែលទ្រង់ ស្គាល់ច្បាស់២០និង ទុកចិត្តយ៉ាងខ្លាំង ។២១ ក្នុងនាមជាបុត្រនៃសេចក្ដីសញ្ញា ខ្ញុំមានសិទ្ធិទទួលបានពរជ័យដែលបាន សន្យាទាំងឡាយ ។ ២២ ខ្ញុំបាន ជ្រើសរើស២៣ ដើរជាមួយព្រះអម្ចាស់ ។ ខ្ញុំត្រូវបាន ហៅ២៤ ឲ្យឈរជាសាក្សីដល់ព្រះគ្រីស្ទដែរ ។ នៅពេលមានអារម្មណ៍ថាផ្លូវនេះលើសលុបហួស ខ្ញុំត្រូវបាន ពង្រឹង២៥ ដោយសារព្រះគុណធ្វើទៅបាន ។ រាល់ពេលដែលខ្ញុំឈានចូលទ្វារនៃព្រះដំណាក់របស់ទ្រង់ ខ្ញុំដកពិសោធន៍នូវទំនាក់ទំនងសេចក្ដីសញ្ញាដ៏ជ្រាលជ្រៅជាមួយទ្រង់ ។ ខ្ញុំត្រូវបាន បន្សុទ្ធ២៦ដោយព្រះវិញ្ញាណទ្រង់ ទទួលអំណោយទានពិសិដ្ឋ២៧ព្រះចេស្ដាទ្រង់ ហើយ បានញែកចេញ២៨ដើម្បីស្ថាបនានគរទ្រង់ ។ តាមរយៈដំណើរការនៃការប្រែចិត្តរាល់ថ្ងៃ និងការទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ ខ្ញុំរៀន កាន់យ៉ាងខ្ជាប់ខ្ជួន២៩ ដោយឥតរង្គើឡើយ ដើម្បីដើរធ្វើការល្អ.៣០ ខ្ញុំដើរលើផ្លូវនេះជាមួយព្រះយេស៊ូវគ្រីស្ទ ដោយទន្ទឹងចាំដល់ថ្ងៃដែលបានសន្យា ពេលដែលទ្រង់នឹងយាងមកម្ដងទៀត ។ បន្ទាប់មក ខ្ញុំនឹង បានផ្សារភ្ជាប់នឹងទ្រង់៣១ បានផ្សារភ្ជាប់នឹងទ្រង់ ហើយបានតម្កើងឡើងជាបុត្រីនៃព្រះ ដ៏បរិសុទ្ធ៣២ ។
នេះគឺជាមូលហេតុដែលខ្ញុំដើរលើផ្លូវនៃសេចក្ដីសញ្ញា ។
នេះគឺជាមូលហេតុដែលខ្ញុំតោងជាប់នឹងការសន្យានៃសេចក្ដីសញ្ញា ។
នេះគឺជាមូលហេតុដែលខ្ញុំចូលក្នុងដំណាក់នៃសេចក្ដីសញ្ញារបស់ទ្រង់ ។
នេះគឺជាមូលហេតុដែលខ្ញុំពាក់សម្លៀកបំពាក់ព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ទុកជាការរំឭកដ៏ខ្ជាប់ខ្ជួន ។
ដោយសារខ្ញុំចង់តាំងចិត្តរស់នៅក្នុងទំនាក់ទំនងសេចក្ដីសញ្ញាដ៏មោះមុតជាមួយទ្រង់ ។
ប្រហែលបងប្អូនក៏ចង់ដែរ ។ សូមចាប់ផ្ដើមពីកន្លែងរបស់បងប្អូន ។៣៣ សូមកុំឲ្យស្ថានភាពរបស់បងប្អូនរារាំងបងប្អូនឡើយ ។ សូមចាំថា ល្បឿន ឬទីតាំងនៅលើផ្លូវនេះមិនសំខាន់ដូចជាការរីកចម្រើននោះទេ ។៣៤ សូមសួរនរណាម្នាក់ដែលបងប្អូនទុកចិត្ត ដែលកំពុងនៅលើផ្លូវនៃសេចក្ដីសញ្ញា ឲ្យណែនាំបងប្អូនទៅរកព្រះអង្គសង្គ្រោះ ដែលពួកគេបានស្គាល់នោះ ។ សូមរៀនបន្ថែមទៀតអំពីទ្រង់ ។ សូមវិនិយោគលើទំនាក់ទំនងនេះ ដោយការចូលក្នុងសេចក្ដីសញ្ញាជាមួយទ្រង់ ។ មិនថាបងប្អូនអាយុប៉ុន្មាន ឬមានស្ថានភាពយ៉ាងណានោះទេ ។ បងប្អូនអាចដើរជាមួយនឹងទ្រង់ ។
បន្ទាប់ពី យើងបានបញ្ចប់ដំណើរនៅលើ ផ្លូវព្រះយេស៊ូវ ម៉ាយ៉ាមិនបានយកខ្សែពួរទៅវិញទេ ។ នាងបានទុកវាចងជាប់នឹងរទេះរបស់ខ្ញុំ ។ ប៉ុន្មានថ្ងៃបន្ទាប់ក្មួយប្រុសជំទង់ខ្ញុំ និងមិត្តភ័ក្តិពួកគេផ្លាស់វេណគ្នាទាញរទេះខ្ញុំតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។៣៥ ពួកគេត្រូវប្រាកដថាខ្ញុំមិនខកដំណើររឿងណាមួយអំពីព្រះយេស៊ូ។ ខ្ញុំបានរំឭកចាំពីកម្លាំងនៃជំនាន់ដែលកំពុងពេញវ័យ យើងអាចរៀនពីក្មួយៗ ។ អ្នកមានបំណងប្រាថ្នាដ៏ស្មោះត្រង់មួយដើម្បីស្គាល់អ្នកនាំផ្លូវ នោះ គឺព្រះយេស៊ូវគ្រីស្ទ ។ ក្មួយៗទុកចិត្តលើកម្លាំងនៃខ្សែពួរដែលចងយើងទៅនឹងទ្រង់។ ក្មួយៗមានអំណោយទានក្នុងការប្រមូលផ្ដុំអ្នកដទៃទៅកាន់ទ្រង់។៣៦
អរគុណ ដែលយើងដើរផ្លូវនេះរួមគ្នា ដោយមានការស្រែកលើកទឹកចិត្តនៅតាមផ្លូវធ្វើដំណើរ ។៣៧ នៅពេលយើងចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនយើងជាមួយព្រះគ្រីស្ទ យើងនឹងពង្រឹងការលះបង់របស់យើងផ្ទាល់ ។ ខ្ញុំថ្លែងជាសាក្សីអំពីការណ៍នេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។