សន្និសីទទូទៅ
សេចក្តីពិត​ដ៏​អស់កល្ប
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


10:40

សេចក្តីពិត​ដ៏​អស់កល្ប

តម្រូវការ​របស់​យើង​ដើម្បី​ស្គាល់​សេចក្តីពិត​រឹតតែ​សំខាន់​ខ្លាំង​ជាងមុន​ទៅទៀត !

បងប្អូន​ប្រុសស្រី អរគុណ​ចំពោះ​ការលះបង់​របស់​បងប្អូន​ចំពោះ​ព្រះជាព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អរគុណ​ចំពោះ​សេចក្ដីស្រឡាញ់ និង​ការបម្រើ​របស់​បងប្អូន​ចំពោះ​គ្នា​ទៅវិញទៅមក ។ បងប្អូន​ពិត​ជា​អស្ចារ្យ​ណាស់ !

សេចក្ដីផ្ដើម

បន្ទាប់​ពី​ភរិយា​ខ្ញុំ អានី និង​ខ្ញុំ​បាន​ទទួល​ការ​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ដឹកនាំ​បេសកកម្ម​ពេញ​ម៉ោង គ្រួសារ​យើង​បាន​តាំង​ចិត្ត​រៀន​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ៗ មុន​ពេល​មក​ទៅដល់​តំបន់​បេសកកម្ម។ យើង​ទទួល​បាន​រូបថត ធ្វើ​ជា​កាត​ឈ្មោះ ហើយ​ចាប់ផ្តើម​សម្គាល់​មុខ និងទន្ទេញឈ្មោះ ។

ពេល​យើង​មក​ដល់ យើង​បាន​ធ្វើ​សន្និសីទ​ណែនាំខ្លួន​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់ ។ ខណៈពេល​យើង​ជួបជុំ​គ្នា ខ្ញុំ​បាន​ឮ​កូន​ប្រុស​អាយុ​ប្រាំបួន​ឆ្នាំ​របស់​យើង ៖

« រីករាយ​ដែល​បាន​ជួប​អ្នក​សំ » ។

« រ៉ាជែល តើ​អ្នក​មក​ពីណា ? »

« អូ !ដាវីឌ ឯង​ខ្ពស់​ណាស់ ! »

ដោយ​ក្តីបារម្ភ ខ្ញុំ​បាន​ដើរសំដៅ​កូន​ប្រុស​​យើង ហើយ​ខ្សឹប​ថា « កូន កុំ​ភ្លេច ហៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ថា​ជា ​អែលឌើរ ឬស៊ីស្ទើរ » ។

គាត់​មើល​មកខ្ញុំឆ្ងល់ ហើយ​និយាយ​ថា « ប៉ា ខ្ញុំ​គិត​ថា​យើង​គួរ​តែ​ទន្ទេញឈ្មោះ​របស់ពួកគេ » ។ កូន​ប្រុស​យើង​បាន​ធ្វើ​អ្វី​ដែល​គាត់​គិត​ថា​ត្រឹម​ត្រូវ​ដោយ​ផ្អែក​លើ​ការ​យល់​ដឹង​របស់​គាត់ ។

ដូច្នេះ តើ​អ្វី​ទៅ​ជា​ការ​យល់​ដឹង​របស់​យើង​អំពី​សេចក្ដី​ពិត​ក្នុង​ពិភពលោក​បច្ចុប្បន្ន ? ទស្សនៈ​ជ្រុលនិយម របាយការណ៍​លម្អៀង និង​ទិន្នន័យ​ដែល​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់ បាន​វាយលុក​មកលើ​យើង​ឥត​ឈប់ឈរ ។ ទន្ទឹម​នឹង​នេះ​ដែរ ទំហំ និងប្រភព​នៃ​ព័ត៌មាន​កំពុង​កើន​ឡើង ។ តម្រូវការ​របស់​យើង​ដើម្បី​ស្គាល់​សេចក្តីពិត​រឹតតែ​សំខាន់​ខ្លាំង​ជាងមុន​ទៅទៀត !

សេចក្ដីពិត​សំខាន់​សម្រាប់​យើង​ដើម្បី​បង្កើត និងពង្រឹង​ទំនាក់ទំនង​ជាមួយ​ព្រះ រកឃើញ​ភាព​សុខសាន្ត និងអំណរ ហើយ​អាច​បំពេញ​នូវ​សក្តានុពល​ដ៏​ទេវភាព​របស់​យើង​ ។ ថ្ងៃនេះ សូម​ពិចារណា​សំណួរ​ខាងក្រោម​នេះ​ ៖

  • តើ​អ្វី​ទៅ​ជា​សេចក្តីពិត ហើយ​ហេតុអ្វី​បានជា​វា​សំខាន់ ?

  • តើ​យើង​ស្វែងរក​វា​ដោយ​របៀប​ណា ?

  • ពេល​យើង​រក​ឃើញ​សេចក្ដីពិត​ហើយ តើ​យើង​អាច​ចែកចាយ​វា​ដោយ​របៀបណា ?

សេចក្តីពិត​គឺ​អស់កល្ប​ជានិច្ច

ព្រះអម្ចាស់​បាន​បង្រៀន​យើង​នៅក្នុង​បទគម្ពីរ​ថា « សេចក្ដី​ពិត​គឺ​ជា​ការ​ចេះដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ពេល​នេះ និង ការណ៍​ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​ខាង​មុខ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:២៤ ។ វា « ក៏​ពុំ​បាន​បង្កើត ឬ​ធ្វើ​ឡើង » ដែរ (គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:២៩)ហើយ « ពុំ​មាន​ទីបំផុត​ឡើយ » (គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៦៦).សេចក្ដីពិត​គឺ​ឥតខ្ចោះ ស្ថិតស្ថេរ និង​មិន​ប្រែប្រួល ។ និយាយ​ម្យ៉ាង​ទៀត សេចក្ដី​ពិត​គឺ​អស់កល្ប​ជានិច្ច ។

សេចក្តីពិត​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការបោក​បញ្ជោត អាច​ដឹង​ខុស និង​ត្រូវ ទទួល​បាន​ការការពារនិង​រកបាន​ការលួងលោម និង​ការជា​សះស្បើយ ។ សេចក្ដីពិត​ក៏​អាច​ដឹកនាំ​សកម្មភាព​យើង ធ្វើឱ្យ​យើង​មាន​សេរីភាពញែក​យើង​ជា​បរិសុទ្ធហើយ​នាំ​យើង​ទៅ​កាន់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ផងដែរ ។១០

ព្រះ​បើក​សម្ដែង​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច

ព្រះ​បើក​សម្តែង​សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច​មក​កាន់​យើង តាមរយៈ​បណ្តាញ​នៃ​ទំនាក់ទំនង​ប្រកប​ដោយវិវរណៈ ដែល​រួម​មាន​​ព្រះ​ទ្រង់​ផ្ទាល់ ព្រះយេស៊ូវ​គ្រីស្ទ ព្រះវិញ្ញាណ​បរិសុទ្ធ ព្យាការី និង​ពួកយើង ។ ខ្ញុំ​សូម​ពិភាក្សា​អំពី​តួនាទី​ផ្សេងៗ​ក្នុង​ទំនាក់ទំនង​អន្ដរកម្ម​នេះ ដែល​តួអង្គ​នីមួយៗ​ដើរតួ​ក្នុង​ដំណើរការ​នេះ ។

ទីមួយ ព្រះ​គឺ​ជាប្រភព​នៃ​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ។១១ ទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ១២មាន​ការយល់ដឹង​ដ៏​ល្អ​ឥតខ្ចោះ​អំពី​សេចក្ដី​ពិត ហើយ​តែងតែ​ធ្វើ​សកម្មភាព​ស្រប​ទៅ​នឹង​គោលការណ៍ និង​ក្រឹត្យវិន័យ​ដ៏ពិត​ជានិច្ច ។១៣ អំណាច​នេះ អនុញ្ញាត​ឲ្យ​ពួកទ្រង់​ដើម្បី​បង្កើត និង​គ្រប់គ្រង​ពិភពលោក​១៤ ក៏​ដូចជា​ដើម្បី​ស្រឡាញ់ ដឹកនាំ និង​បីបាច់​យើង​ម្នាក់ៗ​យ៉ាង​ល្អ​ឥតខ្ចោះ ។១៥ យើង ទ្រង់​ចង់​ឲ្យ​យើង​យល់ និង​អនុវត្ត​សេចក្ដីពិត ដើម្បី​យើង​អាច​រីករាយ​នឹង​ពរជ័យ​ដែលទ្រង់មាន ។១៦ ពួកគេ​អាច​ចែកចាយ​សេចក្ដីពិត​ដោយ​ផ្ទាល់ ឬ​ជា​ធម្មតា​តាមរយៈ​អ្នកនាំសារ​ដូចជា​ព្រះវិញ្ញាណ​បរិសុទ្ធ ទេវតា ឬ​ពួក​ព្យាការី​ដែល​នៅ​រស់។

ទីពីរ ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​គ្រប់​យ៉ាង ។១៧ ទ្រង់​​បើក​សម្ដែង​សេចក្ដីពិត​ដល់​យើង​ផ្ទាល់​ថែម​ទាំង​ធ្វើ​ជា​សាក្សី​នៃ​សេចក្ដីពិត ដែល​បាន​បង្រៀន​ពី​អ្នក​ដទៃ ។ ជា​ទូទៅ ចំណាប់​អារម្មណ៍​មកពី​ព្រះវិញ្ញាណ​គឺជា​គំនិត​ក្នុង​ចិត្ត និង​អារម្មណ៍​ក្នុង​បេះដូង​យើង ។១៨

ទីបី ព្យាការី​ទទួល​សេចក្តីពិត​ពី​ព្រះ ហើយ​ចែកចាយ​សេចក្តីពិត​នោះ​ជាមួយ​យើង ។១៩ យើង​រៀន​សេចក្ដីពិត​ពី​ព្យាការី​មុនៗ​នៅក្នុង​ព្រះគម្ពីរ២០និង​ពីព្យាការី​ដែល​នៅ​រស់​ពី​សន្និសីទ​ទូទៅ និង​តាមរយៈ​ប្រព័ន្ធ​ជា​ផ្លូវការ​ផ្សេងៗ​ទៀត ។

ចុងបញ្ចប់​គឺ បងប្អូន និង​ខ្ញុំ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរការ​នេះ ។ ព្រះ​រំពឹង​ឲ្យ​យើង​ស្វែងរក ទទួល​ស្គាល់ ហើយ​ធ្វើ​តាម​សេចក្ដីពិត ។ សមត្ថភាព​របស់យើង​ក្នុងការ​ទទួល និង​អនុវត្ត​សេចក្តីពិត គឺ​អាស្រ័យលើ​ភាពរឹងមាំ​នៃទំនាក់ទំនង​របស់យើង​ជាមួយ​ព្រះវរបិតា និង​ព្រះរាជបុត្រា ការឆ្លើយតប​របស់យើង​ចំពោះ​ឥទ្ធិពល​នៃព្រះវិញ្ញាណ​បរិសុទ្ធ និង​ការធ្វើទៅតាម​ព្យាការី​ថ្ងៃចុងក្រោយ របស់​យើង ។

យើង​ត្រូវ​ចាំ​ថា សាតាំង​ធ្វើ​ការ​រារាំង​យើង​ពី​សេចក្ដី​ពិត ។ វាដឹង​ថា បើ​គ្មាន​សេចក្តី​ពិតទេ នោះយើង​មិន​អាច​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ឡើយ ។ វា​បាន​ត្បាញ​អំបោះ​នៃ​សេចក្តីពិត​ជាមួយ​នឹង​ទស្សនវិជ្ជា​លោកិយ ដើម្បី​បំភាន់​យើង និង​បំបែរ​អារម្មណ៍​យើង​ពីអ្វី​ដែលទាក់ទង​នឹងព្រះ។២១

ការស្វែងរក ការទទួល​ស្គាល់ និង​ការអនុវត្ត​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច

នៅពេល​យើង​ស្វែងរក​សេចក្ដីពិត ២២សំណួរ​ពីរ​ខាងក្រោម​នេះ​​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ថា តើ​គោលគំនិត​មួយ​នេះ​បាន​មក​ពី​ព្រះ ឬ​មក​ពី​ប្រភព​ផ្សេង ៖

  • តើ​គោលគំនិត​ត្រូវ​បាន​បង្រៀន​យ៉ាង​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគម្ពីរ ឬ​ពាក្យ​សម្ដី​របស់​ព្យាការី​នៅរស់​ដែរ​ឬ​ទេ ?

  • តើ​គោលគំនិត​នេះ​ត្រូវ​បាន​បញ្ជាក់​ពី​សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ ?

ព្រះ​បើកសម្តែង​សេចក្តីពិត​ខាង​គោលលទ្ធិ​តាមរយៈ​ព្យាការី ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​សេចក្តីពិត​ទាំងនោះ​ដល់​យើង និង​ជួយ​យើង​អនុវត្ត​តាម ។២៣ យើង​ត្រូវ​តែ​ស្វែងរក និង​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ទាំងនេះ នៅពេល​វា​កើត​មានឡើង ។២៤ ភាគច្រើន យើង​ទទួល​បាន​សាក្សី​ពី​ព្រះវិញ្ញាណ នៅពេល​យើង​បន្ទាប​ខ្លួន២៥អធិស្ឋាន​ដោយ​ស្មោះ និង​សិក្សា​ព្រះបន្ទូល​របស់​ព្រះ២៦ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។២៧

នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​សេចក្ដីពិត​ជាក់លាក់​មួយ​ដល់​យើង នោះ​យើង​យល់ដឹង​ស៊ីជម្រៅ នៅពេល​យើង​ដាក់​គោលការណ៍​នោះ​មក​អនុវត្ត ។ នៅពេល​យើង​រស់នៅ​តាម​គោលការណ៍​នោះ​យ៉ាង​ខ្ជាប់ខ្ជួន​យើង​ទទួល​បាន​ចំណេះដឹង​​អំពី​សេចក្ដីពិត​ជាក់ជាមិនខាន ។២៨

ឧទាហរណ៍ ខ្ញុំ​បាន​ធ្វើ​ខុស​ច្រើនដង ហើយ​មាន​អារម្មណ៍​សោកស្តាយ ចំពោះ​ជម្រើស​មិនល្អ ។ ប៉ុន្តែ​តាមរយៈ​ការអធិស្ឋាន ការសិក្សា និង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​បានទទួល​សាក្សី​អំពី​គោលការណ៍​នៃ​ការប្រែចិត្ត។២៩ ពេល​ខ្ញុំ​បន្ត​ប្រែចិត្ត នោះ​ការយល់ដឹង​របស់​ខ្ញុំ​អំពី​​ការប្រែចិត្ត​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើង ។ ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​ជិត​ព្រះ និង​ព្រះរាជបុត្រា​ទ្រង់ ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថាព្រះយេស៊ូវ​គ្រីស្ទ​អាច​អភ័យបាប ពីព្រោះ​ខ្ញុំ​បាន​ដក​ពិសោធន៍​ពរជ័យ​នៃ​ការប្រែចិត្ត​នេះ​ជា​រៀង​រាល់ថ្ងៃ ។៣០

ការទុកចិត្ត​លើ​ព្រះ នៅពេល​សេចក្ដីពិត​មិន​ទាន់​បាន​បើក​សម្តែង

ដូច្នេះ តើ​យើង​គួរ​ធ្វើ​អ្វីខ្លះ នៅពេល​យើង​ស្វែងរក​សេចក្ដីពិត​ដោយ​ស្មោះ តែ​វា​មិន​ទាន់​បើក​សម្តែង​នៅ​ឡើយនោះ ? ខ្ញុំ​អាណិត​ពួក​យើង​ដែល​ចង់​បាន​ចម្លើយ តែ​វា​ហាក់​ដូចជា​មិន​ទាន់​មក​ដល់​សោះ ។

ព្រះអម្ចាស់​បាន​ទូន្មាន​ដល់ យ៉ូសែប ស្ម៊ីធ ថា « ចូរ​នៅ​ស្ងៀម​ចុះ លុះ​ត្រា​យើង​នឹង​ឃើញ​ថា​សម​ល្មម​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​អ្វីៗ​បាន​ដឹង … អំពី​ការណ៍​ទាំង​នោះ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១០:៣៧ ) ។

ហើយ​ទ្រង់​ពន្យល់​ប្រាប់ អិមម៉ា ស្ម៊ីធ ថា « ចូរ​កុំ​រអ៊ូរទាំ ដោយសារ​តែ​អ្វី​ដែល​អ្នក​ពុំ​បាន​ឃើញ​នោះ​ឡើយ ដ្បិត​របស់​ទាំង​នោះ​ត្រូវ​បាន​ទុក​មិន​ឲ្យ​អ្នក និង​មិន​ឲ្យ​ពិភពលោក​ឃើញ​ទេ ដែល​ជា​ប្រាជ្ញា​នៅក្នុង​យើង នៅពេល​ខាង​មុខ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:៤ ) ។

ខ្ញុំ​ក៏​បាន​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ស្មោះផង​ដែរ ។ ចម្លើយ​ជាច្រើន​បាន​មក ហើយ​ខ្លះ​ទៀត​មិន​ទាន់​មក ។៣១ នៅពេល​យើង​កាន់ខ្ជាប់—ទុកចិត្ត​លើ​ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ រក្សា​បទបញ្ញត្តិ​ទ្រង់ ហើយ​ពឹង​ផ្អែក​លើ​អ្វី​ដែល​យើងដឹងច្បាស់​—​នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​រកបាន​ភាព​សុខសាន្ត រហូត​ដល់​ទ្រង់​បើក​សម្ដែង​សេចក្ដី​ពិត​នៃរឿង​គ្រប់​យ៉ាង ។៣២

ការយល់​ដឹង​ពី​គោលលទ្ធិ និង​គោលនយោបាយ

នៅពេល​យើង​ស្វែងរក​សេចក្តីពិត វា​មាន​ប្រយោជន៍​ដើម្បី​យល់ពី​ភាពខុសគ្នា​រវាង​គោលលទ្ធិ និង​គោលនយោបាយ ។ គោលលទ្ធិ​សំដៅ​ទៅ​លើ​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ដូចជា​និស្ស័យ​​នៃ​ក្រុម​ព្រះ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និងពលិកម្មធួនធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ គោលនយោបាយ​គឺជា​ការអនុវត្ត​តាម​គោលលទ្ធិ​មកពី​ព្យាការី ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន ។ គោលនយោបាយ​ជួយ​យើង​គ្រប់គ្រង​សាសនាចក្រ​ឲ្យ​មានរបៀបរៀបរយ ។

ខណៈ​ដែល​គោលលទ្ធិ​ពុំ​ផ្លាស់​ប្ដូរ​សោះ នោះ​គោលនយោបាយ​អាច​កែ​សម្រួល​ទៅ​តាម​ពេលវេលា ។ ព្រះអម្ចាស់​ធ្វើ កិច្ចការ​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ដើម្បី​គាំទ្រ​គោលលទ្ធិ​របស់​ទ្រង់ និង​ដើម្បី​កែប្រែ​គោល​នយោបាយ​សាសនាចក្រ ស្រប​តាម​សេចក្ដី​ត្រូវការ​របស់​បុត្រា​បុត្រី​ទ្រង់ ។

ជា​អកុសល ជួនកាល​យើង​ច្រឡំ​គោលនយោបាយ​ជាមួយ​គោលលទ្ធិ ។ បើ​យើង​មិន​យល់​ពី​ភាពខុសគ្នា នោះ​យើង​ប្រថុយ​នឹង​ការខកចិត្ត នៅពេល​គោលនយោបាយ​ផ្លាស់ប្តូរ ហើយ​ប្រហែល​ជា​អាច​នឹង​សង្ស័យ​ចំពោះ​ប្រាជ្ញា​របស់​ព្រះ ឬ​តួនាទី​ទទួល​វិវរណៈ​របស់​ព្យាការី ។៣៣

ការបង្រៀន​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច

នៅ​ពេល​យើង​ទទួល​បាន​សេចក្ដីពិត​ពី​ព្រះ ទ្រង់​លើក​ទឹកចិត្ត​យើង​ឲ្យ​ចែកចាយ​ចំណេះដឹង​នោះ​ជាមួយ​អ្នកដទៃ ។៣៤ យើង​ធ្វើ​បែប​នេះ​បាន នៅពេល​យើង​បង្រៀន​ថ្នាក់​មួយ ឡើង​និយាយ​ក្នុង​សាសនាចក្រ ណែនាំ​កុមារ ឬ​ពិភាក្សា​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ជាមួយ​នឹង​មិត្តភក្តិ ។

គោលបំណង​យើង​គឺ ដើម្បី​បង្រៀន​សេចក្ដីពិត​តាម​របៀប​មួយ ដែល​អញ្ជើញ​ឲ្យ​មាន​អំណាច​នៃ​ការ ផ្លាស់ ប្រែចិត្ត​ជឿ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ៣៥ ខ្ញុំ​សូម​ចែកចាយ​ការអញ្ជើញ​ខ្លីៗ​សាមញ្ញៗ​មួយ​ចំនួន​មកពី​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់ ដែល​អាច​ជួយ​បាន ។៣៦

  1. សូម​ផ្តោត​លើ​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​គ្រឹះ​របស់​ពួកទ្រង់ ។៣៧

  2. សូម​បន្ដ​សិក្សា​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ថ្ងៃ​ចុងក្រោយ ។៣៨

  3. ពឹងផ្អែក​លើ​គោលលទ្ធិ​ដែល​បាន​ស្ថាបនា​ឡើង​តាមរយៈ​សាក្សី​ដែល​មាន​សិទ្ធិ​អំណាច​ជាច្រើន ។៣៩

  4. ចៀសវាង​ការស្មាន ទស្សនៈ​ផ្ទាល់ខ្លួន ឬ​គំនិត​ខាង​លោកិយ ។៤០

  5. បង្រៀន​ចំណុច​គោលលទ្ធិ​មួយ​នៅក្នុង​បរិបទ​ដែល​ទាក់ទង​ទៅនឹង​សេចក្ដីពិត​នៃ​ដំណឹងល្អ ដើម្បី​បណ្ដុះ​ឲ្យមាន​ការយល់ដឹង​ដែល​មាន​តុល្យភាព ។៤១

  6. សូម​វិធី​សាស្ត្រ​បង្រៀន ដែល​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។៤២

  7. ធ្វើ​ការទំនាក់ទំនងឲ្យ​ច្បាស់លាស់ ចៀសវាង​ការយល់​ច្រឡំ ។៤៣

ការនិយាយការពិត​ដោយ​សេចក្តី​ស្រឡាញ់

របៀប​ដែល​យើង​បង្រៀន​សេចក្តីពិតគឺ​សំខាន់​ខ្លាំង​ណាស់ ។ ប៉ុល​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​និយាយ « សេចក្តីពិត​ដោយ​សេចក្តី​ស្រឡាញ់ » ( សូម​មើល អេភេសូរ ៤:១៤–១៥ ) ។ សេចក្ដីពិត​មាន​ឱកាស​ដ៏​ល្អ​បំផុត ដើម្បី​ផ្តល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ទៀត នៅពេល​វា​បង្ហាញ​ដោយ​ក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។៤៤

សេចក្ដីពិត​ដែល​បង្រៀន​ដោយ​គ្មាន​ក្ដី​ស្រឡាញ់​អាច​បណ្តាល​ឲ្យ​មាន​អារម្មណ៍​នៃ​ការវិនិច្ឆ័យ ការបាក់​ទឹកចិត្ត និង​ភាពឯកោ ។ ជា​ញឹកញាប់ វា​នាំ​ឲ្យ​មាន​ការអាក់អន់​ចិត្ត និង​ការបែកបាក់​គ្នា— ព្រម​ទាំង​ជម្លោះ​ទៀតផង ។ ម៉្យាង​វិញ​ទៀត សេចក្តី​ស្រឡាញ់​ដោយ​គ្មាន​សេចក្ដីពិត​គឺ​ទទេ ហើយ​វា​ខ្វះ​នូវ​ការសន្យា​នៃ​ការរីកចម្រើន ។

ទាំង​សេចក្ដីពិត និង​សេចក្ដី​ស្រឡាញ់ គឺ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យើង ។៤៥ សេចក្ដីពិត​ផ្ដល់​នូវ​គោលលទ្ធិ គោលការណ៍ និង​ក្រឹត្យវិន័យ ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ខណៈ​ដែល​សេចក្ដី​ស្រឡាញ់ វា​បង្កើត​ឲ្យ​មាន​ការជម្រុញ​ចិត្ត​ចាំបាច់​ដើម្បី​ឱប​ក្រសោប និង​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​ពិត​នោះ ។

ខ្ញុំ​មាន​អំណរគុណ​ជានិច្ច​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​អត់ធ្មត់​បង្រៀន​ខ្ញុំ​ពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​ដោយ​សេចក្ដី​ស្រឡាញ់ ។

សេចក្ដី​បញ្ចប់

ជា​ចុង​បញ្ចប់ ខ្ញុំ​សូម​ចែកចាយ​នូវ​សេចក្ដីពិត​ដ៏​អស់កល្ប ដែល​បាន​ក្លាយ​ជា​យុថ្កា​ដល់​ព្រលឹង​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​សេចក្ដីពិត​ទាំងនេះ ដោយ​ការធ្វើ​តាម​គោលការណ៍​ដែល​បាន​ពិភាក្សា​នៅ​ថ្ងៃ​នេះ ។

ខ្ញុំ​ដឹង​ថា​ព្រះ គឺ​ជា​ព្រះវរបិតា​សួគ៌​របស់​យើង ។៤៦ ទ្រង់​ជ្រាប​ដឹង​រឿង​ទំាងអស់ ៤៧មាន​អំណាច​គ្រប់យ៉ាង៤៨និង​មាន​ស្រឡាញ់​ដ៏​ឥតខ្ចោះ ។៤៩ ទ្រង់​បាន​បង្កើត​ផែនការ​មួយ ដើម្បី​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប និង​ប្រែក្លាយ​ដូច​ជា​ទ្រង់ ។៥០

ជាផ្នែក​នៃផែនការ​នោះ ព្រះ​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ជួយ​យើង ។៥១ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា ៥២និង​ឲ្យ​ស្រឡាញ់​គ្នា ។៥៣ ទ្រង់​បាន​ធួន​សម្រាប់​អំពើបាប​យើង ៥៤ហើយ​ស្ម័គ្រ​ថ្វាយ​ព្រះជន្ម​ទ្រង់​នៅលើ​ឈើឆ្កាង ។៥៥ ទ្រង់​បាន​រស់​ឡើងវិញ​ពី​ការសុគត​បន្ទាប់​ពី​បី​ថ្ងៃ​ក្រោយមក ។៥៦ តាមរយៈ​ព្រះគ្រីស្ទ និង​ព្រះគុណ​ទ្រង់ នោះ​យើង​នឹង​ត្រូវ​បាន​រស់​ឡើងវិញ ៥៧ យើង​អាច​ត្រូវ​បាន​អភ័យទោស ៥៨ ហើយ​យើង​អាច​ស្វែងរក​កម្លាំង​នៅក្នុង​ការ​រងទុក្ខ ។៥៩

អំឡុង​ពេល​នៃ​ការងារ​បម្រើ​នៅលើ​ផែនដី ព្រះយេស៊ូវ​បាន​បង្កើត​សាសនាចក្រ​ទ្រង់ ។៦០ យូរៗ​ទៅ សាសនាចក្រ​នោះ​ត្រូវ​បាន​ផ្លាស់ប្ដូរ ហើយ​សេចក្ដីពិត​ត្រូវ​បាត់បង់ ។៦១ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ និង​សេចក្ដីពិត​នៃ​ដំណឹងល្អ​របស់​ទ្រង់​ឡើងវិញ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។៦២ ហើយ​សព្វថ្ងៃ​នេះ ព្រះគ្រីស្ទ​បន្ដ​ដឹកនាំ​សាសនាចក្រ​ទ្រង់​តាមរយៈ​ព្យាការី និង​ពួក​សាវក​ដែល​នៅរស់ ។៦៣

ខ្ញុំ​ដឹង​ថា នៅពេល​យើង​មក​រក​ព្រះគ្រីស្ទ នៅ​ទី​បំផុត​យើង​អាច « បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់ » ( មរ៉ូណៃ​១០:៣២ ) ទទួល​បាន « អំណរ​ពេញលេញ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:៣៣ ) ហើយ​នឹង​ទទួលបាន « គ្រប់​អ្វី​ទាំង​អស់ [ ដែល ] ព្រះ​វរបិតា​យើង​មាន » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៣៨ ) ។ ខ្ញុំ​សូម​ថ្លែង​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្​ទាំងនេះ​នៅ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូម​មើល ទំនុក​តម្កើង ១១៧:២; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:៣៩ ។

  2. « ផ្ទុយ​នឹង​មន្ទិល​របស់​មនុស្ស​មួយ​ចំនួន នោះ​រឿង​ខុស និង​ត្រូវ គឺមាន​ពិតមែន ។ សេចក្តីពិត​ដ៏ឥតខ្ចោះ—សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច គឺមាន​ពិតប្រាកដ​មែន ។ សម័យ​របស់​យើង​គឺថា មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ថា​ត្រូវ​ងាក​ទៅរក​សេចក្តីពិត​នៅ​ឯណា ( ប្រធាន រ័សុល អិម ណិលសុន« Pure Truth, Pure Doctrine, and Pure RevelationLiahonaខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦ ) ។

  3. សូមមើល យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣១ ។

  4. សូម​មើល មរ៉ូណៃ ៧:១៩ ។

  5. សូម​មើល នីហ្វៃ​ទី​២ ១:៩គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៧:៨ ។

  6. សូម​មើល យ៉ាកុប ២:៨ ។

  7. សូមមើល ទំនុកតម្កើង ១១៩:១០៥នីហ្វៃ​ទី​២ ៣២:៣ ។

  8. សូមមើល យ៉ូហាន ៨:៣២គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨:៨ ។

  9. សូមមើល យ៉ូហាន ១៧:១៧ ។

  10. សូមមើល នីហ្វៃ​ទី​២ ៣១:២០ ។

  11. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១១–១៣៩៣:៣៦ ។

  12. សូមមើល យ៉ូហាន ៥:១៩–២០; ៧:១៦; ៨:២៦; ១៨:៣៧; ម៉ូសេ ១:៦

  13. សូមមើល អាលម៉ា ៤២:១២-២៦, គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១ ។

  14. សូមមើលម៉ូសេ ១:៣៨–៣៩ ។

  15. សូមមើល នីហ្វៃទី ២ ២៦:២៤ ។

  16. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៨–៩ ។

  17. សូម​មើល យ៉ូហាន ១៦:១២យ៉ាកុប ៤:១៣មរ៉ូណៃ ១០:៥គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:១៤៧៥:១០៧៦:១២៩១:៤១២៤:៩៧ ។

  18. សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២២–២៣៨:២–៣ ។

  19. សូម​មើល យេរេមា ១:៥, ៧; អេម៉ុស ៣:៧; ម៉ាថាយ ២៨:១៦–២០; មរ៉ូណៃ ៧:៣១; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:៣៨; ២១:២–៦; ៤៣:១–៧ ។ ព្យាការី គឺជា « បុរស​ម្នាក់​ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះ ដើម្បី​និយាយ​ជំនួស ព្រះ ។ ក្នុងនាម​ជា​សារទូត​របស់ព្រះ ព្យាការី​ម្នាក់ ទទួល​បទបញ្ញត្តិ ព្យាករ ហើយ​ទទួលវិវរណៈ​មកពីព្រះ ។ ទំនួលខុសត្រូវ​របស់លោក គឺ​ដើម្បី​បង្ហាញ​ពី​ព្រះហឬទ័យ​របស់ព្រះ និង​លក្ខណៈ​ពិត​របស់ព្រះ​ចំពោះ​មនុស្ស​លោក ហើយ​បង្ហាញ​ពី​អត្ថន័យ​នៃ​ការ​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ពួកគេ ។ ព្យាការី​ម្នាក់ ប្រកាស​បដិសេធ​អំពើបាបទាំង​ស្រុង ហើយ​ទាយ​ទុក​ពី​ផលវិបាក​របស់​វា ។ លោកគឺ​ជា​អ្នក​ផ្សាយ​អំពី​សេចក្ដីសុចរិត ។ ក្នុងឱកាស​ខ្លះ ពួកព្យាការី​អាច​នឹងត្រូវ​បាន​បំផុសគំនិត​ឲ្យ​ទាយទុក​ជាមុន​អំពី អនាគតកាល​សម្រាប់​ជា​ប្រយោជន៍​ដល់មនុស្ស​លោក ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលខុសត្រូវ​ចម្បង​របស់​លោក គឺ​ត្រូវ​ថ្លែង​ជា​សាក្សី​អំពី​ព្រះគ្រីស្ទ ។ ប្រធាន​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​ព្យាការី​របស់​ព្រះ​នៅ​លើ​ផែន​ដី​នា​សព្វថ្ងៃ​នេះ ។ សមាជិក​ក្នុង​គណៈប្រធាន​ទី​មួយ និង​ពួក​សាវក​ដប់ពីរនាក់ ត្រូវ​បាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​ពួក​ព្យាការី ពួក​អ្នក​មើល​ឆុត និង​ពួក​អ្នក​ទទួល​វិវរណៈ » ( Guide to the Scriptures, « ព្យាការី » បណ្ណាល័យ​ដំណឹងល្អ ) ។ ជាឧទាហរណ៍​នៃ​គោលការណ៍​ទាំងនេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ជីវិត​របស់អ័ដាម ( សូមមើល ម៉ូសេ ៦:៥១–៦២ ) អេណុក ( សូមមើល ម៉ូសេ ៦:២៦–៣៦ ) ណូអេ ( សូមមើល ម៉ូសេ ៨:១៩, ២៣–២៤ ) អ័ប្រាហាំ ( សូមមើល លោកុប្បត្តិ ១២:១–៣, អ័ប្រាហាំ ២:៨–៩ ), ម៉ូសេ ( សូមមើល និក្ខមនំ ៣:១–១៥, ម៉ូសេ 1:1–6, ២៥–២៦ ) ពេត្រុស (សូមមើល ម៉ាថាយ ១៦:១៣–១៩ ) និង យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៦–១០, ២០:២, ២១:៤–៦ ) ។

  20. សូមមើល ធីម៉ូថេទី ២ ៣:១៦ ។

  21. សូមមើល យ៉ូហាន ៨:៤៤, នីហ្វៃទី ២ ២:១៨, គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣:៣៩, ម៉ូសេ ៤:៤ ។

  22. សូមមើល នីហ្វៃទី១ ១០:១៩។ ប្រធាន ដាល្លិន អេក អូក បាន​ណែនាំ​ថា ៖ « យើង​ត្រូវ​ប្រុង​ប្រយ័ត្ន នៅពេល​យើង​ស្វែងរក​សេចក្ដីពិត [របស់​ព្រះ] ហើយ​ជ្រើសរើស​ប្រភព​សម្រាប់​ការស្វែងរក​នោះ។ យើង​មិន​គួរ​ចាត់ទុក​ប្រជាប្រិយ​ភាព ឬ​សិទ្ធិអំណាច​លោកិយ​ថា​ជា​ប្រភព​នៃ​សេចក្ដីពិត​ដ៏​មាន​គុណភាព​ឡើយ ។… នៅ​ពេល​យើង​ស្វែងរក​សេចក្ដីពិត​អំពី​សាសនា យើង​គួរតែ​ប្រើ​វិធីសាស្ត្រ​ខាង​វិញ្ញាណ​ដែល​សមរម្យ​សម្រាប់​ការស្រាវជ្រាវ​នោះ ៖ ការអធិស្ឋាន សាក្សី​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការសិក្សា​ព្រះគម្ពីរ ព្រមទាំង​ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប »( « សេចក្តីពិត និងផែនការ,” Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ ) ។

  23. អែលឌើរ ឌី. ថូត គ្រីស្តូហ្វឺសិន បានបង្រៀន៖ « ពួកសាវក និង​ព្យាការី … ប្រកាស​ព្រះបន្ទូល​របស់ព្រះ ប៉ុន្តែ​លើសពីនេះ​ទៅទៀត យើងជឿថា បុរស និងស្ត្រី ជាទូទៅ ហើយ​សូម្បីតែ​កុមារ​អាចរៀនពី និង​ត្រូវបាន​ដឹកនាំ​ដោយការ​បំផុសគំនិត​ដ៏ទេវភាព ក្នុងការ​ឆ្លើយតប​ទៅនឹង​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ ។… សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​ប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជួយ​សម្រួល​ដល់​ការប្រាស្រ័យទាក់ទង​ជា​បន្ត​ជាមួយ​ព្រះវរបិតាសួគ៌​របស់​ពួកគេ ។ … នេះ​ពុំ​មែនចង់​មានន័យ​ថា​សមាជិក​គ្រប់​រូបអាច​និយាយ​សម្រាប់​សាសនាចក្រ​ឬ​អាច​កំណត់​គោលលទ្ធិ​សាសនាចក្រ​នោះ​ទេ ប៉ុន្តែសមាជិក​ម្នាក់ៗ​អាចទទួល​ការដឹកនាំ​ដ៏ទេវភាព​នៅក្នុង​ការដោះស្រាយ​ឧបសគ្គ​និង​ឱកាស​ទាំងឡាយ​ក្នុង​ជីវិត​របស់គាត់​ឬ​នាង » ( « The Doctrine of Christ » Liahona, ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៩–៩០ កំណត់ចំណាំ ២ ) ។

  24. សូមមើល នីហ្វៃ ទី២ ៣៣:១–២ ។

  25. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១:២៨ ។

  26. ( សូមមើល មរ៉ូណៃ ១០:៣–៥, គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៧–៩, ៨៤:៨៥ ។

  27. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៣៥; ៦៣:២៣; ៩៣:២៧–២៨ ។ ថ្វីបើ​យើង​ខំប្រឹងប្រែង​អស់ពី​សមត្ថភាព​ក៏ដោយ ក៏​ពួកយើងខ្លះ​នៅតែ​តស៊ូ​ដើម្បី​ទទួល​ព្រះវិញ្ញាណ ដោយសារ​បញ្ហា​សុខភាព​ផ្លូវចិត្ត ។ ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និង​លក្ខខណ្ឌ​ប្រព័ន្ធ​សរសៃប្រសាទ​ផ្សេងទៀត​អាច​បន្ថែម​ភាពស្មុគស្មាញ​ដល់ការ​ទទួលស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ក្នុង​ករណី​បែប​នេះ ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​បន្ត​រស់នៅ​តាម​ដំណឹងល្អ ហើយ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង ( សូមមើលម៉ូសាយ ២:៤១ ) ។ យើង​អាច​ស្វែងរក​សកម្មភាព​បន្ថែម—ដូចជា​ការ​ស្តាប់​តន្ត្រី​ពិសិដ្ឋ ការ​ចូលរួម​ក្នុង​ការ​បម្រើ ឬ​ការ​ចំណាយ​ពេលសម្រាក​បែប​ធម្មជាតិ—ដែល​ជួយ​យើង​ទទួល​អារម្មណ៍​ពី​ផលផ្លែ​នៃ​ព្រះវិញ្ញាណ ( សូមមើល កាឡាទី ៥:២២–២៣  ) និង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ ។

    អែលឌើរ ជែហ្វ្រី អ័រ ហូឡង់ បាន​សម្តែង​ថា ៖​« ដូច្នេះ​តើ​អ្នក​ឆ្លើយតប​បាន​ល្អ​ប៉ុណ្ណា ពេល​បញ្ហា​ផ្លូវ​ចិត្ត​កើត​មាន​ចំពោះ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះ ? លើស​ពី​នេះ​ទៀត សូម​កុំ​បាត់បង់​ជំនឿ​អ្នក​លើ​ព្រះវរបិតា​អ្នក ដែល​ទ្រង់​ស្រឡាញ់​អ្នក​លើស​ពី​អ្នក​អាច​យល់​បាន​ទៅ​ទៀតនោះ​ឡើយ ។… សូម​ស្វែងរកការ​អនុវត្ត​ដែល​នាំ​ឲ្យ​ព្រះវិញ្ញាណ​យាងចូល​មក​នៅក្នុង​ជីវិត​របស់​អ្នក ។ ចូរ​ស្វែងរក​ការប្រឹក្សា​មកពី​អ្នក​ដែល​កាន់​កូនសោ​សម្រាប់​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​អ្នក ។ ចូរ​សូម ហើយ​ឲ្យ​តម្លៃ​ពរជ័យ​នៃ​បព្វជិតភាព ។ ចូរ​ទទួល​ទាន​សាក្រាម៉ង់​រៀងរាល់​សប្ដាហ៍ ហើយ​កាន់​ខ្ជាប់​ទៅ​នឹង​ការ​សន្យា​ដ៏​ឥតខ្ចោះ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ ចូរ​ជឿ​លើ​អព្ភូត​ហេតុនានា ។ ខ្ញុំ​បាន​ឃើញ​មនុស្ស​ជាច្រើន​ចូល​មក ដែល​គ្រប់​ការបញ្ជាក់​ផ្សេងៗ​ទៀត​ប្រាប់ថា សេចក្ដី​សង្ឃឹម​បាន​បាត់​ហើយ ។ សេចក្តី​សង្ឃឹម​មិនដែល​បាត់រលត់​ឡើយ” ( « Like a Broken Vessel » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤០–៤១ ។

  28. សូមមើល យ៉ូហាន ៧:១៧អាលម៉ា ៣២:២៦–៣៤ ។ នៅ​ទីបំផុត ព្រះ​ទ្រង់​ប្រាថ្នា​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​ពិត « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » រហូត​ដល់​យើង​យល់​គ្រប់​រឿង​ទាំង​អស់ ( សូម​មើល សុភាសិត​២៨:៥; នីហ្វៃទី ២ ២៨:៣០; គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:៦៧;; ៩៣:២៨ ) ។

  29. សូម​មើល យ៉ូហាន ទី១ ១:៩–១០;២:១–២២:១–២ ។

  30. ​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ ឬ​សំខាន់​ចំពោះ​ការរីកចម្រើន​របស់​យើង​ម្នាក់ៗ ជាជាង​ការផ្ដោត​ទៅលើ​ការប្រែចិត្ត​ជា​ទៀងទាត់ និង​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ ការប្រែ​ចិត្ត​មិន​មែន​ជា​ព្រឹត្តិការណ៍​ដែល​កើត​មាន​តែ​ម្ដង​នោះ​ទេ វា​គឺ​ជា​ដំណើរការ​មួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​ក្នុង​គំនិត ។ នៅពេល​ផ្គួប​គ្នា​ជាមួយ​នឹង​សេចក្ដីជំនឿ នោះ​ការប្រែចិត្ត​បើក​ច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » « យើង​អាច​ធ្វើ​ល្អ​ជាង ហើយ​ជា​មនុស្ស​ប្រសើរ​ជាង» Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។

  31. ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​ទាំងអស់​ដែល​ព្រះ​ដក​យក​សេចក្ដីពិត​ដ៏​អស់កល្ប​មួយ​ចំនួន​ពី​យើង​ទេ ប៉ុន្តែ​អែលឌើរ អ័រសុន អេហ្វ វិតនី បាន​ផ្ដល់​នូវ​ការយល់ដឹង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ៖« វា​ជា​ពរជ័យ​ក្នុង​ការជឿ​ដោយ​ពុំ​មើល​ឃើញ ដោយសារ​តែ​ការអនុវត្ត​នៃ​សេចក្តីជំនឿ វា​បង្កើត​ឲ្យ​មាន​ការអភិវឌ្ឍ​ខាង​វិញ្ញាណ ដែល​ជា​អ្វី​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែល​មាន​នៅ​លើ​ផែនដី ។ ខណៈដែល​ចំណេះដឹង បាន​លេប​យក​សេចក្តី​ជំនឿ ​និង​រារាំង​ដល់​ការអនុវត្ត​សេចក្តីជំនឿ ដូច្នេះ​វា​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​នោះ ។ ‹ ចំណេះ​ដឹង​គឺ​ជា​អំណាច › ហើយ​អ្វីៗ​ទាំង​អស់​នឹង​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៅ​តាម​រដូវ​កាល​របស់​វា ។ ប៉ុន្តែ​ចំណេះដឹង​មុន​កំណត់—ដឹង​ខុស​ពេល​វេលា—គឺ​ជា​សេចក្តីស្លាប់​ចំពោះ​ការរីកចម្រើន និង​សុភមង្គល​ទៅវិញ​ទេ » (“The Divinity of Jesus Christ,” Improvement Era, ខែ មករា ឆ្នាំ ១៩២៦ ទំព័រ ២២២ សូម​មើល​ផង​ដែរ Liahona, ខែ ធ្នូ ឆ្នាំ ២០០៣ ទំព័រ ១៤–១៥). ។

  32. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥–១០ ។ ព្រះអម្ចាស់​ក៏​បាន​ទូន្មាន​ដល់ ហៃរុម ស្ម៊ីធ ផងដែរ « ចូរ​កុំ​ខំ​ប្រកាស​ព្រះ​បន្ទូលរបស់យើង​ឡើយ ប៉ុន្តែ​ចូរ​ខំ​ព្យាយាម​ដើម្បី​ឲ្យ​​បាន​ព្រះ​បន្ទូល​របស់​យើង​ជាមុន​សិនចុះ » ។… ចូរមានចិត្តសុខសាន្ត [ ហើយ​] ចូរ​សិក្សា​ព្រះ​បន្ទូល​ករបស់​យើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១–២២ ) ។ ព្យាការី អាលម៉ា ផ្ដល់គំរូ​មួយ​សម្រាប់​ការ​ដោះស្រាយ​សំណួរ​ដែល​មិន​មាន​ចម្លើយ ៖« សេចក្ដី​អាថ៌កំបាំង​ទាំង​នេះ មិនទាន់​ធ្វើ​ឲ្យ​ឪពុក​បាន​ស្គាល់​គ្រប់​យ៉ាង​នៅ​ឡើយ​ទេ ហេតុ​ដូច្នេះ​ហើយ ឪពុក​នឹង​អត់ធ្មត់​រង់ចាំ » ( អាលម៉ា ៣៧:១១ ) ។ លោក​ក៏​បាន​ពន្យល់​ទៅ​កូន​ប្រុស​របស់​លោក កូរីអានតុន ថា « មាន​ការអាថ៌កំបាំង​ជាច្រើន​ដែល​ត្រូវ​រក្សាទុក​ដែល​គ្មាន​នរណា​ដឹង​ក្រៅ​ពី​ព្រះ​ប៉ុណ្ណោះ » ( អាលម៉ា ៤០:៣ ) ។ ខ្ញុំ​ក៏​បាន​រក​ឃើញ​កម្លាំង​ពី​ការ​ឆ្លើយ​តប​របស់​នីហ្វៃ ពេល​សួរ​សំណួរ​ដែល​គាត់​មិន​អាច​ឆ្លើយ ៖ « ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​យល់​ន័យ​នៃ​រឿង​ទាំង​អស់​នោះ​ទេ » ( នីហ្វៃទី ១ ១១:១៧ ) ។

  33. ស្រដៀង​គ្នា​នេះ​ដែរ ប្រពៃណី​នៃ​វប្បធម៌​មួយ មិន​មែន​ជា​គោលលទ្ធិ ឬ​គោលនយោបាយ​នោះ​ទេ ។ ប្រពៃណី​ទាំងនោះ​អាច​ជា​ប្រយោជន៍ ប្រសិន​បើ​វា​ជួយ​យើង​ឲ្យ​ធ្វើ​តាម​គោលលទ្ធិ និង​គោលនយោបាយ ប៉ុន្តែ​វា​ក៏​អាច​រារាំង​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​យើង​បាន​ដែរ ប្រសិនបើ​ប្រពៃណី​ទាំងនោះ​មិន​បាន​ផ្អែក​លើ​គោលការណ៍​ពិត ។ យើង​គួរតែ​ចៀសវាង​ពី​ប្រពៃណី​ដែល​មិន​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​យើង ឬ​មិន​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។

  34. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥:៥៨៨:៧៧–៧៨

  35. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២១–២២

  36. បាន​សម្រប​សម្រួល​ពី​ឯកសារ « Principles for Ensuring Doctrinal Purity » ដែល​បាន​អនុម័ត​ដោយ គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ កាល​ពី ខែ កុម្ភៈ ឆ្នាំ ២០២៣ ។

  37. សូមមើល នីហ្វៃទី​១ ១៥:១៤ ។ ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ពួក​អ្នក​បម្រើ​ទ្រង់​ឲ្យ​ចៀសវាង​ការផ្តោត​ទៅ​លើ​សិក្ខាបទ​ដ៏​ជ្រាលជ្រៅ ឬ​គោលគំនិត​ទាំងឡាយ​ដែល​មិន​ផ្តោត​លើ​ដំណឹង​ល្អ​របស់​ទ្រង់ ៖ « ហើយ​អំពី​សិក្ខាបទ​ដ៏​ជ្រាលជ្រៅ​ទាំង​ឡាយ នោះ​ចូរ​កុំ​និយាយ​ដល់​ឡើយ ប៉ុន្តែ​ចូរ​ប្រកាស​ប្រាប់​អំពី​ការប្រែចិត្ត និង​សេចក្ដីជំនឿ​ជឿ​ដល់​ព្រះ​អង្គ​សង្គ្រោះ និង​អំពី​ការផ្ដាច់​បាប ដោយ​សារ​បុណ្យជ្រមុជ​ទឹក និង​ដោយ​សារ​ភ្លើង មែន​ហើយ គឺ​ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ » ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១៩:៣១ ) ។

    អែលឌើរ នែល អិល អាន់ឌើរសិន បាន​ពន្យល​ថា ៖ « ចូរ​យើង​ផ្តោត​ជានិច្ច​លើ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​អំណោយទាន​នៃ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ នេះ​មិនមាន​ន័យ​ថា​យើង​មិន​អាច​ប្រាប់​ពី​បទពិសោធន៍​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង ឬ​ចែក​រំលែក​គំនិត​ពី​អ្នក​ដទៃ​បាន​នោះ​ទេ ។ ខណៈពេល​ដែល​ប្រធានបទ​របស់​យើង​អាច​អំពី​ក្រុមគ្រួសារ ឬ​ការបម្រើ ឬ​ព្រះវិហារបរិសុទ្ធ ឬ​បេសកកម្ម​នា​ពេល​ថ្មីៗ​នេះ នោះអ្វី​គ្រប់​យ៉ាង … គួរតែ​លើក​ឡើង​អំពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ « ( « យើង​និយាយ​អំពី​ព្រះគ្រីស្ទ » លីអាហូណា​ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៩–៩០ ) ។

  38. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:២–៣ ៨ ។ ព្យាការី អាលម៉ា បាន​ដាស់តឿន​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ថា « កុំ​ឲ្យ​បង្រៀន​នូវ​អ្វី​ផ្សេងៗ​ក្រៅ​ពី​អ្វី​ដែល​លោក​បាន​បង្រៀន និង​អ្វី​ដែល​បាន​និយាយ​ចេញ​មក​ពី​មាត់​នៃ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ប៉ុណ្ណោះ » ( ម៉ូសាយ ១៨:១៩ ) ។

    ប្រធាន ហែនរី ប៊ី អាវរិង បាន​ប្រកាស​ថា « យើង​ត្រូវ​តែ​បង្រៀន​គោលលទ្ធិ​គ្រឹះ​របស់​សាសនាចក្រ ដូច​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​បមាណី និង​ការបង្រៀន​របស់​ពួក​ព្យាការី ដែល​ជា​អ្នក​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ប្រកាស​អំពី​គោលលទ្ធិ « ​( « The Lord Will Multiply the Harvest » [ ជំនួប​ពេលល្ងាច​មួយ​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ] នៅក្នុង Teaching Seminary: Preservice Readings [ ឆ្នាំ ២០០៤ ] ទំព័រ ៩៦ ) ។

    អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​បាន​ថ្លែង​ទីបន្ទាល់​ថា « នៅក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ ក៏​ដូចជា​សាសនាចក្រ​ពីបុរាណដែរ ការ​ស្ថាបនា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ឬការ​កែតម្រូវ​លើ​ការ​បង្វែរ​ចេញ​ពី​គោលលទ្ធិ គឺ​ជា​រឿង​សំខាន់​មួយ​នៃ​វិវរណៈ​ដ៏ទេវភាព ចំពោះ​អ្នក​ទាំងឡាយ​ ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​នូវ​សិទ្ធិ​អំណាច​ជា​សាវក » ( « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទទំព័រ ៨៦ ) ។

  39. សូម​មើល កូរិនថូស ទី២ ១៣:១; នីហ្វៃ​ទី​២ ១១:៣; អេធើរ ៥:៤; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:២៨ ។ អែលឌើរ នែល អិល អាន់ឌើរសិន​បាន​សង្កេត​ឃើញ​ថា ៖ « បញ្ហា​មួយ​ចំនួន​បាន​មន្ទិល​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ នៅពេល​ដែល​ពួកគេ​ឃើញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ធ្វើ​ដោយ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​ជាច្រើន​ទស្សវត្សន៍​កន្លង​ទៅ ដែល​មើល​ទៅ​ហាក់ដូចជា​ខុសគ្នា​នឹង​គោលលទ្ធិ​របស់​យើង ។ មាន​គោលការណ៍​ដ៏​សំខាន់​មួយ​ដែល​គ្រប់គ្រង​គោលលទ្ធិ​នៃ​សាសនាចក្រ​នេះ ។ គោលលទ្ធិ​នេះ​ត្រូវបាន​បង្រៀន​ដោយ​សមាជិក​ទាំង ១៥ រូប​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។ វា​មិន​បាន​លាក់​ទុក​នៅក្នុង​កថាខណ្ឌ​មិន​ច្បាស់​នៃ​ការនិយាយ​មួយ​នោះ​ទេ ។ គោលការណ៍​ដ៏​ពិត​ត្រូវបាន​បង្រៀន​ជាញឹកញាប់ ហើយ​ដោយ​មនុស្ស​ជាច្រើន ។ គោលលទ្ធិ​របស់​យើង​មិន​ពិបាក​នឹង​រកឃើញ​នោះ​ទេ » (ការសាក​ល​សេចក្ដី​ជំនឿ​នៃ​អ្នករាល់គ្នា »​Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ៤១ ) ។

    អែលឌើរ គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « គួរ​តែ​ចងចាំថា ពុំមែន​គ្រប់​សេចក្ដី​ថ្លែងការណ៍​ដែល​អ្នកដឹកនាំ​សាសនាចក្រ​ថ្លែង​ ទាំងតាំង​ពី​អតីតកាល ឬ បច្ចុប្បន្នកាល គឺ​ជាការ​តាក់តែង​គោលលទ្ធិ​ដោយចាំបាច់​នោះទេ ។ វា​ត្រូវ​បាន​យល់​ជា​ទូទៅ​នៅ​ក្នុង​សាសនាចក្រ ថា​សេចក្ដី​ថ្លែង​មួយ ដែល​អ្នកដឹកនាំ​ម្នាក់​បាន​ថ្លែង​នៅ​ក្នុង​ឱកាសណាមួយ ជាញឹកញាប់ វា​តំណាង​ឲ្យ​គំនិត​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន តែបានពិចារណា​យ៉ាង​ប្រុងប្រយ័ត្ន វាពុំ​មាន​ន័យ​ថា​ជា​ផ្លូវការ ឬ​សម្រាប់​សាសនាចក្រ​ទាំង​មូល​នោះទេ » ​( The Doctrine of Christ » ទំព័រ ៥ ) ។

  40. សូមមើល នីហ្វៃ​ទី​៣ ១១:៣២–៤០ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​ធ្លាប់​និយាយ​ពី​មុន​មក​ហើយ អំពី​សារៈសំខាន់​នៃ​ការរក្សា​គោលលទ្ធិ​នៃ​សាសនាចក្រ​ឲ្យ​បាន​បរិសុទ្ធ ។ … ខ្ញុំ​មាន​ចិត្ត​ព្រួយ​បារម្ភ​អំពី​រឿង​នេះ ។ ការភាន់ច្រឡំ​បន្តិច​បន្តួច​នៅ​ក្នុង​ការ​បង្រៀន​គោលលទ្ធិ អាច​ដឹកនាំ​ទៅ​រក​ពាក្យ​កុហក​អាក្រក់​ដ៏​ធំ​បាន » (Teachings of Gordon B. Hinckley [ ឆ្នាំ ១៩៩៧ ] ទំព័រ ៦២០ ) ។

    ប្រធាន ដាល្លិន អេក អូក បាន​ព្រមាន​ថា មាន​មនុស្ស​មួយ​ចំនួន « ដែល​ជ្រើសរើស​យក​ប្រយោគ​មួយ​ចំនួន​មកពី​ការបង្រៀន​របស់​ព្យាការី និង​ប្រើ​ប្រយោគ​ទាំងនេះ​ដើម្បី​គាំទ្រ​កិច្ចការ​នយោបាយ​របស់​ពួក​គេ ឬ​គោល​បំណង​ផ្ទាល់ខ្លួន​ផ្សេងទៀត ។​… ការយក​ប្រសាសន៍​របស់​ព្យាការី​ទៅ​គាំទ្រ​កិច្ចការ​ឯកជន គោលនយោបាយ ឬ​ផ្នែក​ហិរញ្ញវត្ថុ ឬ​អ្វី​ផ្សេង​ទៀតនោះ គឺជា​ការព្យាយាម​ដើម្បី​គ្រប់គ្រង​ព្យាការី មិនមែន​ជា​ការធ្វើតាម​លោក​ឡើយ » ( « Our Strengths Can Become Our Downfall » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ១៩៩២ ] ទំព័រ ៧ នៅលើ​គេហទំព័រ speeches.byu.edu ) ។

    ប្រធាន ហែនរី ប៊ី អាវរិង បាន​ព្រមាន​ថា៖ « គោលលទ្ធិ​បង្កើន​នូវ​អានុភាព​របស់​វា នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់ថា​វា​គឺជា​ការពិត ។ … ដោយសារ​យើង​ត្រូវ​ការ​ព្រះវិញ្ញាណ​បរិសុទ្ធ យើងត្រូវ​តែ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​ទៅហួស​ពីការ​បង្រៀន​គោលលទ្ធិ​ពិត ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ។ ពិធីបញ្ជាក់របស់ទ្រង់ ត្រូវ​បាន​អញ្ជើញ​ដោយ​ចៀស​វាង​ពី​ទ្រឹស្តី ឬ​ការបកប្រែផ្ទាល់ខ្លួន​របស់​យើង ។ ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ធ្វើ ។ … វា​គឺ​ជា​ការ​ល្បួង​ដើម្បីព្យាយាម​ធ្វើអ្វី​មួយ​ថ្មី ឬ​អស្ចារ្យ​ពេក ។ ប៉ុន្តែ​យើង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​មក​ធ្វើជា​ដៃគូ​របស់​យើង នៅពេល​យើង​ត្រូវ​បង្រៀន​ដោយ​ប្រុងប្រយ័ត្ន​ចំពោះតែ​គោលលទ្ធិ​ដែល​ពិត​ប៉ុណ្ណោះ ។ វិធី​មួយ​ដែល​ប្រាកដ​បំផុត​ដើម្បី​ចៀសវាង​ពី សូម្បី​តែ​ការទៅ​ក្បែរ​ក្ដី គោលលទ្ធិ​ក្លែងក្លាយ គឺ​ត្រូវ​ជ្រើសរើស​ធ្វើឲ្យ​ការបង្រៀន​របស់​យើង​​សាមញ្ញ ។ សុវត្ថិភាព​ទទួល​បាន​ដោយ​ភាពសាមញ្ញ​នោះ ហើយ​មាន​ការ​បាត់បង់​តិចតួច » ( « The Power of Teaching Doctrine »​Liahona ខែ កក្កដា​ឆ្នាំ ១៩៩៩ ទំព័រ ៨៦ ) ។

    អែលឌើរ ឌេល ជី រិនឡិន បាន​បង្រៀន​ថា៖ « ការព្យាយាម​យល់ដឹង​កាន់​តែ​ច្រើន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់យើង ប៉ុន្តែ​សូម​ប្រុង​ប្រយ័ត្ន ។ ហេតុផល​ពុំ​អាចយកមក​ជំនួស​វិវរណៈ​បាន​ឡើយ ។ ការប៉ាន់ស្មាន​មិននាំ​ទៅ​រក​ចំណេះដឹង​ខាង​វិញ្ញាណ​កាន់​តែ​ច្រើន​ទេ ប៉ុន្តែ​វា​អាច​នាំ​យើង​ទៅរក​ការបំភាន់ ឬ​បង្វែរ​ការផ្ដោត​របស់​យើង​ចេញ​ពី​អ្វី​ដែល​បាន​បើកសម្ដែង » ( « និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​របស់បងប្អូន » លីអាហូណា​ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៧០ ) ។

  41. សូមមើល ម៉ាថាយ ៩:២៥ ។ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ព្រមាន​ថា ៖ « វា​គឺ​ជា​ការ​មិន​ឆ្លាតវៃ​ទេ ដែល​យក​បំណែក​នៃ​សេចក្តីពិត​ហើយ​ដោយ​ចាត់​ទុក​ថា​វា​ជា​សេចក្តី ពិត​ដ៏​ពេញលេញ ។​… គ្រាប់​គោលការណ៍​ដែល​បាន​បើកបង្ហាញ​ទាំងអស់​នៃ​ព្រះគ្រីស្ទ គឺ​ចាំបាច់ និង​សំខាន់​ក្នុង​ក្នុង​ផែនការ​នៃ​សេចក្តី​សង្រ្គោះ ។ » គាត់​បាន​ពន្យល់​បន្ថែម​ទៀត​ថា ៖ « វា​មិនមែន​ជា​គោលការណ៍​ល្អ ឬ​គោលលទ្ធិ​ត្រឹមត្រូវ​ទេ ដើម្បី​យក​ផ្នែក​ណាមួយ ដោយ​យក​វា​ចេញ​ពី​ផែនការ​ទាំង​មូល​នៃ​សេចក្តីពិត​នៃ​ដំណឹង​ល្អ យក​មក​ធ្វើ​ជា​ចំណង់ចំណូលចិត្ត​ពិសេស ហើយ​ដោយ​ពឹងផ្អែក​លើ​វា​សម្រាប់​សេចក្តីសង្គ្រោះ និង​ការរីកចម្រើន​របស់យើង​ឡើយ ។ … ផ្នែក​ទាំង​អស់​គឺ​សំខាន់ »​( Gospel Doctrine កំ. ទី ៥ [ ឆ្នាំ ១៩៣៩ ]​ទំព័រ ១២២ ) ។

    អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ពន្យល់ថា ៖ « គោលការណ៍​របស់​ដំណឹង​ល្អ …​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​សមកាលកម្ម ។ នៅពេល​បំបែក​វា​ចេញ​ពី​គ្នា ឬ​ដាក់​ដោយ​ឡែក​ពី​គ្នា ការបកស្រាយ និង​ការអនុវត្ត​របស់​មនុស្ស​ចំពោះ​គោលលទ្ធិ​ទាំងនេះ​អាច​នឹង​គ្មាន​សណ្តាប់ធ្នាប់ ។ សេចក្ដី​ស្រឡាញ់ ប្រសិនបើ​មិន​បាន​ត្រួតពិនិត្យ​ដោយ​បទបញ្ញត្តិ​ទី​ប្រាំពីរ​ទេ នោះ​វា​អាច​ក្លាយ​ទៅ​ជា​ខាង​សាច់ឈាម ។ បទបញ្ញត្តិ​ទី​ប្រាំ ដែល​សង្កត់ធ្ងន់​លើ​ការគោរព​មាតា​បិតា​ដ៏​គួរឲ្យ​សរសើរ​នោះ បើមិន​បាន​ពិនិត្យ​ដោយ​បទបញ្ញត្តិ​ទី​មួយ​ទេ នោះ​អាច​បណ្តាល​ឲ្យ​ការមាន​ភក្ដីភាព​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​មាតា​បិតា​ដែល​ប្រព្រឹត្ត​អំពើបាប ជាជាង​មាន​ភក្ដីភាព​ចំពោះ​ព្រះ ។​… សូម្បី​តែ​ការអត់ធ្មត់​ក៏​មាន​តុល្យភាព​ដោយ ‹ ស្ដី​បន្ទោស​សម​ពេល​សម​ហេតុ ដោយ​ការ​តឹង​រឹង កាលណា​បាន​បណ្ដាល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ › [ គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៤៣ ] » ( « Behold, the Enemy Is Combined »​Ensign​ខែ ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ៧៨–៧៩ ) ។

    ប្រធាន ម៉ារ៉ុន ជី រ៉មនី បាន​ពន្យល់​ថា « ការស្រាវជ្រាវ [ បទគម្ពីរ​ទាំងឡាយ ] ក្នុង​គោលបំណង​ស្វែងរក​អ្វី​ដែល​បទគម្ពីរ​បង្រៀន ដូច​ដែល​បាន​ណែនាំ​ដោយ​ព្រះយេស៊ូវ វា​ខុស​ប្លែក​គ្នា​ស្រឡះ​ពី​ការស្រាវជ្រាវ​បទគម្ពីរ​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​វគ្គ​បទគម្ពីរ​មួយ​ដែល​អាច​យក​មក​បម្រើ​ជា​ការគាំទ្រ​ដល់​ការសន្និដ្ឋាន​ដែល​បាន​ព្រៀង​ទុក​ណា​មួយ » ( « Records of Great WorthEnsignខែ កញ្ញា ឆ្នាំ ១៩៨០ ទំព័រ ៣ ) ។

  42. សូម​មើល កូរិនថូស​ទី ២ ២:៤​; មរ៉ូណៃ ៦:៩ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បញ្ជាក់​នូវ​សេចក្តី​ត្រូវការ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​នឹង​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ តាម​របៀប​មួយ​ដើម្បី​ស្អាង​ខាង​វិញ្ញាណ​តាម​រយៈ​ព្រះចេស្តារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖​« ព្រះអម្ចាស់​មិន​ដែល​បាន​ប្រទាន​ការប្រឹក្សា​ដ៏​សំខាន់​ដល់​សាសនាចក្រ ជាង​ការ​ដែល​យើង​ត្រូវ​បង្រៀន​ដំណឹង​ល្អ ‹ ដោយ​ព្រះវិញ្ញាណ ដែល​ជា​ព្រះ​ដ៏​លួងលោម ដែល​បាន​បញ្ជូន​មក​ដើម្បី​បង្រៀន​សេចក្ដីពិត › នោះ​ទេ ។ តើ​យើង​បង្រៀន​ដំណឹងល្អ ‹ ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត › ដែរ​ឬ​ទេ ? ទ្រង់​បាន​សន្យា ៖ ឬ​តើ​យើង​បង្រៀន​តាម ‹ មាគ៌ា​ណា​មួយ​ទៀត ? ទ្រង់​ព្រមាន ថា ហើយ​បើសិន​ជាមក​តាម​មាគ៌ា​ណាមួយ​ទៀត នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ › [ គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៥០:១៧– ១៨ ] ។ … គ្មាន​ការរៀនសូត្រ​ដ៏​អស់កល្ប​ជានិច្ចណា អាច​ត្រូវ​ធ្វើឡើង​ដោយគ្មាន​នូវ​ការប្រោស​ពី​ព្រះវិញ្ញាណ​មកពី​ស្ថានសួគ៌​នោះទេ ។ … នោះ​គឺ​ជា​អ្វី​ដែល​សមាជិក​របស់​យើង​ពិត​ជា​ចង់​បាន ។​… ពួកគេ​ចង់​ឲ្យ​សេចក្ដី​ជំនឿ​របស់​គេ​បាន​រឹងប៉ឹង និង​ទទួល​បាន​សេចក្ដី​សង្ឃឹម​របស់​ពួកគេ​មកវិញ ។ សរុប​សេចក្តី​មក ពួកគេ​ចង់​ទទួល​ការបីបាច់​ពី​ព្រះ​បន្ទូល​ដ៏​ល្អ​របស់​ព្រះ ដើម្បី​ត្រូវបាន​ពង្រឹង​តាមរយៈ​ព្រះចេស្តា​ពី​ស្ថានសួគ៌ » ( « A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ២៦ ) ។

  43. សូមមើល អាលម៉ា ១៣:២៣ ។ កាល​ថ្លែង​អំពី​ព្រះវរបិតា ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ទីបន្ទាល់​ថា « ទ្រង់​ទំនាក់ទំនង​ដោយ​សាមញ្ញ ស្ងប់ស្ងាត់ និង​ច្បាស់លាស់ ដែល​យើង​មិន​អាច​យល់​ខុស​អំពី​ទ្រង់ » ( « ចូរ​ស្តាប់​តាម​ទ្រង់​ចុះ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ) ។

  44. សូមមើល ទំនុក​ដំកើង ២៦:៣រ៉ូម ១៣:១០កូរិនថូស​ទី១ ១៣:១–៨យ៉ូហាន​ទី ១ ៣:១៨ ។

  45. សូម​មើល ទំនុក​ដំកើង ៤០:១១ ។

  46. សូមមើល រ៉ូម ៨:១៦ ។

  47. សូមមើល សាំយូអែល​ទី ១ ២:៣ម៉ាថាយ ៦:៨នីហ្វៃ​ទី​២ ២២:២៤៩:២០ ។

  48. សូមមើល លោកុប្បត្តិ ១៧:១យេរាមា ៣២:១៧នីហ្វៃ​ទី១ ៧:១២អាលម៉ា ២៦:៣៥ ។

  49. សូម​មើល យេរេមា ៣១:៣យ៉ូហាន​ទី​១ ៤:៧–១០អាលម៉ា ២៦:៣៧ ។

  50. សូម​មើល នីហ្វៃ​ទី២ ៩គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:១៧-៣១ម៉ូសេ ៦:៥២–៦២ ។

  51. សូម​មើល See យ៉ូហាន ៣:១៦យ៉ូហាន​ទី១ ៤:៩–១០ ។

  52. សូមមើល យ៉ូហាន ១៤:២៦នីហ្វៃ​ទី ២ ៣១:១២ ។

  53. សូម​មើល យ៉ូហាន ១៥:១២យ៉ូហាន ទី១ ៣:១១ ។

  54. សូមមើល លូកា ២២:៣៩-៤៦ ។

  55. សូមមើល យ៉ូហាន ១៩:១៦–១៧ ។

  56. សូម​មើល យ៉ូហាន ២០:១–១៨ ។

  57. សូមមើល កូរិនថូសទី១ ១៥:២០–២២; ម៉ូសាយ ១៥:២០–២៤; ១៦:៧–៩; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:១៦–១៧ ។

  58. សូមមើល កិច្ចការ ១១:១៧–១៨; ធីម៉ូថេ ទី ១ ១:១៤–១៦; អាលម៉ា ៣៤:៨–១០; មរ៉ូណៃ ៦:២–៣, ៨; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១៣–១៩ ។

  59. សូមមើល ម៉ាថាយ ១១:២៨–៣០; កូរិនថូសទី ២ ១២:៧–១០; ភីលីព ៤:១៣; អាលម៉ា ២៦:១១–១៣ ។

  60. សូមមើល ម៉ាថាយ ១៦:១៨–១៩អេភេសូរ ២:២០ ។

  61. សូមមើល ម៉ាថាយ ២៤:២៤កិច្ចការ ២០:២៨–៣០ ។

  62. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១–៤២១:១-៧២៧:១២១១០១៣៥:៣យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០ ។

  63. សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:១៤ ៣៨៤៣:១–៧១០៧:៩១–៩២ ។