ដើម្បី​កម្លាំង​នៃ​យុវជន
ចាប់​យក​សម័យ​របស់​ប្អូន
ខែ កញ្ញា ឆ្នាំ ២០២៤


ចូរ​មក​តាម​ខ្ញុំ

ហេលេមិន ៧

ចាប់​យក សម័យ​របស់​ប្អូន

តើ​ប្អូន​ប្រាថ្នា​ចង់​រស់​នៅ​ក្នុង​អតីតកាល​ដែរ​ឬ​ទេ ? មែន​ហើយ មិន​បាច់​ទេ ។

រូបភាព
ដៃ​កាន់​បាល់​ដែល​មាន​ពន្លឺ

រចនា​រូបភាព​ដោយ អាលីស្សា ភីធើរសិន

តើ​ប្អូន​ធ្លាប់​គិត​ថា​ជីវិត​របស់​ប្អូន​នឹង​កាន់​តែ​ងាយ​ស្រួល ឬ​ប្រសើរ​ជាង​នេះ​ ប្រសិន​បើ​ប្អូន​បាន​កើត​នៅ​សម័យ​មុន​នេះ​ឬ​ទេ ? អ្នក​ដទៃ​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ពីមុន សូម្បីតែ​ព្យាការី​ធ្លាប់​មាន​ម្តងម្កាល​ដែរ ។

ព្យាការី នីហ្វៃ ( នៅក្នង​គម្ពីរ​ហេលេមិន ) បាន​មើល​ឃើញ​ប្រជាជន​របស់​លោក​មាន​ភាពរឹងរូស ទុច្ចរិត​ហើយ​បាន​អំពាវនាវថា ៖ « ឱ ប្រសិន​បើ​ខ្ញុំ​រស់នៅ​ក្នុង​សម័យ​ដែល​អយ្យកោ​នីហ្វៃ​របស់​ខ្ញុំ បាន​ចេញ​មក​ជា​មុនដំបូង​ពី​ដែនដី​យេរូសាឡិម … — … នោះ​ព្រលឹង​របស់​ខ្ញុំ ច្បាស់​ជា​មាន​សេចក្ដី​អំណរ » ( ហេលេមិន ៧:៧–៨ ) ។

លោក​មាន​ការលំបាក​ក្នុង​ការរស់​នៅ​ក្នុង​សម័យ​របស់​លោក ។ ពិត​មែន​ហើយ​នៅទី​បញ្ចប់ លោក​ត្រូវ​ប្រឈមមុខ​នឹង​ការពិត ៖ « ប៉ុន្តែ … ខ្ញុំ​ត្រូវ​រស់​ក្នុង​សម័យ​នេះ » ( ហេលេមិន ៧:៩ ) ។

សម័យ​របស់​ប្អូន

នេះ​គឺជា​សម័យ របស់​ប្អូន ។ សម័យ​ទាំងនោះ​អាច​មាន​នូវ​ឧបសគ្គ ប៉ុន្តែ​សម័យ​ទាំងនោះ​ក៏​ផ្តល់​ជា​ឱកាស​ផង​ដែរ ។ ឧទាហរណ៍ ៖ នៅ​ក្នុង​សម័យ របស់​ប្អូន នោះ​ប្អូន​អាច ៖

  • ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅ​សងខាង​នៃ​វាំងនន ការ​ប្រមូលផ្ដុំ​នោះ « គឺ​ជាកិច្ចការ​ដ៏​សំខាន់​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ » ។ ប្អូន​មាន​វិធី​ជា​ច្រើន​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ហើយ​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ខិត​ទៅ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។ ប្អូន​អាច​ជួយ​ស្វែង​រក​បុព្វការីជន​តាម​របៀប​ដ៏​អស្ចារ្យ និង​ជួយ​ដល់​អ្នកទាំងឡាយ​ដែល​បាន​ទទួល​មរណភាព​ទៅហើយ ឲ្យ​ទទួល​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • សូម​ប្រើ​បច្ចេកវិទ្យា​តាម​វិធី​វិជ្ជមាន​នានា ។ ប្អូន​ត្រូវ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​យ៉ាង​ពិសេស​ដើម្បី​បង្ហាញ​ពិភព​លោក​អំពី​របៀប​ដែល​បច្ចេកវិទ្យា​ទំនើប​នេះ​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ការណ៍​ល្អ ។

  • ទប់ទល់​នឹង​ការស្អប់ ការមើលងាយ និង​ការបែក​បាក់ ។ ពេល​សេចក្ដី​អាក្រក់​ទាំងនេះ​ញាំញី​ពិភព​លោក​របស់​យើង ប្អូន​ក៏​អាច​បង្ហាញ​ផ្លូវ​មួយ​ដ៏ល្អ​ប្រសើរ​ជាងមុន—គឺ​ផ្លូវ​នៃ​សេចក្តី​សប្បុរស ចិត្ត​អាណិត​អាសូរ ការបង្កើត​ភាព​សុខសាន្ត និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ ។

  • សូម​មាន​ភាព​ខ្ជាប់ខ្ជួន​ក្នុង​ពិភព​ដ៏​ផ្លាស់​ប្ដូរ​មួយ​នេះ ។ ពេល​ប្អូន​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ប្អូន ហើយ​អ្នក​ដទៃ​នឹង​សម្លឹង​មើល​គំរូ​របស់​ប្អូន​នៅ​ក្នុង​ខ្យល់​ព្យុះ​នៃ​ជីវិត ។

អព្ភូតហេតុ​របស់​ប្អូន

វា​មិន​មែន​ជា​ការងាយស្រួល​ជានិច្ច​សម្រាប់ នីហ្វៃ ទេ ប៉ុន្តែ​លោក​នៅ​កន្លែង​ ( និង​នៅពេល ) ដែល ព្រះអម្ចាស់​ត្រូវការ​ឲ្យ​លោក​នៅ ។ លោក​ស្មោះត្រង់ ។ ជា​លទ្ធផល លោក​បាន​មើល​ឃើញ​អព្ភូតហេតុ និង​ភាពអស្ចារ្យ​នានា​នៅ​ក្នុង​ជំនាន់​របស់​លោក ហើយ​ត្រូវ​បាន​គាំទ្រ​ដោយ​ព្រះអម្ចាស់ ។ ( សូមមើល ហេលេមិន ៧–១៦ ) ។

ប្អូន​អាច​មើល​ឃើញ​អព្ភូតហេតុ និង​ភាព​អស្ចារ្យ​នានា​របស់​ប្អូន​ផ្ទាល់​នៅពេល ប្អូន ស្មោះ​ត្រង់​នៅ​ក្នុង​ជំនាន់ របស់​ប្អូន ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។