ដើម្បី​កម្លាំង​នៃ​យុវជន
ចំណត​សប្បាយៗ
ខែ កញ្ញា ឆ្នាំ ២០២៤


ចំណត សប្បាយៗ

រូបភាព
ចំណត​សប្បាយៗ

រចនា​រូបថត​ដោយ ដេវ ឃ្លឺក

ទាញ​យក​ឯកសារ PDF

ចិត្ត សង្រេង

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​ថា យើង​គួរ​តែ​មាន « ចិត្ត​សង្រេង » ដែល​មាន​ន័យ​ថា​បន្ទាប​ខ្លួន ប្រែ​ចិត្ត និង​ទន់ភ្លន់ ( នីហ្វៃទី៣ ៩:១៩; សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ចិត្ត​សង្រេង » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​ប្អូន​អាច​បំបែក​និមិត្ត​សញ្ញា​បេះដូង​នេះ​ទៅ​ជា​ប្រាំពីរ​បំណែក​ដោយ​ការគូស​តែ​បន្ទាត់​ត្រង់​បី​បានទេ ? មាន​ចម្លើយ​ត្រឹមត្រូវ​ច្រើន​ជាង​មួយ ។

វត្ថុ ដែល​បាន​លាក់

ព្រះអង្គ​សង្គ្រោះ​ហៀប​នឹង​យាង​ទៅ​កាន់​ដែនដី​នៃ​ពួក​សាសន៍​នីហ្វៃ ។ ប៉ុន្តែ​ឥឡូវ​នេះ​មាន​ការបំផ្លិច​បំផ្លាញ​ជា​ច្រើន ។ តើ​ប្អូន​អាច​រកឃើញ​វត្ថុ​ចំនួន ១០ ដែល​បាន​លាក់​នៅក្នុង​រូបភាព​ខាងក្រោម​នេះ​ដែរ​ឬ​ទេ ? ( សូមមើល នីហ្វៃទី៣ ៨–១១ សម្រាប់​ដំណើររឿង​នេះ ! )

តើ​នរណា​បាន​បញ្ចប់ មុនគេ ?

ជីល, ស្កត, តូរី និង ចនណាថាន ទាំងអស់គ្នា​បាន​អាន​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំនេះ ។ តើ​នរណា​បាន​អាន​ចប់​មុនគេ ? គន្លឺះបន្ថែម​ ៖ ប្រសិន​បើ​ពួក​គេ​ចាប់​ផ្ដើម​អាន​នៅ ថ្ងៃទី ១ ខែ មករា តើ​ពួកគេ​ម្នាក់ៗ​បញ្ចប់​នៅ​ពេល​ណា ?

តម្រុយ ៖ មាន ២៣៩ ជំពូក ឬ កណ្ឌ​នៅក្នុង​ព្រះគម្ពីរ​មរមន ។

  • ជីល ៖ អាន​មួយ​ជំពូក​នៅ​ថ្ងៃ ច័ន្ទ ពុធ សុក្រ និង​ថ្ងៃ សៅរ៍ និង មួយ​ជំពូក​កន្លះ​នៅ​ថ្ងៃ​ផ្សេង​ទៀត​នៃ​សប្ដាហ៍ ។

  • ស្កត ៖ អាន ៧ ជំពូក​រៀងរាល់​ថ្ងៃ​អាទិត្យ និង ១ ជំពូក​រៀងរាល់​ថ្ងៃ​ពុធ ។

  • តូរី ៖ បាន​ផ្លាស់ប្តូរ​រវាង​ការអាន ៥ ជំពូកក្នុង​មួយ​សប្តាហ៍ និង ១០ ជំពូក​នៅ​សប្តាហ៍​បន្ទាប់ ( តែងតែ​អាន​នៅ​ថ្ងៃ​សៅរ៍ ) ។

  • ចនណាថាន ៖ អាន នីហ្វៃទី១ និង ទី២ ទាំង​អស់​នៅ ខែ មករា បន្ទាប់​មក​អាន ១ ជំពូក ក្នុង​មួយ​ថ្ងៃ​បន្ទាប់​ពី​នោះ ។

រឿង​កំប្លែង

រូបភាព
យុវជន​កំពុងញ៉ាំ​ភីហ្សា

ដូច្នេះ​តើ​ភីហ្សា​ប្រភេទ​ណា​ដែល​ប្អូន​ចូល​ចិត្ត ?

ប្រភេទ​ដែល​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ !

រ៉ាយអិន ស្ដូកឃើរ

រូបភាព
ម្ដាយ និង​កូនស្រី​កំពុង​ញ៉ាំ

គេហៅថា « Macaroni និង Cheese Surprise » ! ពីព្រោះ​និយាយ​ឲ្យ​ត្រង់​ទៅ ប្រសិន​បើ​វា​មាន​រសជាតិ​ដូច​ម៉ាការ៉ូនី និង​ឈីស​នោះ​ខ្ញុំ​នឹង​ភ្ញាក់​ផ្អើល ។

រ៉ាយអិន ស្ដូកឃើរ

ចម្លើយ

តើ​នរណា​បាន​បញ្ចប់​មុនគេ ? ៖ ជីល បានអាន​ចប់​មុន​គេ ។

គន្លឹះ​បន្ថែម ៖

  • ជីល ៖ ថ្ងៃទី ១៥ ខែ កក្កដា

  • ស្កត ៖ ថ្ងៃទី ១១ ខែ សីហា

  • តូរី ៖ ថ្ងៃទី ១០ ខែ សីហា

  • ចនណាថាន ៖ ថ្ងៃទី ២ ខែ សីហា

វត្ថុ​ដែល​បានលាក់ ៖

រូបភាព
ដំណោះស្រាយ​វត្ថុ​ដែល​បានលាក់