ប័ណ្ណប្រកាស
ប្រជាជននីហ្វៃ ជាសិស្សរបស់ព្រះគ្រីស្ទ
ហើយខ្ញុំក៏ដូច្នោះដែរ
នៅពេលដែលព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញបានទៅជួបប្រជាជនសុចរិតនៃពួកនីហ្វៃ ទ្រង់បានអញ្ជើញពួកគេឲ្យ « ស្ទាបនូវស្នាមដែកគោល » នៅព្រះហស្ត និងព្រះបាទារបស់ទ្រង់ ។ ព្រះយេស៊ូវមានព្រះទ័យចង់ឲ្យពួកគេស្គាល់ថា ទ្រង់ជា « ព្រះនៃផែនដីទាំងមូល ហើយ [ ត្រូវគេ ] ធ្វើគតជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក » ( នីហ្វៃទី៣ ១១:១៤ ) ។ ហ្វូងមនុស្សបានដើរទៅកាន់ព្រះយេស៊ូវ « ម្ដងម្នាក់ៗ » ។ បន្ទាប់ពីមានបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ពួកសាសន៍នីហ្វៃបានដឹងថាទ្រង់គឺជាព្រះអង្គសង្រ្គោះដែលបានព្យាករទុកនោះ ( នីហ្វៃទី៣ ១១:១៥ ) ។ ទោះបីជាព្រះយេស៊ូវគ្រីស្ទមិនឈរនៅចំពោះមុខយើងនៅសព្វថ្ងៃនេះក៏ដោយ ក៏យើងនៅតែអាចមានបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅជាមួយនឹងទ្រង់បានដែរ ។
ដូចពួកសាសន៍នីហ្វៃដែរ ខ្ញុំអាចមករកព្រះគ្រីស្ទ រៀនអំពីទ្រង់ ហើយពង្រឹងទីបន្ទាល់របស់ខ្ញុំអំពីទ្រង់ ។