ដើម្បី​កម្លាំង​នៃ​យុវជន
« តើ​ខ្ញុំ​គួរតែ ‹ ធ្វើ​ឲ្យ​ពន្លឺ​របស់​ខ្ញុំ​ភ្លឺ › ដោយ​របៀបណា​បើ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​រួសរាយ​ផង​នោះ ? »
ខែ កញ្ញា ឆ្នាំ ២០២៤


សំណួរ និង ចម្លើយ

« តើ​ខ្ញុំ​គួរតែ ‹ ធ្វើ​ឲ្យ​ពន្លឺ​របស់​ខ្ញុំ​ភ្លឺ › ដោយ​របៀបណា​បើ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​រួសរាយ​ផង​នោះ ? »

រូបភាព
យុវនារី

« សូម​ធ្វើ​ជា​ខ្លួន​របស់​ក្មួយ ។ ឧទាហរណ៍ កុំ​លាក់​ការពិត​ដែល​ថា​ក្មួយ​អាន​ព្រះគម្ពីរ​របស់​ក្មួយ អធិស្ឋាន ឬ​ទៅ​ព្រះវិហារ​ឡើយ ។ តាមរយៈ​ការធ្វើ​កិច្ចការ​ទាំង​នេះ ហើយ​ធ្វើ​ជា​ខ្លួន​យើង​ដោយ​ស្មោះ នោះ​យើង​ចាំង​ពន្លឺ​របស់​យើង​ច្រើន​ជាង​អ្វី​ដែល​យើង​គិត​ទៅ​ទៀត ! ក្មួយ​មិន​ចាំបាច់​ចែកចាយ​ព្រះគម្ពីរ​មរមន​មួយ​ច្បាប់​ជារៀង​រាល់ថ្ងៃទេ—គ្រាន់តែ​ធ្វើ​ឲ្យ​ពន្លឺ​របស់​ក្មួយ​ភ្លឺ​ដោយ​ការធ្វើជា​មិត្ត និង​ជាសិស្ស​ដ៏​ពិត​របស់​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ។ មនុស្ស​នឹង​កត់សម្គាល់​ឃើញ​ពន្លឺ​ដ៏​ចិញ្ចែង​របស់​ក្មួយ ! »

អេនជល ឌី អាយុ ១៧ ឆ្នាំ រដ្ឋ​អូរីហ្គិន ស.រ.អា

រូបភាព
យុវនារី

« ខ្ញុំ​អាច​ឲ្យ​ពន្លឺ​របស់​ខ្ញុំ​ភ្លឺ​តាម​រយៈ​សកម្មភាព​របស់​ខ្ញុំ​ពេល​កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​លំបាកៗ ។ ដោយ​មាន​ការអត់ធ្មត់ ការធ្វើ​ជា​អ្នក​ផ្សះផ្សាគេ និង​ការអភ័យ​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​អាក់អន់​ចិត្ត នោះ​យើង​អាច​ឲ្យ​ពន្លឺ​របស់​យើង​ភ្លឺ​ក្នុង​នាមជា​សិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ។

អ៊ីម៉ៃ អឹម អាយុ ១៧ ឆ្នាំ បាហ៊ា ប្រទេស​ប្រេស៊ីល

រូបភាព
យុវនារី

« ការអធិស្ឋាន​ដ៏ស្មោះ​អាច​ជួយ​អ្នក​ឲ្យ​ភ្លឺ​ជាមួយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ ខ្ញុំ​ចាំ​ពី​សកម្មភាព​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​កន្លែង​ដែល​យើង​បាន​ទៅ​ចែក​ចាយ​ដំណឹង​ល្អ ។ ដំបូង​ខ្ញុំ​ភ័យ​ខ្លាច ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន ហើយ​បាន​ទទួល​ភាព​ក្លាហាន​ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ » ។

ជេរ៉ាឌីន អេស អាយុ ១៤ ឆ្នាំ ទីក្រុង​ហត់​កាតាំងហ្គា សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

រូបភាព
យុវជន​

« ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មិត្តភក្ដិ​របស់​ខ្ញុំ​ដែល​មិន​មែន​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​តែង​តែ​មិន​ទទួល​បាន​ជោគជ័យ​ទេ​ព្រោះ​ខ្ញុំ​អៀនខ្មាស​ពេក ។ នៅពេល​ខ្ញុំ​អធិស្ឋាន ព្រះអម្ចាស់​ជួយ​ខ្ញុំ​ឲ្យ​ហ៊ាន​និយាយ » ។

ហ្គេស្តាវូ អេ អាយុ ១៣ ឆ្នាំ ទីក្រុង ប៉ារ៉ាណា ប្រទេស ប្រេស៊ីល

រូបភាព
យុវនារី

« អ្វី​ដែល​សាមញ្ញ​ដូច​ជា​ការ​ញញឹម​ទៅ​កាន់​មនុស្ស និង​មាន​ភាពរួសរាយ​នៅ​ពេល​ដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​អាច​ជា​ពន្លឺ​ដ៏​អស្ចារ្យ​មួយ » ។

លីលី ដបុលយូ អាយុ ១៧ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.