តើ ប្អូន ភ័យខ្លាចអ្វីខ្លះ ? Rollercoasters ? ថ្នាក់គណិតវិទ្យា ? ព្យាយាមយល់ពីអេសាយ ?
ចុះអំពី ការប្រែចិត្ត វិញនោះ ? ប្រសិនបើគំនិតនៃការប្រែចិត្តធ្វើឲ្យប្អូនចង់ពួននៅក្រោមភួយរបស់ប្អូន ឬញុំសូកូឡាច្រើនពេក អ៊ីចឹងអត្ថបទនេះគឺសម្រាប់ប្អូនហើយ ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ៖ « សូមកុំខ្លាច ឬពន្យារពេលប្រែចិត្តឡើយ » ។ និងដោយមានហេតុផលល្អ ។ នេះគឺជារឿងមួយចំនួនដែលការប្រែចិត្ត គឺជា និង មិនមែនជា បើយោងតាមប្រធានណិលសុន ។
រូបភាព
យុវជនដែលមានប្រតិទិនដ៏ធំ
រូបភាព
ក្មេងស្រី និងក្មេងប្រុសលោតដោយរកអំណរ
រូបភាព
ក្មេងស្រីកំពុងកាន់រូបបេះដូង
រូបភាព
មនុស្សកំពុងដើរឆ្ពោះទៅសាលាប្រជុំ
រូបភាព
យុវជនកំពុងដើរជាមួយនឹងព្រះយេស៊ូវគ្រីស្ទ
ទទួលយកអំណោយដ៏ល្អឥតខ្ចោះរបស់ព្រះ
ដូច្នេះតើប្អូនបានរៀបចំខ្លួនជាស្រេចដើម្បីទុកចិត្តលើព្រះអង្គសង្គ្រោះ ដើម្បីយកឈ្នះការភ័យខ្លាចរបស់ប្អូនចំពោះការប្រែចិត្តហើយឬនៅ ? ប្អូននឹងមិនស្តាយក្រោយក្នុងរឿងនេះទេ ។
ប្រធាន ណិលសុន មានប្រសាសន៍ថា ៖ « ពីព្រោះពិភពលោកត្រូវការការសង្រ្គោះ ហើយដោយសារក្មួយៗ និងខ្ញុំត្រូវការការសង្រ្គោះ នោះទើប [ ព្រះវរបិតាសួគ៌ ] បានបញ្ជូនព្រះអង្គសង្រ្គោះមកឲ្យយើង ។
« … សូមយើងទទួលយកអំណោយដ៏ល្អឥតខ្ចោះ និងដ៏មានតម្លៃបំផុតរបស់ព្រះ ។ ចូរយើងបោះបន្ទុក និងអំពើបាបរបស់យើងនៅឯព្រះបាទារបស់ព្រះអង្គសង្គ្រោះ ហើយទទួលបទពិសោធន៍នូវអំណរដែលកើតចេញពីការប្រែចិត្ត និងការផ្លាស់ប្ដូរ » ។