ពាក្យដែលត្រូវរស់នៅតាម
បងប្អូនប្រុសស្រី នៅក្នុងព្រះគ្រីស្ទ
បានកែសម្រួលមកពី សុន្ទរកថាសន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០២៣ ។
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបង្រៀនថា យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីខាងវិញ្ញាណដែលកើតចេញពីព្រះមាតាព្រះបិតាសួគ៌ ដែលទ្រង់ទាំងទ្វេពិតជាស្រឡាញ់យើង ។ យើងទាំងអស់គ្នាមាននិស្ស័យ កេរ្ដិ៍មរតក និងសក្តានុពលដ៏ទេវភាព ។
ក្នុងនាមជាសិស្សនៃព្រះគ្រីស្ទ យើងត្រូវបានអញ្ជើញឲ្យបង្កើនសេចក្តីជំនឿរបស់យើង ហើយស្រឡាញ់បងប្អូនប្រុស និងបងប្អូនស្រីខាងវិញ្ញាណរបស់យើង ។
ពន្លឺនៃថ្ងៃថ្មីកាន់តែភ្លឺនៅក្នុងជីវិតរបស់យើង នៅពេលដែលយើងមើល និងប្រព្រឹត្តចំពោះមនុស្សដូចជាយើងដោយការគោរព និងសេចក្តីថ្លៃថ្នូរ ហើយនៅក្នុងនាមជាបងប្អូនប្រុសស្រីពិតនៅក្នុងព្រះគ្រីស្ទ ។
អំឡុងការងារបម្រើនៅលើផែនដីរបស់ទ្រង់ ព្រះយេស៊ូវបានធ្វើជាគំរូយ៉ាងល្អឥតខ្ចោះពីគោលការណ៍នេះ ។
ពុំគួរមានកន្លែងសម្រាប់គំនិត ឬសកម្មភាពដែលប្រកាន់ពូជសាសន៍នៅក្នុងសហគមន៍នៃពួកបរិសុទ្ធទេ ។
យើងត្រូវបានអញ្ជើញឲ្យដើរជាមួយគ្នា ដោយសន្តិភាព ដោយដួងចិត្តពោរពេញដោយសេចក្ដីស្រឡាញ់ចំពោះព្រះ និងមនុស្សទាំងអស់ ។
សូមឲ្យយើងរីករាយជាមួយញាតិសណ្ដានខាងវិញ្ញាណដែលមានរវាងគ្នានឹងគ្នាកាន់តែច្រើន ហើយឲ្យតម្លៃលើគុណលក្ខណៈខុសៗគ្នា និងអំណោយទានផ្សេងៗដែលយើងមាន ។