ចំគោលដៅ
តើសាសនាចក្រយកចិត្តទុកដាក់ចំពោះនយោបាយ និងរដ្ឋាភិបាលដែរឬទេ ?
នយោបាយ និងរដ្ឋាភិបាលជះឥទ្ធិពលដល់ជីវិតរបស់យើង រួមទាំងសមត្ថភាពរបស់យើងក្នុងការថ្វាយបង្គំ ហើយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយលើកទឹកចិត្តសមាជិករបស់ខ្លួនឲ្យចូលរួមក្នុងកិច្ចការទាំងនោះ ។ តាមរយៈព្យាការីរបស់ទ្រង់ ព្រះអម្ចាស់បានប្រទានគោលការណ៍ពិតដល់យើង ហើយវាអាស្រ័យលើយើងម្នាក់ៗដើម្បីអនុវត្តគោលការណ៍ទាំងនោះនៅក្នុងទិដ្ឋភាពផ្សេងៗនៃជីវិតរបស់យើង រួមទាំងការចូលរួមរបស់យើងជាមួយនឹងនយោបាយ និងរដ្ឋាភិបាលផងដែរ ។ ដែនដីផ្សេងគ្នាមានច្បាប់ផ្សេងគ្នា ហើយសាសនាចក្រលើកទឹកចិត្តយើងឲ្យចូលរួមតាមរបៀបណាក៏ដោយដែលយើងអាចធ្វើបាន ។
សាសនាចក្រមិនផ្ដល់ការគាំទ្រដល់គណបក្សនយោបាយ ឬបេក្ខជនណាមួយទេ ។ វាគឺអព្យាក្រឹតផ្នែកនយោបាយ ។ ហើយសាសនាចក្រមិនបានប្រាប់យើងអំពីរបៀបបោះឆ្នោតទេ ។ សាសនាចក្រគ្រាន់តែរំឭកយើងថាព្រះអម្ចាស់បានប្រាប់យើងឲ្យស្វែងរក និងលើកឡើងនូវអ្នកដឹកនាំដែលមានភាពស្មោះត្រង់ ល្អ និងមានប្រាជ្ញា ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៨:១០ ) ។ ហើយពេលខ្លះសាសនាចក្រធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈជាផ្លូវការស្តីពីបញ្ហានយោបាយដែលទាក់ទងទៅនឹងបញ្ហាសីលធម៌ ឬការអនុវត្តរបស់សាសនាចក្រ ។
សាសនាចក្រក៏លើកទឹកចិត្តឲ្យសមាជិកជួយធ្វើឲ្យសហគមន៍របស់ខ្លួនជាកន្លែងល្អដើម្បីរស់នៅ និងចិញ្ចឹមបីបាច់ក្រុមគ្រួសារផងដែរ ។ មានមូលហេតុល្អជាច្រើនដែលយើងអាចចូលរួមដើម្បីជួយកែលម្អអ្វីៗនៅកន្លែងណាដែលយើងរស់នៅ ។
សូមមើល ក្បួនខ្នាតទូទៅ, ៣៨.៨.៣០ នៅលើបណ្ណាល័យដំណឹងល្អ; មាត្រានៃសេចក្តីជំនឿ ១:១១–១២ ។