បទបញ្ញត្តិដ៏ធំពីរ
យើងត្រូវតែព្យាយាមគោរពបទបញ្ញត្តិដ៏ធំទាំងពីរ ។ ដើម្បីធ្វើដូច្នោះបាន យើងត្រូវតែស្វែងរកតុល្យភាពរវាងក្រឹត្យវិន័យ និងសេចក្ដីស្រឡាញ់ ។
បងប្អូនស្រីនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមនិយាយទៅកាន់បងប្អូនក្នុងនាមបងប្អូនជាអ្នកការពារគ្រួសារដ៏អស់កល្បជានិច្ចដែលបានចាត់មកពីព្រះ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយើងថា « សាសនាចក្រនេះត្រូវបានស្ដារឡើងវិញ ដើម្បីក្រុមគ្រួសារអាចត្រូវបានបង្កើតឡើង បានផ្សារភ្ជាប់ ហើយបានតម្កើងឡើងអស់កល្បជានិច្ច » ។ ការបង្រៀននោះមាននូវការជាប់ពាក់ព័ន្ធដ៏សំខាន់សម្រាប់បុគ្គលដែលស្គាល់ថាជា ខ្ទើយស្រី ខ្ទើយប្រុស ឬអ្នកប្ដូរភេទ ត្រូវបានហៅជាទូទៅថា LGBT ។ ប្រធានណិលសុនក៏បានរំឭកយើងផងដែរថា យើងពុំ« ចាំបាច់ត្រូវយល់ស្របជាមួយនឹងគ្នាជានិច្ច ដើម្បីមានសេចក្ដីស្រឡាញ់ចំពោះគ្នានោះទេ » ។ ការបង្រៀនទាំងនេះរបស់ព្យាការីមានសារៈសំខាន់សម្រាប់ការពិភាក្សាក្នុងគ្រួសារ ដើម្បីឆ្លើយតបនឹងសំណួររបស់កុមារ និងយុវវ័យ ។ ខ្ញុំបានខិតខំស្វែងរកការបំផុសគំនិតប្រកបដោយការអធិស្ឋានដើម្បីនិយាយទៅកាន់ក្រុមអ្នកស្ដាប់នេះ ដោយសារបងប្អូនត្រូវបានរងឥទ្ធិពលជាពិសេសពីសំណួរទាំងនេះ ទោះជាដោយផ្ទាល់ ឬដោយប្រយោលក្ដីវាជះឥទ្ធិពលដល់គ្រប់គ្រួសារនៅក្នុងសាសនាចក្រ ។
I.
ខ្ញុំសូមចាប់ផ្ដើមជាមួយនឹងអ្វីដែលព្រះយេស៊ូវបានបង្រៀនគឺបទបញ្ញត្តិដ៏ធំពីរ ។
« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។
នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ។
« ហើយបញ្ញត្តិទីពីរក៏បែបដូចគ្នាគឺថា ត្រូវស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។
ការណ៍នេះមានន័យថា យើងត្រូវបានបង្គាប់ឲ្យស្រឡាញ់មនុស្សគ្រប់គ្នា ដោយសាររឿងប្រដូចរបស់ព្រះយេស៊ូវអំពីសាសន៍សាម៉ារីល្អបង្រៀនថា មនុស្សគ្រប់គ្នាគឺជាអ្នកជិតខាងរបស់យើង ។ ប៉ុន្តែភាពខ្នះខ្នែងរបស់យើងដើម្បីគោរពតាមបទបញ្ញត្តិទីពីរនេះ មិនត្រូវធ្វើឲ្យយើងភ្លេចពីបទបញ្ញត្តិទីមួយ ឲ្យស្រឡាញ់ព្រះ ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់យើងនោះឡើយ ។ យើងបង្ហាញសេចក្ដីស្រឡាញ់នោះតាមរយៈ « [ការ]កាន់តាមបញ្ញត្តរបស់[ទ្រង់] » ។ ព្រះតម្រូវឲ្យយើងគោរពបទបញ្ញត្តិរបស់ទ្រង់ ដោយសារមានតែតាមរយៈការគោរពប្រតិបត្តិនោះប៉ុណ្ណោះ រួមទាំងការប្រែចិត្តផងដែរ ទើបយើងអាចត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ទ្រង់វិញ ហើយបានល្អឥតខ្ចោះដូចជាទ្រង់ ។
នៅក្នុងសុន្ទរកថាថ្មីៗរបស់លោក ទៅកាន់យុវមជ្ឈិមវ័យរបស់សាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បានថ្លែងពីអ្វីដែលលោកហៅថា « តំណភ្ជាប់ដ៏រឹងមាំរវាងសេចក្ដីស្រឡាញ់របស់ព្រះនិងក្រឹត្យវិន័យរបស់ទ្រង់ » ។ ក្រឹត្យវិន័យដែលអនុវត្តយ៉ាងសំខាន់បំផុតចំពោះបញ្ហាដែលទាក់ទងនឹងបុគ្គលដែលស្គាល់ថាជា LGBT គឺក្រឹត្យវិន័យរបស់ព្រះស្ដីពីអាពាហ៍ពិពាហ៍ និងក្រឹត្យវិន័យនៃព្រហ្មចារីយភាព ។ ក្រឹត្យវិន័យទាំងពីរគឺចាំបាច់នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌នៃយើងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ដូចដែលប្រធាន ណិលសុនបានបង្រៀនថា « ក្រឹត្យវិន័យរបស់ព្រះត្រូវបានលើកកម្ពស់ទាំងស្រុង តាមរយៈសេចក្ដីស្រឡាញ់គ្មានដែនកំណត់របស់ទ្រង់ចំពោះយើង និងព្រះរាជបំណងរបស់ទ្រង់ចង់ឲ្យយើងក្លាយជាអ្វីៗដែលយើងអាចប្រែក្លាយ » ។
ប្រធានណែលសិនបានបង្រៀនថាមានប្រទេសជាច្រើន … បានធ្វើអាពា៍ពិពាហ៍ភេទដូច គ្នាគឺត្រឹមត្រូវនិងច្បាប់ ។ ក្នុងនាមជាសមាជិកសាសនាចក្រ យើងគោរពច្បាប់ដែនដី … រួមទាំងអាពាហ៍ពិពាហ៍ស៊ីវិលផងដែរ ។ ប៉ុន្តែសេចក្ដីពិតគឺថា តាំងពីដើមមក … អាពាហ៍ពិពាហ៍ត្រូវបានតាំងឡើងដោយព្រះ ! ហើយរហូតមកដល់សព្វថ្ងៃនេះ វាត្រូវបានកំណត់ដោយទ្រង់ជាការរៀបការរវាងបុរសម្នាក់ និងស្ត្រីម្នាក់ ។ ព្រះពុំអាចផ្លាស់ប្ដូរនិយមន័យ របស់ទ្រង់ អំពីអាពាហ៍ពិពាហ៍បានទេ ។
ប្រធានណិលសុន បានបន្ដ ៖ « ព្រះក៏ពុំបានផ្លាស់ប្ដូរក្រឹត្យវិន័យនៃព្រហ្មចារីយភាពរបស់ទ្រង់ដែរ ។ តម្រូវការដើម្បីចូលព្រះវិហារបរិសុទ្ធពុំបានផ្លាស់ប្ដូរឡើយ » ។
ប្រធាន ណិលសុន បានរំឭកយើងគ្រប់គ្នាថា « សិទ្ធិអនុញ្ញាតរបស់យើងក្នុងនាមជាពួកសាវកគឺដើម្បីបង្រៀនសេចក្ដីពិត ។ សិទ្ធិអនុញ្ញាតនោះ ពុំ មែនផ្ដល់សិទ្ធិឲ្យយើងកែប្រែក្រឹត្យវិន័យរបស់ព្រះនោះទេ » ។ ដូច្នេះហើយ ថ្នាក់ដឹកនាំក្នុងសាសនាចក្រត្រូវតែបង្រៀនពីសារៈសំខាន់ដ៏វិសេសវិសាលអំពីអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ និងក្រឹត្យវិន័យព្រហ្មចារីយភាពជានិច្ច ។
II.
កិច្ចការរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺទាក់ទងទៅនឹងការរៀបចំបុត្រាបុត្រីរបស់ព្រះសម្រាប់នគរសេឡេស្ទាល ហើយជាពិសេសសម្រាប់សិរីល្អដ៏ខ្ពស់បំផុតរបស់វា គឺភាពតម្កើងឡើង ឬជីវិតអស់កល្បជានិច្ច ។ ជោគវាសនាដ៏ខ្ពស់បំផុតនោះអាចកើតឡើងតែតាមរយៈអាពាហ៍ពិពាហ៍សម្រាប់ភាពអស់កល្បជានិច្ចប៉ុណ្ណោះ ។ ជីវិតនៅអស់កល្បជានិច្ច រួមមានអំណាចបង្កបង្កើតដែលជាផ្នែកដ៏សំខាន់នៃការបញ្ចូលគ្នារវាងបុរស និងស្ត្រី —ជាអ្វីដែលវិវរណៈសម័យទំនើបពិពណ៌នាថាជា « គឺជាសិរីល្អដែលនឹងបានពូជដ៏បរិបូរ និងបន្តបន្ទាប់ជារៀងដរាបតទៅ » ។
ក្នុងសុន្ទរកថារបស់គាត់ទៅកាន់យុវមជ្ឈ័មវ័យប្រធានណែលសិនបានបង្រៀនថា“ការធ្វើតាមច្បាប់របស់ព្រះនឹងជួយអ្នកអោយមានសុវត្ថិភាពនៅពេលអ្នកឈានទៅរកភាពលើកតម្កើងណាមួយជាយថាហេតុ”—នេះគឺរបៀបដែលអាចក្លាយដូចជាទ្រង់បានជាមួយនិងជីវិតលើកតម្កើងនិងសក្តានុពលដ៏ទេវភាពរបស់ឪពុកម្តាយសួគ៍របស់យើង ។ នោះគឺជាជោគវាសនាដែលយើងប្រាថ្នាចង់បានសម្រាប់មនុស្សគ្រប់គ្នាដែលយើងស្រឡាញ់ ។ ដោយសារសេចក្ដីស្រឡាញ់របស់យើង យើងពុំអាចអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់នោះមកជំនួសបទបញ្ញត្តិ ព្រមទាំងផែនការ និងកិច្ចការរបស់ព្រះ ដែលយើងដឹងថា នឹងនាំយកសុភមង្គលដ៏ធំបំផុតដល់មនុស្សដែលយើងស្រឡាញ់នោះឡើយ ។
ប៉ុន្តែមានមនុស្សជាច្រើនដែលយើងស្រឡាញ់ រួមទាំងបុគ្គលខ្លះដែលបានទទួលនូវដំណឹងល្អ ដែលបានស្ដារឡើងវិញ ដែលពុំជឿ ឬពុំជ្រើសធ្វើតាមបទបញ្ញត្តិរបស់ព្រះអំពីអាពាហ៍ពិពាហ៍ និងក្រឹត្យវិន័យព្រហ្មចារីយភាពឡើយ ។ ចុះពួកគេយ៉ាងម៉េចដែរ ?
គោលលទ្ធិរបស់ព្រះបង្ហាញថា យើងគ្រប់គ្នាគឺជាបុត្រាបុត្រីរបស់ទ្រង់ ហើយថាទ្រង់បានបង្កើតយើងមកដើម្បីឲ្យមានអំណរ ។ វិវរណៈសម័យទំនើបបង្រៀនថា ព្រះបានប្រទានផែនការមួយសម្រាប់បទពិសោធន៍ខាងជីវិតរមែងស្លាប់ ដែលមនុស្សគ្រប់គ្នាអាចជ្រើសការគោរពប្រតិបត្តិ ដើម្បីស្វែងរកពរជ័យដ៏ខ្ពស់បំផុតរបស់ទ្រង់ ឬធ្វើការជ្រើសរើសដែលដឹកនាំទៅរកនគរមួយដែលសិរីរុងរឿងតិចជាង ។ ដោយសារសេចក្ដីស្រឡាញ់ដ៏ធំរបស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់គ្រប់រូប នោះនគរដែលមានភាពរុងរឿងតិចទាំងនោះនៅតែមានភាពអស្ចារ្យជាងមនុស្សយល់ដឹងបាន ។ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យកាណ៍នេះអាចកើតឡើងបាន កាលទ្រង់ « ដែលសរសើរតម្កើងព្រះវរបិតា ហើយ សង្គ្រោះអស់ទាំងការនៃព្រះហស្តទ្រង់ » ។
III.
ខ្ញុំបានលើកឡើងពីបទបញ្ញត្តិទីមួយ ចុះបទបញ្ញត្តិទីពីរវិញ ? តើយើងគោរពបទបញ្ញត្តិឲ្យចេះស្រឡាញ់អ្នកជិតខាងរបស់យើងតាមរបៀបណា ? យើងខិតខំលើកទឹកចិត្តសមាជិករបស់យើងថា អ្នកដែលធ្វើតាមការបង្រៀន និងទង្វើនៃខ្ទើយស្រី ខ្ទើយប្រុស អ្នកស្រឡាញ់ភេទទាំងពីរ ឬអ្នកប្ដូរភេទ គួរតែត្រូវបានអនុគ្រោះដោយសេចក្ដីស្រឡាញ់ដែលព្រះអង្គសង្គ្រោះបង្គាប់យើងឲ្យធ្វើដល់អ្នកជិតខាងរបស់យើងគ្រប់គ្នា ។ ដូច្នេះ,នៅ ពេលអាពាហ៍ពិពាហ៍ភេទដូចគ្នាត្រូវបានប្រកាសស្របច្បាប់ក្នុងសហដ្ឋអាមេរិច,គណៈប្រធានទីមួយនិងក្រុមសាវៈដប់ពីរនាក់បានចេញសេចក្តីប្រកាសថា: “ដំណឹងល្អនៃព្រះយ៉េស៊ូវគ្រីស្ទបង្រៀនយើងអោយស្រលាញ់និងប្រពឹត្តទៅកាន់មនុស្សទាំងឡាយដោយសន្តានចិត្តល្អនិងភាពគួរសម—បើទោះបីជាយើងមិនឯកភាពជាមួយនិងគេក៏ដោយ ។ យើងសូមបញ្ជាក់ថា ចំពោះអ្នកទាំងឡាយដែលបានចេញច្បាប់ ឬ តុលាការដែលផ្តល់សច្ចាបណ្ណដល់អាពាហ៍ពិពាហ៍ភេទដូចគ្នា គួរតែមិនត្រូវបានគេប្រព្រឹត្តចំពោះដោយពុំមានការគោរពនោះឡើយ » ។
លើសពីនេះទៀត យើងមិនត្រូវបៀតបៀនអ្នកដែលពុំមានជំនឿ និងការតាំងចិត្តដូចយើងនោះឡើយ ។ ជាអកុសល បុគ្គលខ្លះដែលជួបនឹងបញ្ហាទាំងនេះបន្តមានអារម្មណ៍មិនសំខាន់ ហើយត្រូវបានបដិសេធ ដោយសមាជិក និងថ្នាក់ដឹកនាំមួយចំនួននៅក្នុងក្រុមគ្រួសារ វួដ និងស្តេករបស់យើង ។ យើងគ្រប់គ្នាត្រូវតែខិតខំឲ្យមានសណ្ដានចិត្តល្អ ហើយចេះគួរសមឲ្យបានច្រើន ។
IV.
ដោយសារតែយើងពុំយល់ ទើបយើងមានឧបសគ្គខុសៗគ្នានៅក្នុងជីវិតរមែងស្លាប់របស់យើង ។ ប៉ុន្តែយើងពិតជាដឹងថា ព្រះនឹងជួយយើងម្នាក់ៗយកឈ្នះឧបសគ្គទាំងនេះ ប្រសិនបើយើងស្វែងរកជំនួយរបស់ទ្រង់ដោយចិត្តស្មោះ ។ បន្ទាប់ពីរងទុក្ខ និងការប្រែចិត្តចំពោះការរំលោភបំពានលើក្រឹត្យវិន័យនានាដែលយើងបានបង្រៀន នោះយើងត្រូវបានបម្រុងទុកសម្រាប់នគរនៃសិរីល្អមួយ ។ ការកាត់សេចក្ដីចុងក្រោយបំផុតនឹងធ្វើឡើងដោយព្រះអម្ចាស់ ដែលមាននូវចំណេះដឹង ប្រាជ្ញា និងព្រះគុណដើម្បីកាត់សេចក្ដីយើងម្នាក់ៗ ។
នៅពេលនេះ យើងត្រូវតែព្យាយាមគោរពបទបញ្ញត្តិដ៏ធំទាំងពីរនេះ ។ ដើម្បីធ្វើដូច្នោះបាន យើងត្រូវតែស្វែងរកតុល្យភាពរវាងក្រឹត្យវិន័យ និងសេចក្ដីស្រឡាញ់—ជាការគោរពបទបញ្ញត្តិ និងការដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ខណៈដែលស្រឡាញ់អ្នកជិតខាងរបស់យើងផងដែរ ។ ដំណើរនេះតម្រូវឲ្យយើងស្វែងរកការបំផុសគំនិតពីព្រះនូវអ្វីដើម្បីគាំទ្រ និងអ្វីដែលត្រូវបដិសេធ ព្រមទាំងរបៀបស្រឡាញ់ ហើយស្ដាប់ដោយការគោរព ហើយបង្រៀននៅក្នុងដំណើរការនោះ ។ ដំណើររបស់យើងតម្រូវកុំឲ្យយើងបង្ខូចដល់បទបញ្ញត្តិ ប៉ុន្តែបង្ហាញនូវរង្វាស់ដ៏ពេញលេញមួយអំពីការយល់ដឹង និងសេចក្ដីស្រឡាញ់ ។ ដំណើររបស់យើងត្រូវតែគិតគូរដល់កុមារដែលពុំច្បាស់អំពីទំនោរផ្លូវភេទ ប៉ុន្តែវាបានការពាររឿងបែបនេះ ដោយសារមានកុមារជាច្រើនបានធំឡើងជាមួយនឹងអារម្មណ៍បែបនេះ ។ ដំណើររបស់យើងបដិសេធការអូសទាញចេញពីផ្លូវនៃសេចក្ដីសញ្ញា ហើយវាបដិសេធការគាំទ្រដល់បុគ្គលណាម្នាក់ដែលដឹកនាំមនុស្សឲ្យឃ្លាតឆ្ងាយពីព្រះអម្ចាស់ ។ ក្នុងកិច្ចការទាំងអស់នេះ យើងចាំថា ព្រះសន្យានូវសេចក្ដីសង្ឃឹម ព្រមទាំងអំណរ និងពរជ័យនៅទីបំផុតដល់អ្នកដែលគោរពបទបញ្ញត្តិរបស់ទ្រង់ ។
V.
ឪពុកម្ដាយ និងយើងគ្រប់គ្នាមានការទទួលខុសត្រូវដើម្បីបង្រៀនពីបទបញ្ញត្តិដ៏ធំទាំងពីរនេះ ។ សម្រាប់ស្រ្តីក្នុងសាសនាចក្រ,ប្រធានស្ពេនស័រដ័របុលយូឃីមបលបានពិពណ៌នាថាកាតព្វកិច្ចនេះក្នុងការព្យាករណ៍ដ៏អស្ចារ្យ: «ភាគច្រើននៃការរីកចម្រើនដ៏ធំដែលកំពុងមកសាសនាចក្រនៅថ្ងៃចុងក្រោយនឹងកើតឡើងដោយសារតែស្ត្រីល្អ ៗ ជាច្រើននៅលើពិភពលោក … នឹងត្រូវបានទាក់ទាញមកសាសនាចក្រជាច្រើន ។ ការណ៍នេះនឹងកើតមានឡើងក្នុងកម្រិតមួយដែលស្ត្រី នៃសាសនាចក្រឆ្លុះបញ្ចាំងពីសេចក្ដីសុចរិត និងការប៉ិនប្រសប់នៅក្នុងជីវិតរបស់ពួកគេ និងក្នុងកម្រិតមួយដែលស្ត្រីនៃសាសនាចក្រត្រូវបានគេមើលឃើញថាខុសប្លែក និង ផ្សេងពីគេ … ពីស្ត្រីខាងលោកិយ ។ … ដូច្នេះហើយ គំរូនៃស្រ្តីនៅក្នុងសាសនាចក្រនឹងជាកម្លាំងដ៏សំខាន់មួយទាំងការរីកចម្រើននៃចំនួន និងខាងវិញ្ញាណក្នុងសាសនាចក្រនៅថ្ងៃចុងក្រោយ » ។
ដោយលើកឡើងពីការព្យាករនោះ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា « ថ្ងៃដែលប្រធាន ឃឹមបឹល បានឃើញទុកជាមុនគឺជាជំនាន់នេះ ។ បងប្អូនគឺជាស្ត្រីដែលលោកបានមើលឃើញជាមុននោះ » ។ ពួកយើងដែលបានស្ដាប់ឮការព្យាករនេះកាលពី ៤០ មុន បានដឹងថា ក្នុងចំណោមអ្នកទាំងនោះ ស្ត្រីក្នុងសាសនាចក្រនេះអាចសង្គ្រោះបាន នឹងជាមិត្ត និងគ្រួសារជាទីស្រឡាញ់របស់ពួកគេ ដែលកំពុងតែរងឥទ្ធិពលដោយអាទិភាពខាងលោកិយ និងការបង្ខូចរបស់អារក្ស ។ ខ្ញុំសូមអធិស្ឋាន ហើយសូមប្រសិទ្ធិពរថា បងប្អូននឹងបង្រៀន ហើយធ្វើសកម្មភាពដើម្បីបំពេញការព្យាករនោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕