សន្និសីទទូទៅ
ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


8:58

ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ

បងប្អូន​ប្រុសស្រី វា​ជា​កិត្តិយស​របស់​ខ្ញុំ​ណាស់​ដើម្បី​ធ្វើ​ឧទ្ទេសនាម​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នក​កាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ ដើម្បី​ទទួល​ការគាំទ្រ​ពី​បងប្អូន ។

សូម​បង្ហាញ​ការគាំទ្រ​តាម​ធម្មតា​ទោះជា​បងប្អូន​នៅ​ទីកន្លែង​ណា​ក្តី ។ បើ​មាន​អ្នក​ជំទាស់​ទៅនឹង​ការដាក់​ស្នើ​នេះ យើង​សូម​ឲ្យ​បងប្អូន​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់​បងប្អូន ។

យើង​ត្រូវបាន​ស្នើ​សុំ​ឲ្យ​គាំទ្រ រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ដាល្លិន ហារីស អូក ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ ព្រមទាំង ហិនរី ប៊ែនញៀន អាវរិង ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

ប្រសិនបើ​មាន​បងប្អូន​ណា​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ ដាល្លិន អេក អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង អិម រ័សុល បាឡឺដ ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​សមាជិកក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​តទៅ​នេះ ៖ អិម រ័សុល បាឡឺដ, ជែហ្វ្រី អ័រ ហូឡិន, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌែល ជី រេនឡាន់, ហ្គើរីត ដបុលយូ ហ្គង និង អូលីសេស សូរ៉េស ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា ។

ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​ដូច​តទៅ​នេះ​នឹង​ត្រូវ​បាន​ដោះលែង​ពី​ការចាត់តាំង​របស់​ពួក​លោក ហើយ​ទទួល​បាន​តំណែង​កិត្តិយស ដែល​នឹង​មាន​សុពលភាព​ចាប់ពី ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ នេះ​តទៅ ៖ អែលឌើរ បេនយ៉ាមីន ដេ ហូយូស, ហ្វ័ន អេ យូសេដា និង កាស្សូហ៊ីកូ យ៉ាម៉ាស្ស៊ីតា ។

បងប្អូន​ដែល​ចង់​ចូលរួម​បង្ហាញ​ការថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​ប្រុស​ទាំងនេះ និង​ភរិយា​របស់​ពួកលោក និង​ក្រុមគ្រួសារ​របស់​ពួកលោក​ចំពោះ​ការបម្រើ​ដ៏​លះបង់​ខ្ពស់​របស់​ពួកលោក​នៅ​ទូទាំង​ពិភពលោក សូម​បង្ហាញ​ដោយ​ការលើក​ដៃ ។

ខាងក្រោម​នេះ​ជា​ពួក​ចិត​សិប​នាក់​ប្រចាំតំបន់​ត្រូវ​បាន​ដោះលែង​ពី​ការចាត់តាំង​របស់​ពួកគាត់​ដែល​មាន​ប្រសិទ្ធភាព​ភ្លាមៗ ៖ ជេ គីម៉ូ វ៉េស្លីន និង​អាឡែន ធី ហ្វីលីប ។

បងប្អូន​ដែល​ចង់​ចូលរួម​នឹង​យើង ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ការបម្រើ​ដ៏​អស្ចារ្យ​របស់​បងប្អូន​ប្រុស​ទាំង​នេះ សូម​បង្ហាញ ។

យើង​សូម​បង្ហាញ​អំណរគុណ​ដល់​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ដទៃ​ទៀត ដែល​បាន​បញ្ចប់​ការបម្រើ​របស់​ពួកលោក​ក្នុង​ឆ្នាំ​នេះ ហើយ​ឈ្មោះ​របស់​ពួកលោក​អាច​រកបាន​នៅ​លើ​គេហទំព័រ​របស់​សាសនាចក្រ ។

បងប្អូន​ដែល​ចង់​ចូលរួម​បង្ហាញ​នូវ​ការដឹងគុណ​ជាមួយ​នឹង​ពួកយើង ចំពោះ​ការបម្រើ​ដ៏​លះបង់​មិន​គិត​ពី​ខ្លួនឯង​របស់​បងប្អូន​ប្រុស​ទាំងនេះ សូម​បង្ហាញ ។

មាន​ប្រសិទ្ធភាព​ភ្លាមៗ យើង​ដោះលែង បងប្រុស អាម៉េត អេស ខូប៊ីត និង ប្រេតលី រ៉េ វីលខក ពី​ការបម្រើ​ជា​ទីប្រឹក្សា​ទី​មួយ និង​ទីពីរ​ក្នុង​គណៈប្រធាន​យុវជន​ទូទៅ ។

អស់​អ្នក​ដែល​ចង់​ចូលរួម​បង្ហាញ​ការ​ថ្លែង​អំណរគុណ ចំពោះ​ការបម្រើ​របស់​បងប្រុស​ទាំង​នេះ សូម​បង្ហាញ ។

យើង​បាន​បន្ថែម​ការដោះលែង​ចំពោះ​គណៈប្រធាន​យុវនារី​ទូទៅ​ដែល​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ ដូច​តទៅ​នេះ ៖ បូនី អេច ខ័រឌុន ជា​ប្រធាន, មីឈែល ឌី ក្រេហ្គ ជា​ទីប្រឹក្សា​ទីមួយ និង រេបិកា អិល ក្រាវីន ជា​ទីប្រឹក្សា​ទីពីរ ។

បងប្អូន​ដែល​ចង់​ចូល​រួម​នឹង​យើង ដើម្បី​ថ្លែង​អំណរគុណ​ដល់​បងប្អូនស្ត្រី​ទាំងនេះ ចំពោះ​ការបម្រើ​ដ៏​លះបង់​របស់​បងស្រី​ទាំង​នេះ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ដូច​តទៅ​នេះ៖ អាម៉េត អេស ខូប៊ីត,​រ៉ូប៊ីត អ៊ឹម ដេនីស,​ជេ គីម៉ូ វ៉េស្លីន,​គ្រីស្ទូត ជី ជរ៉ូ-ឃែរ៉ៀ និង​អាឡែន ធី ហ្វីលីប ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

អស់​អ្នក​ដែល​ជំទាស់​សូម​បង្ហាញ​ដូចគ្នា ។

យើង​សម្គាល់​ឃើញ​ថា មាន​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ថ្មី​ចំនួន ៦១ នាក់ ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្នុង​សន្និសីទ​ទូទៅ កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មីនា ហើយ​បន្ទាប់​មក​បាន​ប្រកាស​នៅលើ​គេហទំព័រ​របស់​សាសនាចក្រ ។

យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គាំទ្រ​បងប្អូន​ប្រុស​ទាំង​នេះ​នៅ​ក្នុង​ការចាត់តាំង​ថ្មី​របស់​ពួកលោក ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​គណៈប្រធាន យុវនារី​ថ្មី​ដែល​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ ដូច​តទៅ ៖ ដែល មាន អេម៉ាលី ប៊ែល ប្រីម៉េន ជា​ប្រធាន ថាម៉ារ៉ា វួដ រ៉ូនា ជា​ទីប្រឹក្សា​ទីមួយ និង​អានឌ្រា ម៉ូញ៉ស ស្ពោណោស ជា​ទីប្រឹក្សាទីពីរ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ក្នុង​នាម​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​យុវជន ដែល​មាន​ប្រសិទ្ធភាព​ភ្លាមៗ​ដូច​ខាង​ក្រោម ៖ ប្រេដលី រ៉ាយ វីលកុក ជា​ទី​ប្រឹក្សា​ទីមួយ និង ម៉ៃឃើល ធី ណិលសុន ជា​ទីប្រឹក្សាទីពីរ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គាំទ្រ​ដល់​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួកចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នកកាន់​តំណែង​ទូទៅ​ដទៃ​ទៀត​ដែល​បាន​បង្កើត​ឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ ។

បងប្អូន​ទាំងឡាយ​ណា​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការលើកដៃ ។

បងប្អូនដែល​ជំទាស់ សូម​បង្ហាញ ។

សូម​អរគុណ​បងប្អូន​ប្រុស​ស្រី​ចំពោះ​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​ជំនួស​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

ផ្លាស់ប្តូរ​ចំពោះពួកចិតសិប​នាក់​ប្រចាំ​តំបន់

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម​ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុងពេល​សម័យប្រជុំ​ដឹកនាំ​ដែល​ធ្វើ​ឡើង​ជា​ផ្នែក​នៃ​សន្និសីទទូទៅ ៖

អ៊ីសាយ អាលកាឡា, ចន ឌី. អេម៉ិស, ចននី អូ.ប៉ាសដូ, វីកទ័រ អូ.ប៉ាសស៊ី, អេដ្រាន បាច់ទ្រិច , អេ.ខល ប៊ើហ្សេលរ៉ា, ខាឡូស ជី. ខេនធ័ររ៉ូ, អ៊ឹមមើរសិន ប៊ី. ខាណាវ៉ែល, អូឡេនដូ អេ. ខោះស្ទេនណូស, ប៊ុនហួច អេង, ហាច យូ. ហ្វេល, ហ្វ័រណាន់ដូ អរ. ហ្គាសស៊ៀ, ថូម៉ាស ហ្គាស៊ៀ, ស៊ី. អាឡែន ហ្គាលដិន, អ៊ើរ៉ុន ធី. ហល, ដាវីន ដបុលយូ ហេលវ៉ូសិន, ចេត ជេ ហេនខក, ហ៊ីនរី ហេរីរ៉ា, ណិតដលលឹមបា ឡឹងហ្គា, សាំញ៉ូល អ៊ឹម ធី ខ័រវីសស្ទូ, ខាឡូស ជេ. ឡែនធីហ្វាល, អ៊ីសា ឡារ៉ា, ស្ទីវីន ជេ. ឡាសិន, ថាប៊ូ ឡាបិតថ័រ, ជី. ឃីណែត លី, អ៊ីស្រាអែល ម៉ារីន, វេណី អ៊ី.ម៉ៅរ័រ, លី ជី. ម៉ាខុន II, រ៉ូប៊ើត មែនដេនហល, អេដ្រៀន មែនដេស, ស៊ីយ៉ាប៉ិងហ្គា ម៉ាក់ខៃ, ចាហ្វៀល អេហ្វ. ម៉ុណេសស្ទូល, ថូម៉ាស ប៊ី. មេហ្គាន, ចារ៉េត វី. អមប៊ី, ហ្សឹត. រ៉ូឌី ផលហ៊ួ, អ័រធើរ៉ូ ឌី.ផលម៉ារី, ឃីណែត ផមប៊ូ, ហ្គូកូ អូ. ផាណាម៉ាន់ញ៉ូ, ឃេវីន ជេ. ផាក, ផល ភីខាត, ដេវីត ជេ. ភីកឃីត, ម៉ាទីន ភីលកា, អៃរីណេ អ៊ី. ប្រាដូ, គ្រីស្ទូហ្វ័រ អរ. ប្រាយ, មីហ្គល រីប៊ែរ៉ូ, ជេម អ៊ីន. រ៉ូបីនសិន, អែតវើត ប៊ី រ៉ូ, រ៉ូប៊ើត ស្វ៊ើត, ក្រិកហ្គារី អេ. ស្កត, ដូម៉ានិក អរ. សិនណេស្សូល, កូហ្វី ជី. សូស៊ូ, មៃឃល ប៊ី. ស្រង, ណិតឃៀ ឃូម៉ា សនឌឺរ៉ាច, ថូម៉ាស អេ. ថូម៉ាស, អាឡាហាន់ត្រូ អេក. ដ្រៀវ៉ាន់ញ៉ូ, ណាហ្វ្រី អ៊ឹម. ទ្រូជីឡូ, ជីម៉ារ៉ុក ជី. យូឌីជី, ហ្វឺណេនដូ វ៉ាលដេស, ហេលតុន ស៊ី. វីកជី, ប្រ៊ីន ប៊ី. វួដ, និង ថូម៉ាសស៊ីតូ អេស. ហ្សាផេនតា ។

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម ​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០២៣ ៖

រីឆាដ ខេ អាហាជី, ឌួន ឌី ប៊ែល, ហូប៊ើមីន ប៊ីន អេនម៉េ, វិចទ័រ អ័រ ខាលឌើរ៉ុន, មៃឃើរ ជេ. ខាតធើរ, ដាឌីញ៉ែល ខរដូវ៉ា, ចន អែន ក្រេក,វិល្លាម អេច .ឃេ. ដាវីស, ហ្វេណានដូ ភី. ឌែល ខាភីអូ, រីឆាដ ជេ ឌេវីរី, ឃីឡា ជី ដូមីងហ្គើស, ថ័របេន អេងប៊ើត, ខេនណែត ជេ ហ្វើម៉េក, អ៊ីដហ្គា ហ្គ្លូរ៉េស, ស៊ីវីយ៉ី ហ្គ្លូរ៉េស, ខាឡូស អេ ហ្គាណារ៉ូ, ម៉ាក អេ ហ្គិលម័រ, សើរីយ៉ូ អេ ហ្គូម៉េស្ស, អាល់ប៊ើតូ ហ្គុងស្សាឡែស, វើរជីលីយ៉ូ ហ្គុងស្សាឡែស, ស្ពែនសើរ អ័រ ហ្គ្រីហ្វីន, ម៉ាស៊េល ហ្គេ, អូឡិកស៊ី អេក. ឆាហ្គូឡាំងកូ, ម៉ាថាយ អេស ហាតឌីង,​ដាវីឌ ជេ ហារីស, ខេវិន ជេ ហាថាវ៉េ, ហូសេ ហូណាន់ឌេស , ក្លេន អ៊ឹម ហូម្សស៍,​ រីឆាត ណៃស្ស័ល ហលស្សឹបហ្វូ, ​​អូឆាកគូ អាយ អ៊ីម៉ូ, មៃឃើរ ឌី ចូន, ផូនគី អេស កុងហ្គោឡូ, រ៉ូខាដូ ស៊ី លីត,​ អារិតថេមីយ៉ូ ស៊ី ម៉ាលីហ្គុន, អ៊ីដហ្គា អេ មែនទីឡា, លីនខុន ភី ម៉ាទីន, ឃល អ័រ. ម៉ែលើរ,​ ដានីញ៉ែល អេស ម៉ែរ ទី II, ហ្គ្លែន ឌី មែឡា,​ ថូម៉ាស អេស ម៉ែលឌ័រហៀរ ជុញ្ញ័រ., អាលីស្ទែរ ប៊ី អុដហ្គើរ, អ័រ ជ្រែហ្វី ផាកឃឺ, វិចទ័រ ភី ផាទ្រិក, ដែននីស អ៊ី ភីណេដា, ហែនរីខេ អេស ស៊ីមភ្លីស៊ីយ៉ូ, ជែហ្វ្រី អេច ស៊ីងហ្គើរ, មៃឃើរ អិល ស្តាហេលី, ជែហ្វ្រី ខេ វិតស្សែល, មៃឃើរ អេស វីលស្ទែត, និង ដាវិឌ អិល រ៉ាយ ។