ឆ្នាំ ២០២១
ផែនការ​នៃ​សេចក្តី​សង្រ្គោះ និង​ការទុកចិត្ត​លើ​ព្រះអម្ចាស់
ខែ កក្កដា ឆ្នាំ ២០២១


សម្រាប់​ឪពុក​ម្ដាយ

ផែនការ​នៃ​សេចក្តី​សង្រ្គោះ និង​ការទុកចិត្ត​លើ​ព្រះអម្ចាស់

គោរព​ជូន​មាតាបិតា

លោក​អ្នក​អាច​ប្រើប្រាស់​អត្ថបទ​ខាងក្រោម​នេះ និង​រូបភាព​ក្នុង​អត្ថបទ​នោះ​ដើម្បី​បើក​ការពិភាក្សា​ជាមួយ​នឹង​គ្រួសារ​របស់​អ្នក ហើយ​ជួយ​ពួកគេ​ឲ្យ​យល់ពី​ប្រធានបទ​ដ៏​សំខាន់ៗ​ដូចជា​ផែនការ​នៃ​សេចក្តី​សង្រ្គោះ និង​ការទុកចិត្ត​លើ​ព្រះអម្ចាស់​ជាដើម ។

ផែនការ​នៃ​សេចក្តី​សង្គ្រោះ

សូមប្រើ « មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ » នៅ​ទំព័រ ៦ ដើម្បី​បង្រៀន​កូនៗ​របស់​អ្នក​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ សូម​ពិភាក្សា​ពី​របៀប​ដែល​ចំណេះដឹង​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ផ្ដល់​ពរជ័យ​ដល់​អ្នក និង​គ្រួសារ​របស់​អ្នក ។ សូម​ពិចារណា​សុំ​ឲ្យ​កូនៗ​របស់​អ្នក​គូរ​រូបភាព​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ហើយ​ឲ្យ​ពួកគេ​ម្នាក់ៗ​ពន្យល់​ពី​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ផែនការ​នេះ ។

ទុកចិត្ត​លើ​ព្រះអម្ចាស់

សូម​អាន​បទពិសោធន៍​របស់​បងប្រុស មិលថិន ខាម៉ាហ្គូ នៅ​ទំព័រ ២១ ។ នៅពេល​អ្នក​ពិភាក្សា​ពី​បទពិសោធន៍​នេះ​ជាមួយ​កូនៗ​របស់​អ្នក សូម​ពិចារណា​សួរ ៖ តើ​អ្នកផ្សព្វផ្សាយ​សាសនា​នេះ​បាន​បង្ហាញ​ការទុកចិត្ត​របស់​គាត់​លើ​ព្រះ​ដោយ​របៀប​ណា ? តើ​អ្នក​បង្ហាញ​ការទុកចិត្ត​របស់​អ្នក​លើ​ព្រះអម្ចាស់​តាម​របៀប​ណា ? តើ​អ្នក​ទទួល​បាន​ពរជ័យ​យ៉ាង​ដូចម្ដេច​ខ្លះ កាល​អ្នក​បាន​ទុកចិត្ត​លើ​ព្រះ ?

ការនិយាយ​ពី​ការរំលោភ​បំពាន

សូម​ប្រើ​គំនិត​យោបល់​ទាំងឡាយ​ក្នុង​អត្ថបទ​នៅ​ទំព័រ ១៤ ដើម្បី​រៀន​ស្គាល់​ការរំលោភ​បំពាន របៀប​រារាំង​វា និង​របៀប​បង្រៀន​កូនចៅ​អំពី​របៀប​ការពារ​ខ្លួន​របស់​ពួកគេ ។