២០២២
ការដកស្រង់​ចេញពី​សន្និសីទទូទៅ​លើកទី ១៩២
ខែ ឧសភា ឆ្នាំ ២០២២


សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

ការដកស្រង់​ចេញពី​សន្និសីទទូទៅ​លើកទី ១៩២

ឱ វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ណាស់​នៅ​គ្រា​ដ៏​លំបាក​ទាំងនេះ​ដើម្បី​ទទួល​បាន​ការណែនាំ និង​ការប្រឹក្សា​ពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ដឹកនាំ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់​តាមរយៈ​ព្យាការី និង​សាវក​ដែល​នៅរស់ ។

ក្នុង​អំឡុង​ពេល​សន្និសីទ​ទូទៅ ព្រះអម្ចាស់​បាន​បន្ត​ការ​អញ្ជើញ​មួយ​ចំនួន​តាម​រយៈ​ព្យាការី​របស់​ទ្រង់ គឺ​ប្រធាន រ័សុល អិម ណិលសុន ។ នេះ​គឺ​ជា​របៀប​មួយ​ចំនួន​ប៉ុណ្ណោះ ៖

១. ចែកចាយ​ព្រះចេស្តា និង​ភាពសុខសាន្ត​នៃ​ព្រះយេស៊ូវគ្រីស្ទ

ប្រធាន ណិលសុន បានរំឭក​សមាជិក​ពី « ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ [ របស់យើង ] ដើម្បី​ចែកចាយ​ពីព្រះចេស្ដា និង​ភាព​សុខសាន្ដ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ទាំងអស់​ដែល​នឹង​ស្ដាប់តាម » ។ នៅគ្រា​ដ៏​លំបាក​នេះ « មនុស្ស​គ្រប់រូប​សម​នឹង​ដឹង​ថា ពួកគេ​អាច​ស្វែងរកសេចក្តីសង្ឃឹម និង​ភាពសុខសាន្ដ​ដែល ‹ [ ហួសលើស ] ពី​អស់​ទាំង​គំនិត › [ ភីលីព ៤:៧ ] » ។

  • ដើម្បី​អាន​ការអំពាវនាវ​របស់​ប្រធាន​ណិលសុន​ឲ្យ​យុវជន​ដែល​មាន​ភាពស័ក្តិសម ដើម្បី​មាន​លទ្ធភាព​រៀបចំខ្លួន និង​បម្រើ​បេសកកម្ម សូមមើល « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » នៅទំព័រ ៦ ។

២. ស្ថាបនា​សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ

ប្រធាន ណិលសុន បានបង្រៀន​ថា « យើង​ពុំ​ធ្លាប់​ត្រូវការ​សន្ទុះ វិជ្ជមាន ខាង​វិញ្ញាណ​ដូចជា​ពេលនេះ​ដើម្បី​ទប់ទល់​នឹង​ល្បឿនដ៏ខ្លាំង​របស់​អារក្ស និង​សញ្ញាកាន់តែអាក្រក់​នៃ​សម័យ​នេះ​ដូច្នេះទេ » ។

  • សូម​ស្វែងរក​ការអញ្ជើញ​មួយ​ចំនួន​មកពី​ប្រធាន​ណិលសុន ដើម្បី​បង្កើន​សន្ទុះ​ខាងវិញ្ញាណ​របស់​យើង​នៅក្នុង « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » នៅ​ទំព័រ ៩៧ ។

៣. ជ្រើសរើស​ពី​របៀប​ដែល​បងប្អូន​នឹង​ចំណាយ​ពេលវេលា​របស់​ខ្លួន

ប្រធាន​ណិលសុន បានពន្យល់​ថា​មាន​រឿង​ជាច្រើន​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន ។ លោក​បាន​មាន​ប្រសាសន៍​ថា « ប៉ុន្តែមានរឿងមួយចំនួនដែលយើងអាច​គ្រប់គ្រង​បាន រួមមាន​របៀប​ដែល​យើង​ចំណាយពេលវេលា​ជារៀងរាល់ថ្ងៃ » ។

  • សូម​អាន​ការអញ្ជើញ​របស់​ប្រធាន​ណិលសុន ឲ្យ​ចំណាយពេល​វេលា​របស់​អ្នក​ផ្តោតលើ​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ « ឥឡូវគឺជាពេលវេលា » នៅលើ​ទំព័រ ១២៦ ។

កាល​ដែល​បងប្អូន​សិក្សា និង​ធ្វើតាម​ការអញ្ជើញ​ទាំងនេះ យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ការចែកចាយ​បទពិសោធន៍​របស់​បងប្អូន​ជាមួយ​អ្នក​ដទៃ​តាមរយៈ​ទស្សនាវដ្តី លីអាហូណា ។

បោះពុម្ព