២០២២
អែលឌើរ ម៉ាក់ ឌី អែតឌី
ខែ ឧសភា ឆ្នាំ ២០២២


« អែលឌើរ ម៉ាក់ ឌី អែតឌី » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

អែលឌើរ ម៉ាក់ ឌី អែតឌី

ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

នៅរដូវក្ដៅ​ពីមុន​ឆ្នាំ​ចុងក្រោយ​នៅវិទ្យាល័យ​របស់​អែលឌើរ ម៉ាក់ ឌី អែតឌី គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ម្នាក់​បាន​អញ្ជើញ​លោក និង​សមាជិកផ្សេងទៀត​នៃ​ក្រុមប្រឹក្សា​សិស្ស​ថ្នាក់សិក្ខាសាលា​របស់​ពួកលោក​អាន​ព្រះគម្ពីរ​មរមន ។ លោក​បាន​អាន​ព្រះគម្ពីរ​នោះ​ជាច្រើនដង​ជាមួយ​នឹង​គ្រួសារ​របស់​លោក ប៉ុន្តែ​នេះគឺជា​លើកដំបូងហើយ​ដែល​លោក​អាន​ដោយ​ខ្លួនឯង ។

លោក​បានសម្រេច​ចិត្ត​អធិស្ឋាន​ពីមុន និង​ក្រោយ​លោក​អាន​រៀងរាល់ថ្ងៃ ។ លោក​សង្ឃឹមថា បាន​ទទួល​ចម្លើយ​ដ៏ច្បាស់​មួយ​អំពី​សេចក្ដីពិត​ដ៏ពេញ​លេញ​របស់​ព្រះគម្ពីរ​នឹង​កើតឡើង​ក្នុង​រយៈពេល​មួយ ឬ​ពីរ​សប្ដាហ៍ ។ បន្ទាប់ពី​អាន​ជាង​ពីរ​ខែមក លោក​នៅតែ​ពុំទាន់​បាន​ទទួល​ការបញ្ជាក់​ដែល​លោក​បាន​រំពឹង​ទុក​នោះ​ឡើយ ។

ប៉ុន្មាន​ម៉ោង​ពីមុន​ការប្រជុំធម្មនិដ្ឋាន​ថ្នាក់សិក្ខាសាលា « ស្វាគមន៍​ការត្រឡប់មកវិញ » ដែល​លោក​ត្រូវ​បាន​សុំ​ឲ្យ​ថ្លែង​ទីបន្ទាល់​របស់​លោក នោះ​អែលឌើរ អែតឌី បាន​មកមុន​ដើម្បី​ជួយ​រៀបចំ ។ បន្ទាប់មក លោក​បាន​ស្វែងរក​កន្លែង​ស្ងាត់​មួយ​ដើម្បី​អាន​ព្រះគម្ពីរ​មរមន និង​អធិស្ឋាន ។

លោក​បាន​ថ្លែង​ថា « នៅពេលនោះ​ខ្ញុំបាន​ទទួល​អារម្មណ៍​យ៉ាងច្បាស់លាស់​ថា វា​គឺជា​ការពិត ។ វា​បាន​កើតឡើង​ចំពេល​ដែល​ខ្ញុំ​ត្រូវ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​នៅល្ងាច​នោះ ។ អារម្មណ៍នោះ​ត្រូវការ​ការប្រឹងប្រែង​ល្មម​គ្រប់គ្រាន់​ដើម្បី​ទទួល ហើយ​វា​ធ្វើឲ្យខ្ញុំ​មិនអាច​បំភ្លេច​បានឡើយ » ។

អែលឌើរ ម៉ាក់ ដេវីឌ អែតឌី បាន​កើត​នៅទីក្រុង ឡង ប៊ីច រដ្ឋ​ កាលីហ្វ័រញ៉ា ស.រ.អា នៅថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ ១៩៧៣ ត្រូវ​ជា​កូន​របស់លោក រីឆាដ ក្លាយតុន អែតឌី និងលោកស្រី ម៉ារី ល្វីស សាវ៉េច អែតឌី ។ លោក​បាន​ធំដឹង​ក្ដីឡើង​នៅ​ទីក្រុង អូរិម រដ្ឋ​យូថាហ៍ ហើយ​បាន​រៀបការ​នឹង​អាណេត « អាននី » អេឡេន នៅ​ព្រះវិហារ​បរិសុទ្ធ​ប្រូវ៉ូ រដ្ឋ យូថាហ៍​នៅ​ខែ សីហា ឆ្នាំ ១៩៩៤ ។ ពួកលោក​មាន​កូន​ប្រាំមួយ​នាក់ ។

អែលឌើរ អែតឌី បាន​បញ្ចប់​ការ​សិក្សា​មកពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ឆ្នាំ ១៩៩៦ ជាមួយ​នឹង​បរិញ្ញាបត្រ​ផ្នែក​ទំនាក់​ទំនង និង​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​យុត្តិធម៌ មកពី ប៊ី.វ៉ាយ.យូ. នៅឆ្នាំ ២០០១ ។ ចាប់តាំងពី​នោះមក លោក​បាន​បម្រើ​ការជា​មេធាវី និង​នាយក​ប្រតិបត្តិ​អាជីវកម្ម ។

អែលឌើរ អែតឌី ធ្លាប់​បម្រើ​ជា​ពួកចិតសិបនាក់​ប្រចាំ​តំបន់ ប្រធាន​បេសកកម្ម​ម៉ុនតេវីដេអូ អ៊ុយរូហ្គាយ ទីប្រឹក្សា​ក្នុងគណៈប្រធាន​ស្តេក ប៊ីស្សព ទីប្រឹក្សា​ជាន់ខ្ពស់ ទីប្រឹក្សា​ក្នុង​គណៈប៊ីស្សព ប្រធាន​យុវជន​វួដ អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​នៅ​បេសកកម្ម សាន់តូ ដូមីងហ្គោ សាធារណរដ្ឋ​ដូមីនីក​ខាងកើត ។

បោះពុម្ព