២០២២
សាសនាចក្រ​ផ្តល់​ជំនួយ និង​សង្រ្គោះ
ខែ ឧសភា ឆ្នាំ ២០២២


សាសនាចក្រ​ផ្តល់​ជំនួយ និង​សង្រ្គោះ

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បានចូលរួម​នៅក្នុង​កិច្ចការ​ជួយ​សង្រ្គោះ​ដល់​ជន​ភៀស​ខ្លួន​យ៉ាង​សកម្ម​នៅ​ទូទាំង​ពិភពលោក ។ នៅ​ទ្វីប​អឺរ៉ុប​ពួកគេ​កំពុង​ជួយ​ផ្តល់​ជា​ចំណីអាហារ សម្លៀកបំពាក់ សម្ភារ​ទារក ជម្រក និង​អ្វីៗ​ជាច្រើន​ទៀត​ដើម្បី​ជួយ​ដល់​ជន​ភៀសខ្លួន ។ ថ្មីៗនេះ​សាសនាចក្រ​បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ២ លាន​ដុល្លារ​អាមេរិក ដល់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន និង ២ លាន​ដុល្លារ​ផ្សេងទៀត​ដល់​កម្ម​វិធី​ស្បៀង​អាហារ​ពិភពលោក ។ ការបរិច្ចាក​នេះ​នឹង​ជួយ WFP ( កម្ម​វិធី​ស្បៀង​អាហារ​ពិភពលោក ) ផ្តល់​អាហារ​ដល់​មនុស្ស​ប្រមាណ​ជា ១១,០០០ នាក់​សម្រាប់​រយៈពេល ៤ ខែ ។

ស៊ីស្ទើរ សារ៉ុន អូប៊ែង ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ និង​ជា​ប្រធាន​សប្បុរសធម៌​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​មាន​ប្រសាសន៍​ថា « យើង​មាន​សមាជិក​នៅ​ប្រទេស​ជាច្រើន​ដែល​ទទួលរង​ផល​ប៉ះពាល់ » ។ ដោយសារ​តែ​សាសនាចក្រ​មាន​មូលនិធិ​ដែល​បម្រុង​ទុក នោះ​យើង​អាច​រៀបចំ​អាហារ និង​ទឹក​ទុក​ជាមុន មុ​នពេល​មាន​វិបត្តិ​នៅក្នុង​ប្រទេស​អ៊ុយក្រែន គាត់​បាន​មាន​ប្រសាសន៍​ថា សូម​ជូន​ជា​ដំណឹង​ថា សាសនាចក្រ​បាន​ប្តេជ្ញាចិត្ត​ជួយ​រយៈ​ពេល​វែង​ចំពោះ​ប្រទេស​ដែល​រងផល​ប៉ះពាល់​នេះ ។

នៅ​ប្រទេស​ប៉ារ៉ាហ្គាយ និង​ប្រទេស​ប៉េរូ មូលនិធិ​សាសនាចក្រ​បាន​ជួយ​ផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​ដល់​មន្ទីរពេទ្យ​ជាច្រើន ហើយ​នៅ​ប្រទេស​ប៉េរូ សាសនាចក្រ​បាន​ចែកចាយ​កង្ហារ អំពូលភ្លើង គ្រឿង​សង្ហារិម កៅអី ប្រដាប់​ប្រើប្រាស់ និង​កុំព្យូទ័រ​យួរដៃ​ចំនួន​ប្រាំពីរ​ដល់​អង្គការ​ដែល​ជួយ​ដល់​កុមារ និង​មនុស្ស​ចាស់ជរា ក្រុមប្រឹក្សា​អន្តរ​សាសនា និង​កន្លែង​ស្នាក់នៅ​របស់​ក្មេងស្រី ។ នៅ​ប្រទេស​កូឡុំប៊ី មូលនិធិ​តមអាហារ​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្តល់​ជា​អាហារ និង​គ្រឿង​ផ្គត់ផ្គង់​ចំនួន ១,២០០ ប្រអប់​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ ។ នៅ​ប្រទេស​ប៉ាណាម៉ា សាសនាចក្រ​បាន​បរិច្ចាគ​ឧបករណ៍​ដើម្បី​ជួយរក្សា​វ៉ាក់សាំង​កូវីដ-១៩ ។

ប្រជាជន​នៅ​ទីក្រុង​ចំនួន ១០ ក្នុង​សហរដ្ឋ​អាមេរិក​បាន​ទៅ​ទិញ​របស់របរ​ពី​ម៉ាស៊ីន​បំភ្លឺ​ពិភពលោក​ក្នុង​អំឡុង​រដូវកាល​គ្រីស្ទម៉ាស់​នា​ឆ្នាំ ២០២១ ដោយ​បាន​បរិច្ចាគ​ទឹក​ប្រាក់​សរុប​ចំនួន ៥.៨ លាន​ដុល្លារ​អាមេរិក ។ ម៉ាស៊ីន​នេះ​អនុញ្ញាត​ឲ្យ​យើង​ទិញ​របស់របរ ( ដូចជា សម្លៀក​បំពាក់ អាហារ ទឹកស្អាត និង​បសុសត្វ ) ដែល​ក្រោយមក​នឹង​ត្រូវ​ចែកចាយ​តាមរយៈ​អង្គការ​សប្បុរសធម៌​ចំនួន ៤៤ នៅ​សហរដ្ឋ​អាមេរិក ព្រមទាំង​ភ្នាក់ងារ​ទូទាំង​ពិភពលោក​ចំនួន​ប្រាំ​ផងដែរ ។

សាសនាចក្រ​ក៏​បាន​ជួយ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយ​ខ្យល់​ព្យុះ​កំបុត​ត្បូង​នៅ​ភាគខាងលិច​នៃ​សហរដ្ឋ​អាមេរិក ព្យុះទីហ្វុង​នៅ​ប្រទេស​ហ្វីលីពីន និង​ការផ្ទុះ​ភ្នំ​ភ្លើង និង​រលក​យក្ស​ស៊ូណាមិ​នៅ​តុងហ្គា ។

បោះពុម្ព