២០២២
ខាំមៀល អិន ចនសុន
ខែ ឧសភា ឆ្នាំ ២០២២


« ខាំមៀល អិន ចនសុន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

ខាំមៀល អិន ចនសុន

ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ

ស៊ីស្ទើរ ខាំមៀល អិន ចនសុន « តែងតែ​មាន​អារម្មណ៍​កក់ក្តៅ » នៅក្នុង​សមាគម​សង្រ្គោះ ។

គាត់​បាន​មាន​ប្រសាសន៍​ពី​បទពិសោធន៍​របស់​គាត់ ដោយ​បូករួម​ទាំង​បទពិសោធន៍​ជាង ៣០ ឆ្នាំ នៅក្នុង​វួដ​សម្រាប់​គ្រួសារ​ទាំងនៅ​សហរដ្ឋ និង​ប្រទេស​ប៉េរូ​ថា « ខ្ញុំ​បាន​ជួប​នឹង​បងប្អូន​ស្រី​ដែល​មាន​ភាពខុសប្លែក​ពី​ខ្ញុំ » ។ « ខ្ញុំ​ស្រឡាញ់​ភាពរឹងមាំ និង​ប្រាជ្ញា​របស់​ស្ត្រី​នៅក្នុង​សមាគម​សង្គ្រោះ » ។

គាត់​បាន​ជួប​នឹង​អ្នក​ពិគ្រោះ​យោបល់ និង​មិត្តភក្តិ​នៅក្នុង​សមាគម​សង្រ្គោះ ដោយ​រួមមាន​ទាំង​អ្នក​ដែល​មាន​វ័យ​ចំណាស់​ជាង​គាត់ និង​ក្មេង​ជាង​គាត់​ផងដែរ ។

ស៊ីស្ទើរ ចនសុន បាន​មាន​ប្រសាសន៍​ថា « យើង​ទាំងអស់​គ្នា​គឺជា​បងប្អូន​ស្រី​នឹង​គ្នា​ដែល​បាន​ចែករំលែក​បទពិសោធន៍​ក្នុង​គោលបំណង​ដើម្បី​ត្រឡប់​ទៅ​គេហដ្ឋាន​នៅ​ឯ​ស្ថានសួគ៌​របស់យើង​វិញ ប៉ុន្តែ​ដោយ​មាន​បទពិសោធន៍​ចម្រុះ​របស់​យើង នោះ​យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក » ។

ស៊ីស្ទើរ ចនសុន បាន​បម្រើ​ជា​ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​កាល​ពី​ឆ្នាំ​មុន ។ គាត់​នឹង​ចាប់ផ្តើម​បម្រើ​ជា​ប្រធាន​សមាគម​សង្រ្គោះ​ទូទៅ​នៅ​ថ្ងៃទី ១ ខែ​សីហា​នេះ​ហើយ ។

ការហៅ​ដែល​គាត់​ចូលចិត្ត​បំផុត​មួយ​គឺការបង្រៀន​នៅក្នុង​សមាគម​សង្រ្គោះ ។

« ខ្ញុំ​ចូលចិត្ត​ឱកាស​ដើម្បី​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បងប្អូន​ស្រី​ទាំងឡាយ និង​ដើម្បី​ទទួល​ការបង្រៀន​ពី​ព្រះវិញ្ញាណ ហើយ​ពី​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ម៉ោង​ដ៏​ពិសិដ្ឋ​នៅ​ថ្នាក់​សមាគម​សង្រ្គោះ​នោះ ។ គឺ​យើង​និយាយ​ពី​ព្រះគ្រីស្ទ និង​អររីករាយយ​ក្នុង​ព្រះគ្រីស្ទ និង​ថ្លែង​ពី​បញ្ហា​នៅក្នុង​ដួងចិត្ត​របស់​យើង » ។

ខាំមៀល នេដដូ បាន​កើត​នៅ​ខែ កញ្ញា ឆ្នាំ ១៩៦៣ ត្រូវជា​កូន​របស់​លោក ហល និង​លោកស្រី ដូរ៉ូធី នេដដូ នៅ​ទីក្រុង​ប៉ូខាតេឡូ រដ្ឋ​អៃដាហូ ស.រ.អា ។ គាត់​បាន​រៀបការ​នឹង​លោក ឌូក្លាស អរ ចនសុន នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ១៩៨៧ នៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ។ ពួកលោក​មាន​កូន​ប្រុស​បីនាក់ និង​ចៅ​ប្រាំ​នាក់ ។

គាត់​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​រដ្ឋយូថាហ៍ ផ្នែក​ភាសា​អង់គ្លេស នៅឆ្នាំ ១៩៨៥ និងពី​សាកលវិទ្យាល័យ​យូថាហ៍​អេស ជេ ឃ្វីននី មហាវិទ្យាល័យ​ផ្នែក​ច្បាប់ នៅឆ្នាំ ១៩៨៩ ។ គាត់​បាន​ធ្វើការ​ផ្នែក​មេធាវី​អស់រយៈ​ពេល​ជាង ៣០ ឆ្នាំ ហើយ​ជា​ប្រធាន​គ្រឹះស្ថាន​ច្បាប់ ស្នូ គ្រីស្ទីសិន & ម៉ាធីនៀ ។

ជា​អតីត​ប្រធាន​ក្រុម​យុវនារី​វួដ ស៊ីស្ទើរ ចនសុន ក៏​បាន​បម្រើ​ជា​សមាជិក​សមាគម​សង្រ្គោះ​វួដ និង​គណៈប្រធាន​អង្គការ​បឋមសិក្សា និង​ជា​គ្រូ​បង្រៀន​គោលលទ្ធិ​ដំណឹងល្អ និង​សមាគម​សង្រ្គោះ​ផងដែរ ។ គាត់​ក៏​បាន​បម្រើ​ជាមួយ​ស្វាមី​របស់​គាត់​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩ ខណៈ​ដែល​លោក​ធ្វើ​ជាអធិបតី​លើ​បេសកកម្ម អារីគីប៉ា ប៉េរូ ។

បោះពុម្ព