២០២២
ត្រេស៊ី វ៉ាយ ប្រោនីង
ខែ ឧសភា ឆ្នាំ ២០២២


« ត្រេស៊ី វ៉ាយ ប្រោនីង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

ត្រេស៊ី វ៉ាយ ប្រោនីង

ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ

ត្រេស៊ី វ៉ាយ ប្រោនីង បាន​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ព្រះគម្ពីរ​មរមន​កាល​គាត់​មាន​អាយុ​ប្រហែល ១៥ ឆ្នាំ នៅ​លើ កញ្ចក់​ទូរទស្សន៍ នា ពេល​រាត្រី ហើយ​បាន​ស្នើ សុំ​ព្រះគម្ពីរ​មួយ​ក្បាល​ដោយ​ឥត​គិត​ថ្លៃ​នោះ ។

មិន យូរ ប៉ុន្មាន ក្រោយ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​គោះទ្វារ​ផ្ទះ គាត់ ដោយ បាន​ជូន​ព្រះគម្ពីរមរមន ហើយ​បាន​ចាប់ផ្ដើម​បង្រៀន​គាត់​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នៅ ពេល នោះ ត្រេស៊ី បាន​រស់នៅ​រដ្ឋ នូវជើរស៊ី ស.រ.អា. ជាមួយ​នឹង​ឪពុក​របស់​គាត់ ប៉ុន្តែ​ជារឿយៗ​គាត់​បាន​ទៅ​លេង​ម្ដាយ​របស់​គាត់​នៅ​រដ្ឋ នូវយ៉ក ស.រ.អា. ។ កាល​កំពុង​ទៅ លេង ត្រេស៊ី បាន​សង្កេតឃើញ​ដោយ​ចង់ ដឹង ពេល​ម្ដាយ​របស់​គាត់ រីកចម្រើន​ឆ្ពោះ​ទៅ រក​ពិធី​បុណ្យ​ជ្រមុជទឹក ។

ជា មួយ​នឹង​លោកយាយ​របស់​គាត់ ត្រេស៊ី បាន​ចូលរួម​ព្រះវិហារ​គ្រិស្តសាសនា​មួយ ជាទី​ដែល​គាត់​រៀន​ពី​ជំនឿ​មូលដ្ឋាន​របស់​គ្រិស្តសាសនា ។ មិន យូរ ប៉ុន្មាន ត្រេស៊ី បាន​ចាប់ផ្ដើម​ចូលរួម​កម្មវិធី​ថ្វាយបង្គំ​នៅ​ថ្ងៃ​អាទិត្យ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា មួយ នឹង​ម្ដាយ​របស់​គាត់ ។

បទពិសោធន៍​ដ៏​អស្ចារ្យ​បាន កើត​ឡើង នៅ ពេល​ដែល​ម្តាយ និង​កូនស្រី​បាន​ចូលរួម​កម្មវិធី​សម្តែង នៅ លើ​ភ្នំ​គូម៉ូរ៉ា ។ ការ​ឈរ​នៅ ក្នុង​ព្រៃពិសិដ្ឋ ការ​ចូលរួម​ព្រះវិហារ និង​ការ​ស្ដាប់​សារលិខិត​នៃ ដំណឹងល្អ​តាម​របៀប​ថ្មី​បាន​ធ្វើឲ្យ​គាត់​រំភើបចិត្ត ។ ត្រេស៊ី បាន​ប្រាប់​ម្ដាយ​របស់​គាត់​ថា គាត់​បាន​ត្រៀម​ខ្លួន​រៀន​បន្ថែមទៀត​អំពី សាសនាចក្រ ។

ស៊ីស្ទើរ ប្រោនីង បាន​ថ្លែង​ថា « គាត់​បាន​ឲ្យ​ខ្ញុំ​ជួប​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ភ្លាម​បន្ទាប់​ពីនោះ​មក » ។

ត្រេស៊ី យឺឡេន ប្រោនីង បាន កើត​នៅ នូវ រ៉ូឆេល រដ្ឋ នូវយ៉ក នៅ​ថ្ងៃ​ទី ៩ ខែ តុលា ឆ្នាំ ១៩៧៦ ដែលត្រូវ​ជា​កូន​របស់ ក្លីវ អ័ដាម និង ឆារុន ខក់ ។ គាត់​បាន​ធំដឹង​ក្ដីឡើង​នៅ​ចាម៉ៃកា រដ្ឋ នូវ ជើស៊ី និង​រដ្ឋ នូវយ៉ក ។ គាត់​បាន​រៀបការ​នឹង ប្រេឌី ប្រោនីង នៅ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នៅ​ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ១៩៩៧ ។ ពួក លោក​មាន​កូន​ពីរ​នាក់ ។

ស៊ីស្ទើរ ប្រោនីង បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​សេន​ចន ។ គាត់​បាន​បម្រើ ការ​ងារ​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​អស់ រយៈ ពេល ១៥ ឆ្នាំ ហើយ​ឥឡូវ​ជា​នាយក​នៅ ក្នុង​នាយកដ្ឋាន​សេវាកម្ម​ផ្នែក​បោះពុម្ព​ផ្សាយ​របស់​សាសនាចក្រ ។ ស៊ីស្ទើ ប្រោនីង ក៏​ធ្លាប់​ស្ម័គ្រចិត្ត​ជាមួយ​នឹង​សមាគម​ជាតិ ជំងឺពហុ​ក្រិន​សរសៃឈាម ផ្តល់​ជម្រក​សម្រាប់​មនុស្ស ជាតិ និង ទិវាថែទាំ​របស់​យូណាយធីតវេ​ថ្នាក់ជាតិ​ផង​ដែរ ។

ស៊ីស្ទើរ ប្រោនីង បាន​បម្រើ​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​សមាគមសង្គ្រោះ​វួដ និង​ស្តេក ជា​គ្រូបង្រៀន​សមាគម​សង្គ្រោះ និង​សាលាថ្ងៃអាទិត្យ និង​ក្នុង​អង្គការ​យុវនារី ។ គាត់​កំពុង​បម្រើ​នៅក្នុង​ក្រុម​ប្រឹក្សាយោបល់​សមាគម​សង្គ្រោះទូទៅ ពេល​គាត់​ត្រូវបានហៅឲ្យទៅ​បម្រើ​ក្នុង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ ។

បោះពុម្ព