២០២២
គ្រីស្ទីន អិម យី
ខែ ឧសភា ឆ្នាំ ២០២២


« គ្រីស្ទីន អិម យី » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

គ្រីស្ទីន អិម យី

ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ

នៅ​ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​សម្គាល់​ឃើញ​ដោយ​ការ​បែកបាក់ និង​ភាព​ឯកោ​កាន់​តែ​ខ្លាំង ស៊ីស្ទើរ គ្រីស្ទីន អិម យី បាន​រក​ឃើញ​វិធី​ព្យាបាល​ជំងឺ​សង្គម​ទាំង​នោះ​តាម​រយៈ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​សមាគម​សង្គ្រោះ ។

គាត់​បាន​ថ្លែង​ថា « សមាគម​សង្គ្រោះ​បង្រួប​បង្រួម​យើង​នៅក្រោម​ការដឹកនាំ​របស់​ទ្រង់ » ។ « ទោះជា​ខ្ញុំ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែងណា​នៅក្នុង​ពិភពលោក​នេះ​ក្ដី ក៏​ខ្ញុំ​រកមើល​បងប្អូន​ស្រី​របស់​ខ្ញុំ​ក្នុង​សមាគម​សង្គ្រោះ​ដែរ ហើយ​ខ្ញុំ​ទទួល​បាន​សេចក្ដីស្រឡាញ់ និង​ស្គាល់គ្នា​ភ្លាមៗ ។ មានភាពសាមញ្ញ​មួយ​អំពី​ព្រះគ្រីស្ទ និង​ក្នុង​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ » ។

ស៊ីស្ទើរ យី ដែល​កំពុង​បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​ផ្ដល់យោបល់​របស់​អង្គការ​បឋម​សិក្សា​ទូទៅ ចាប់ផ្ដើម​ការហៅ​ថ្មី​របស់​គាត់​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ដោយភាពច្បាស់​លាស់​ថា គាត់​ពុំធ្វើ​កិច្ចការ​តែឯង​ឡើយ ។

គាត់​បាន​ថ្លែង​ថា « ព្រះអម្ចាស់​គឺជា​អ្នកគ្រប់គ្រង ហើយ​ខ្ញុំ​ទុកចិត្តទ្រង់ ។ ខ្ញុំ​ក៏​ទទួល​អារម្មណ៍​យ៉ាង​មុតមាំ​ដែរថា យើង​ត្រូវការ​មនុស្ស​គ្រប់រូប​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។ យើង​គ្រប់គ្នា​មាន​តួនាទី​មួយ​ដែល​ត្រូវ​ធ្វើ ហើយ​យើង​អាច​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​នេះ​រួមគ្នា ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​ឱកាស​ដើម្បី​បម្រើ » ។

គ្រីស្ទីន ម៉េ យី បាន​កើត​នៅ​ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ១៩៨១ នៅ​ទីក្រុង សាក្រាម៉ង់តូ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា ត្រូវ​ជា​កូន​របស់ លោករ៉ាយអិន អ័រ យី និងលោកស្រី ជេឌីន ហ្វក់ ម៉ាកឃេ ។ ក្រោយមក​គាត់​បាន​ផ្លាស់ទៅ​រដ្ឋ​អៃដាហូ ស.រ.អា រួចទៅ​រដ្ឋ​យូថាហ៍ ។

គាត់បាន​រកឃើញ​តាំង​ពីក្មេង​ថា​គាត់​ចូលចិត្ត និង​មាន​ទេពកោសល្យ​ខាង​សិល្បៈ ដែល​បាន​ដឹកនាំ​មាគ៌ា​សម្រាប់​ការអប់រំ និង​អាជីព​របស់​គាត់ ។ គាត់​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិចិត្រសិល្បៈ​ពី​សាកលវិទ្យាល័យ ព្រិកហាំយ៉ង់-អៃដាហូ និងសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ នៅឆ្នាំ ២០១៩ គាត់​បានបញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ការគ្រប់គ្រង​សាធារណៈ​មកពី​ប៊ី.វ៉ាយ.យូ. ។

ជំនាញ និង​ការផ្ដោត​ខាង​សិល្បៈ​របស់​ស៊ីស្ទើរ យី ​បានដឹកនាំ​គាត់​ទៅ​កាន់​តួនាទី​មួយ​ជា​វិចិត្រករ និង​ផលិតករ​នៅ​ស្ទូឌីយ៉ូ​ឌីស្នី ជាកន្លែង​ដែល​គាត់​ធ្វើការ​អស់រយៈពេល ១៣ ឆ្នាំ ។ ឥឡូវ​គាត់​គ្រប់គ្រង​ក្រុម​គំនូរ​ជីវចល​របស់​សាសនាចក្រ ។ គំនូរ​ដែល​មាន​ប្រធាន​បទ​នៃ​ដំណឹងល្អ​របស់​គាត់​រួមមាន រូបគំនូរ​ការងារបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ។

ស៊ីស្ទើរ យី បាន​បម្រើ​នៅក្នុង​ការហៅ​ជាច្រើន​ក្នុង​សាសនាចក្រ រួមមាន ប្រធាន​សមាគម​សង្គ្រោះ​ស្តេក ទីប្រឹក្សា​គណៈប្រធាន​សមាគមសង្គ្រោះ​វួដ និង​គ្រូបង្រៀន ប្រធាន​យុវនារី​វួដ គ្រូបង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ អ្នកផ្សព្វផ្សាយ​សាសនា​វួដ និង​អ្នកធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

បោះពុម្ព