២០២២
អែលឌើរ រ៉ាយអាន ខេ. អូលសិន
ខែ ឧសភា ឆ្នាំ ២០២២


« រ៉ាយអាន ខេ. អូលសិន » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

អែលឌើរ រ៉ាយអាន ខេ. អូលសិន

ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

នៅពេល​អែលឌើរ រ៉ាយអាន ខេ. អូលសិន បាន​ធំ​ឡើង​នៅ​ទីក្រុង​សេនឌី រដ្ឋ​យូថាហ៍ ស.រ.អា. ឪពុកម្តាយ​របស់​លោក​ពុំ​ដែល​អនុញ្ញាត​ឲ្យ​លោក​ចេញ​ពី​ផ្ទះ​ដោយ​គ្មាន​ការរំឭក​ដ៏​ច្បាស់​នេះ ៖ « កុំ​ភ្លេច​ថា​ខ្លួន​កូន​ជា​នរណា » ។

លោក​បាន​មាន​ប្រសាសន៍​ទាំង​អស់សំណើច​ថា « ឃ្លា​នេះ​ធ្លាប់​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ណាស់​កាលនៅពីក្មេង » ។ ប៉ុន្តែ​ពាក្យ​ទាំងនោះ​បាន​ជួយ​ខ្ញុំ​ចងចាំ​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ខ្ញុំ ។ វា​ជួយ​ខ្ញុំ​ចងចាំ​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ ហើយ​ថា​ព្រះអង្គ​សង្រ្គោះ​គឺជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​របស់​ខ្ញុំ ។ អ្វីៗ​ដែល​យើង​អាច​សង្ឃឹម​ដើម្បី​ធ្វើ ឬ​សម្រេច​បាន​គឺ​មាន​តែ​តាមរយៈ​ទ្រង់​ប៉ុណ្ណោះ » ។

ការធានាអះអាង​ពី​អត្តសញ្ញាណ​បុគ្គល​នោះ និង​គំរូ​ពី​ឪពុកម្តាយ​របស់​លោក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា សហការី​សាសនាចក្រ និង​អ្នកណែនាំ​អាជីវកម្ម​ដ៏​ឈ្លាសវៃ​គឺជា​ឧបករណ៍​ដែល​អែលឌើរ អូលសិន នឹង​ប្រើប្រាស់​កាល​ដែល​លោក​ចាប់ផ្តើម​ការបម្រើ​របស់​លោក​ក្នុងនាម​ជា​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។

លោក​បាន​កើត​នៅ​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៩៧៤ ហើយ​បាន​ធំឡើង​នៅ​ជ្រលងភ្នំ​សលត៍ លេក រដ្ឋ​យូថាហ៍ អែលឌើរ រ៉ាយអាន ខេ. អូលសិន គឺជា​កូន​ប្រុស​របស់​លោក ខឺឃ និង​លោកស្រី ខាធី អូលសិន ។

សេចក្តី​ស្រឡាញ់​របស់​អែលឌើរ អូលសិន ចំពោះ​អាមេរិក ឡាទីន និង​ភាសា​អេស្ប៉ាញ​បាន​ត្រូវ​ពង្រឹង នៅពេល​លោក​បម្រើ​ជា​អ្នកផ្សព្វ​ផ្សាយ​សាសនា​ពេញម៉ោង​នៅ​បេសកកម្ម រ៉េស៊ិសស្ទិនកា​ អាហ្សង់ទីន។ ក្រោយមក​លោក និង​ភរិយា​របស់​លោក ដែល​មាន​ឈ្មោះ​ថា ជូឌី ដឌ័ររីងតុន អូលសិន បានបម្រើ​ជាមួយ​គ្នា​នៅពេល​លោក​ធ្វើជា​អធិបតី​នៅ​បេសកកម្ម ម៉ុនតេវីដេអូ អ៊ុយរ៉ាហ្គាយ ភាគខាងលិច​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩ ។

លោក និង​ស៊ីស្ទើរ អូលសិន បាន​រៀបការ​នៅ​ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ នៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ។ ពួកលោក​មាន​កូន​បួន​នាក់ ។

នៅ​គ្រា​នៃ​ការហៅ​របស់​លោក​បម្រើ​ជា​ពួកចិត​សិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ អែលឌើរ អូលសិន បាន​បម្រើ​ជា​ពួក​ចិតសិបនាក់​ប្រចាំ​តំបន់ ។ លោក​ក៏​បាន​បម្រើ​ជា​ប្រធាន​ស្តេក ប្រធាន​ស្តេក​បេសកកម្ម ទីប្រឹក្សា​ជាន់ខ្ពស់ ប៊ីស្សព ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព និង​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ក្រុម​យុវជន​វួដ​ផងដែរ ។

អែលឌើរ អូលសិន បានរៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ទំនាក់ទំនង​ទ្រង់ទ្រាយធំ​មកពី​សាកលវិទ្យាល័យ​យូថាហ៍ ហើយ​បាន​បម្រើការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ចម្រុះ​គ្នា ។ លោក​គឺជា​ប្រធានតំបន់​ឲ្យ​ក្រុមហ៊ុន Arthur J. Gallagher & Co., ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ រហូតដល់​ការហៅ​របស់​លោក​ឲ្យ​បម្រើ​ជា​ប្រធាន​បេសកកម្ម ។ នៅ​គ្រា​នៃ​ការហៅ​របស់​លោក​ឲ្យ​ធ្វើ​ជា​ពួក​ចិតសិប​នាក់ លោក​បាន​បម្រើ​ការ​ជា​អនុប្រធាន​ជាន់​ខ្ពស់​ប្រចាំ​តំបន់​សម្រាប់​ក្រុមហ៊ុន​នោះ ។

បោះពុម្ព