២០២២
សារព័ត៌មាន​អំពី​ព្រះវិហារបរិសុទ្ធ
ខែ ឧសភា ឆ្នាំ ២០២២


សារព័ត៌មាន​អំពី​ព្រះវិហារបរិសុទ្ធ

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​គម្រោង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​១៧ បន្ថែម​ទៀត ដោយ​ធ្វើឲ្យ​ចំនួន​ព្រះវិហារ​បរិសុទ្ធ​ដែល​បានប្រកាស​ចាប់តាំង​ពី​លោក​បាន​ក្លាយ​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ​កើនឡើង​ដល់ ១០០ ។

ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​បាន​សាងសង់​នៅក្នុង ឬ​ក្បែរ​វេល្លីងតុន ប្រទេស​នូវែលសេឡង់, ប្រាស្សេវីល សាធារណៈរដ្ឋ​កុងហ្គោ, បាសេឡូណា ប្រទេស​អេស្ប៉ាញ, ប៊ឺមីងហាំ ប្រទេស​អង់គ្លេស, ខាស្កូ ប្រទេស ប៉េរូ, ម៉ាសេអ៊ីយ៉ូ និង សានតូស ប្រទេស​ប្រេស៊ីល, សាន ល្វីស ប៉ូតូស៊ី និង ម៉ិចស៊ីកូ​ស៊ីធី, បេណាមេរីតូ ម៉ិចស៊ិក និង​នៅក្នុង ស.រ.អា តាំប៉ា រដ្ឋ​ផ្ល័ររីដា, នក់វីល រដ្ឋ​ថេណេសស៊ី, ក្លេវឡិន រដ្ឋ​អូហៃអូ, វីឈឺតា រដ្ឋ​កាន់សាស, អូស្ទីន រដ្ឋ​តិចសាស, មីសសូឡា រដ្ឋ​ម៉ុនតាណា, ម៉ុនពេលីយើរ រដ្ឋ​អៃដាហូ, និង ម៉ូដេស្តូ រដ្ឋ កាលីហ្វ័រញ៉ា ។

បច្ចុប្បន្នភាព​បន្ថែម

ចាប់តាំង​ពី​សន្និសីទ​ទូទៅ​ចុងក្រោយ​បង្អស់ ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​ឧទ្ទិសឆ្លង ឬ​ឧទ្ទិស​ឆ្លង​ឡើងវិញ បានប្រកាសការ​សម្ពោធ និង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​បាន​ដាក់​កាលវិភាគ​នៅ​ជុំវិញ​ពិភពលោក ។

ព្រះវិហារ​បរិសុទ្ធ​ម៉ានីតូបា​វីននីផេក ( កាណាដា ) និង​ព្រះវិហារ​បរិសុទ្ធ​ប៉ូកាតេឡូ អៃដាហូ ( ស.រ.អា. ) ត្រូវ​បាន​ឧទ្ទិសឆ្លង និង​ព្រះវិហារ​បរិសុទ្ធ​មេស្សា​អារីហ្សូណា ( ស.រ.អា ) ត្រូវ​បាន​ឧទ្ទិសឆ្លង​ឡើងវិញ ។ កាលបរិច្ឆេទ​ការឧទ្ទិសឆ្លង និង​ការ​ឧទ្ទិសឆ្លង​ឡើងវិញ ព្រមទាំង​ការ​សម្ពោធ​បើក​ឲ្យប្រើប្រាស់​ត្រូវ​បាន​ប្រកាស​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នៅ យីហ្គូ កោះ​ហ្គោម, ព្រីយ៉ា ខេប វើដ​រីយ៉ូដឺហ្សាណេរ៉ូ ប្រទេស​ប្រេស៊ីល, វ៉ាស៊ីងតោន ឌី​ស៊ី ស.រ.អា និង​តូក្យូ ប្រទេស​ជប៉ុន ។

ការដ្ឋាន​សាងសង់​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ខាស្ពើរ វ៉ាយអូមីង​( ស.រ.អា. ) ព្រះវិហារ​បរិសុទ្ធ ប៉ាហ្គូ​ប៉ាហ្គូ អាមេរិក​សាម័រ ព្រះវិហារ​បរិសុទ្ធ បាកូឡូដ ហ្វីលីពីន និង​ព្រះវិហារ​បរិសុទ្ធ ហ្វ្រីថោន ស៊ីរ៉ា​ឡេអូន បាន​បើកសាងសង់ ។ ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ត្រូវ​បាន​ដាក់​កាលវិភាគ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នៅទីតាំង​ដូចតទៅ​នេះ​ក្នុង​ស.រ.អា​.គឺ ៖ គ្រេន ចាំងសិន, ខូឡូរ៉ាដូ, លីនដុន, យូថាហ៍, ហា្វមីងតុន, នូវ​ម៉ិចស៊ីកូ, អេលកូ, ណេវ៉ាដា, ប៊ូលី, អៃដាហូ, យ័របា លីនដា, កាលីហ្វ័រញ៉ា និង ស្ម៊ីធហ្វៀល រដ្ឋយូថាហ៍ ។

ទីតាំង​ត្រូវ​បាន​ប្រកាស ហើយ​ការ​បង្ហាញ​របស់​សិល្បករ​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ខេបថោន អាហ្រ្វិក​ខាង​ត្បូង ព្រះវិហារបរិសុទ្ធ ឃឺរេតារ៉ូ ម៉ិកស៊ិក និង​ព្រះវិហារ​បរិសុទ្ធ អេប្រាអិម យូថាហ៍ ។

ការជួសជុល

កិច្ចការ​សាងសង់ និង​ជួសជុល​បន្ត​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ទូទាំង​ពិភពលោក រួម​ទាំង​ការ​ជួសជុល​នៃ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក និង​បរិវេណ​ជុំវិញ រួមទាំង​ទីធ្លា​អគារ​ការិយាល័យ​សាសនាចក្រ​ផង​ដែរ ។ គម្រោងនេះ​នឹង​ពង្រីក ធ្វើឲ្យ​មានភាព​ស្រស់ស្អាត និង​សោភ័ណភាព​ដល់​ព្រះវិហារ​បរិសុទ្ធ​នេះ និង​បរិវេណ​ជុំវិញ​ប្ដូរ​ប្រព័ន្ធ​ដែល​ហួស​សម័យ ហើយ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព និង​ការរញ្ជួយដី ។

ព្រះវិហារ​បរិសុទ្ធ​នេះ​កំពុង​ត្រូវបាន​ពង្រឹង ដើម្បី​ទប់ទល់​នឹង​ការរញ្ជួយដី​កម្រិត ៧.២ រ៉ិចទ័រ គ្រឹះ​កំពុង​ត្រូវបាន​ពង្រឹង និង​មាន​ស្ថេរភាព​ពេលមាន​ការរញ្ជួយដី ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធទឹក​កំពុង​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព តំបន់​ផ្លូវចូល​ថ្មី​កំពុង​ត្រូវបាន​សាងសង់ ទីធ្លាត្រូវបាន​ប្ដូរ​បេតុង​ដែលខូច ហើយ​រៀបចំ​សួន​ឡើងវិញ ដើម្បី​កាត់បន្ថយ​ទម្ងន់​នៃ​ដី​នៅលើ​រចនា​សម្ព័ន្ធ​ក្រោមដី ហើយ​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ និង​អគារ​ការិយាល័យ​នឹង​ត្រូវ​បាន​រចនា​ឡើង​វិញ​ដើម្បី​បង្កើត​បរិយាកាស​បើក​ចំហ និង​ទទួល​ស្វាគមន៍​កាន់​តែ​ច្រើន ។ ការ​ជួសជុល​ដែល​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០២០ ត្រូវបាន​ដាក់​កាលវិភាគ​បញ្ចប់​នៅ​ឆ្នាំ​២០២៥ ។

ការបន្តជួសជុល​នៅ​ព្រះវិហារ​បរិសុទ្ធ​ហាមីលតុន ប្រទេស​នូវែលសេឡង់, ហុងកុង ប្រទេស​ចិន និង​កូឡុំប៊ូស អូហៃអូ, ព្រមទាំង សេន ចច និង​ម៉ានតៃ យូថាហ៍ ស.រ.អា. ផង​ដែរ ។ ចំពោះ​ស្ថានភាព​ការ​សាងសង់នៃ​ព្រះវិហារ​បរិសុទ្ធ​ផ្សេងទៀត សូម​មើល​តំណ​ខាងក្រោម ។

ត្រឡប់​ទៅរក​ភាពធម្មតា​វិញ

ក្នុង​សំបុត្រ​មួយ​ផ្ញើ​ទៅកាន់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ចុះថ្ងៃ​ទី ១៥ ខែ មីនា ឆ្នាំ ២០២២ គណៈប្រធាន​ទីមួយ​បានប្រកាស​ថា ព្រះវិហារ​បរិសុទ្ធ​ទូទាំង​ពិភពលោក​នឹង​ត្រឡប់​ទៅរក​ដំណើរការ​ជាធម្មតា​វិញ​បន្តិច​ម្ដងៗ ។ ការណ៍​នេះ​នឹង​បញ្ចូលទាំង​ការ​លុបបំបាត់​ការ​ពាក់ម៉ាស់ និងការ​រឹត​បន្តឹង​នានា​ផ្អែក​លើ​ស្ថានភាព​ក្នុង​មូលដ្ឋាន ។ ការអនុវត្ត​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​នឹង​ត្រូវ​បាន​កំណត់​ដោយ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ និង​គណៈប្រធាន​តំបន់ ដោយពិគ្រោះ​យោបល់​ជាមួយ​នឹង​នាយកដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។

បោះពុម្ព