២០២២
អែលឌើរ ចនណាថាន អេស ស្ម៊ីធ
ខែ ឧសភា ឆ្នាំ ២០២២


« អែលឌើរ ចនណាថាន អេស ស្ម៊ីធ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

អែលឌើរ ចនណាថាន អេស ស្ម៊ីធ

ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ

អែលឌើរ ចនណាថាន អេស ស្ម៊ីធ ថ្លែងថា « ភាព​ដែលអាច​រកបាន » គឺជា​អ្វី​ដែល​លោក​នាំយក​មក​ក្នុង​ការហៅ​របស់​លោក ក្នុងនាម​ជា​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។

លោក​បាន​ថ្លែង​ថា « នោះគឺជា​អ្វីទាំងអស់​ដែល​យើង​មាន ។ ចិត្តសង្រេង និង​វិញ្ញាណ​ទន់ទាប​មានន័យ​ថា​អ្នក​ត្រូវ​ដាក់​ចិត្ត​របស់​អ្នក​លើ​អាសនា ហើយ​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ធ្វើ​អ្វី​ទៅតាម​ព្រះទ័យ​របស់​ទ្រង់​ចេញ​ពី​ទីនោះ » ។

អែលឌើរ ស្ម៊ីធ បានបន្ថែម​ថា « ព្រះអម្ចាស់​អាច​ប្រទាន​ឲ្យ​យើង​នូវ​កម្លាំង ទេពកោសល្យ និង​អំណោយទាន​ដែល​យើង​ត្រូវការ​ដើម្បី​សម្រេច​កិច្ចការ​របស់ទ្រង់ ។ ប៉ុន្តែ​ប្រសិន​បើ​យើង​ពុំធ្វើ​ឲ្យ​ខ្លួនឯង​ទំនេរ​ចំពោះ​ទ្រង់ នោះ​យើង​កំពុង​ជ្រើសរើស​ខ្លួនឯង ហើយ​ពុំ​ផ្ដល់​ឱកាស​ឲ្យទ្រង់​ដើម្បី ប្រទាន​ពរ​ដល់​យើង​ចំពោះ​ការខិតខំ​របស់​យើង​ដើម្បី​បម្រើ​ទ្រង់ » ។

ចនណាថាន ស្តេហ្វិន ស្ម៊ីធ បាន​កើត​នៅ​ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ១៩៧៣ នៅទីក្រុង មេស្សា រដ្ឋ​អារីហ្សូណា ស.រ.អា ត្រូវជា​កូន​របស់លោក រ៉ូប៊ឺត អេដវួដ និងលោកស្រី ដាយអេន លីដា ស្ម៊ីធ ។ លោក​បាន​ធំដឹង​ក្ដីឡើង​នៅ​ទីក្រុង យូម៉ា រដ្ឋ​អារីហ្សូណា ។ នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ១៩៩៥ លោក​បាន​រៀបការ​នឹង អាឡិចស៊ី ស្វេន អ៊ូឌល នៅក្នុងព្រះវិហារ​បរិសុទ្ធ​មេស្សា​អារីហ្សូណា ។ ពួកលោក​មាន​កូន​បួន​នាក់ ។

អែលឌើរ ស្ម៊ីធ បាន​ទទួល​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ផ្នែក​កសិកម្ម និងធនធាន​សេដ្ឋកិច្ច​នៅឆ្នាំ ១៩៩៧ និង​ថ្នាក់​បណ្ឌិត​ផ្នែកច្បាប់​នៅឆ្នាំ ២០០០ មកពី​សាកលវិទ្យាល័យ​អារីហ្សូណា ។

បន្ទាប់ពី​បម្រើ​ជា​ក្រឡាបញ្ជី​នៅ​តុលាការ​កំពូល​រដ្ឋ​អារីហ្សូណាមក ​លោក​បាន​បម្រើការ​ជា​មេធាវី​នៅ​ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ​របស់​អាគីន ហ្គាំ ស្ត្រោស ហៅអឺ & ហ្វេល អិល​អិល​ភី ។ ក្រោយមក​ទៀត លោក​បាន​បម្រើ​ការ​ជា​មេធាវី និង​ក្រុមប្រឹក្សា​ខាង​វិវាទ​ឲ្យ​ក្រុមហ៊ុន​ប៊េគឺ ហ៊ូច ។ លើសពី​នេះទៀត លោកបាន​បម្រើការ​ជា​ជំនួយការ​អនុ​ប្រធាន​នៅ​សាកលវិទ្យាល័យរដ្ឋ​អារីហ្សូណា​ ។

អែលឌើរ ស្ម៊ីធ កំពុង​បម្រើ​ជា​ពួកចិតសិប​នាក់ប្រចាំ​តំបន់​នៅ​តំបន់​អាមេរិក​ខាង​ជើង​ភាគ​និរតី ពេល​លោក​ត្រូវ​បានហៅ​ជា​ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។ ការហៅ​ពីមុន​របស់លោក​រួមមាន ការ​បម្រើ​ជា​ប្រធាន​បេសកកម្ម សាន់ ឌីអេហ្គូ កាលីហ្វ័រញ៉ា​ពីឆ្នាំ ២០១៤ ដល់ ២០១៧ ប្រធាន​ស្តេក ប៊ីស្សព ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ស្តេក ទីប្រឹក្សា​ជាន់ខ្ពស់ ប្រធាន​កូរ៉ុម​អែលឌើរ លេខា​ប្រតិបត្តិ​វួដ ទីប្រឹក្សា​ក្នុង​គណៈប្រធាន​យុវជន​ស្តេក អ្នកដឹកនាំ​ក្រុម​សង្ឃ​ជាន់ខ្ពស់ គ្រូបង្រៀន​ការរៀបចំខ្លួន​សម្រាប់​បេសកកម្ម និង​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​នៅ​បេសកកម្ម ហ្វ្រេស្នូ កាលីហ្វ័រញ៉ា ។

បោះពុម្ព