២០២២
អេមី អេ រ៉ាយ
ខែ ឧសភា ឆ្នាំ ២០២២


« អេមី អេ រ៉ាយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

អេមី អេ​រ៉ាយ

ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ

ស៊ីស្ទើរ អេមី អេ រ៉ាយ ចងចាំ​ពី​រាត្រី​មួយ​កាលពី​ច្រើន​ឆ្នាំ​កន្លងទៅហើយ នៅពេល​ដែល​គាត់​ទទួល​ការព្យាបាល​ជំងឺ​មហារីក​ក្រពេញ​អូវែ​ដំណាក់​កាលទី ៤ ។ គាត់​មាន​ការឈឺចាប់​យ៉ាងខ្លាំង​ដែល​គាត់​មាន​ចិត្ត​វក់វិញ ។ ទោះបីជា​គាត់​មាន​ទីបន្ទាល់ និង​សេចក្តី​ជំនឿលើ​ព្រះវរបិតា​សួគ៌ ព្រះអង្គ​សង្គ្រោះ និង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ក្តី ក៏​គាត់​ត្រូវការ​ជំនួយ​ដែរ ។

កាលពី​​នៅ​ក្មេង ស៊ីស្ទើរ រ៉ាយ បាន​ទទួល​ការបង្រៀន​ពី​ម្តាយ​របស់​គាត់ និង​ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា​របស់​គាត់​ថា នៅពេល​មាន​អារម្មណ៍​ភ័យខ្លាច ឯកោ ឬ​ត្រូវការ​ជំនួយ​ពី​ព្រះវិញ្ញាណ នោះ​គាត់​គួរតែ​ច្រៀង​ចម្រៀង​របស់​អង្គការ​បឋមសិក្សា ។

ឥឡូវ​នេះ​គាត់​គិត​ថា « ប៉ុន្តែការច្រៀង​នេះ​វាសម្រាប់តែ​ក្មេងៗ​ទេ » ។ « តើ​វា​ពិត​ជា​អនុវត្ត​​ចំពោះ​ខ្ញុំ​ដែរឬទេ ? »

បន្ទាប់មក​គាត់បាន​ទទួល​ចម្លើយ—និង​បទចម្រៀង​នេះ ។

ស៊ីស្ទើរ រ៉ាយ បាន​បានចាំ​ថា​បទ « ខ្ញុំ​ក៏​ជា​កូន​របស់​ព្រះ​ដែរ » ។ « ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្តើម​ចៀង​ក្នុង​ចិត្ត​របស់​ខ្ញុំ​ថា ‹ ព្រះវរបិតា​អើយ ទ្រង់​នៅទី​នេះ​ឬ? ›

« ខ្ញុំ​ចេះ​បាន​ត្រឹម​ប៉ុណ្ណឹង ។ ពេញ​មួយ​តួខ្លួន​របស់​ខ្ញុំ​ត្រូវ​បាន​រុំព័ទ្ធ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ វា​ជា​ការពិតដែល​ចម្លែក​ព្រោះ​ខ្ញុំ​មិន​អាច​មាន​អារម្មណ៍​អ្វី​ផ្សេង​ឡើយ ។ ខ្ញុំ​បាន​ដឹង​ថា​ទ្រង់​គង់​នៅ​ទីនោះ ថា​ទ្រង់​ញាណដឹង​យ៉ាង​ពិតប្រាកដ​នូវ​អ្វី​ដែល​ខ្ញុំ​ឆ្លងកាត់ ហើយ​ថា​ទ្រង់​គឺជា​ព្រះ​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ » ។

អេមី អេលៀន អាន់ឌើរសុន បាន​កើត​នៅ​ថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧២ នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ស.រ.អា. ត្រូវជាកូន​របស់​លោក ចយ ប៊ែលី និង​លោកស្រី រ៉ូបឺត អាន់ឌើរសុន ។ គាត់​បានរៀបការ​ជាមួយ​នឹង ម៉ាកឃី រ៉ាយ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៩៤ នៅ​ព្រះ​វិហារ​បរិសុទ្ធ សលត៍ លេក ។ ពួកលោក​មាន​កូន​ប្រុស​បីនាក់ ។

គាត់​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​ការអភិវឌ្ឍន៍​មនុស្ស និង​ការសិក្សា​ពី​ក្រុម​គ្រួសារ​មកពី​សាកលវិទ្យាល័យ​រដ្ឋយូថាហ៍ ក្នុង​ឆ្នាំ ១៩៩៨ ។ គាត់​បានធ្វើការ​នៅ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​និស្សិត នៅ​មហាវិទ្យាល័យ​ទំនាក់ទំនង​របស់​សាកលវិទ្យាល័យ ម៉ាឃេត ខណៈពេល​ដែល​ស្វាមី​របស់គាត់​បាន​ចូលរៀន​នៅ​សាលា​ទន្តសាស្ត្រ ។

ស៊ីស្ទើរ រ៉ាយ បាន​បម្រើ​ជាទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈ​ប្រធាន​អង្គការ​បឋមសិក្សា​នៅ​ឆ្នាំមុន និង​នៅ​ក្រុមប្រឹក្សា​យោបល់​ទូទៅ​របស់​ក្រុម​យុវនារី​អស់​រយៈពេល​បីឆ្នាំ​មុន​ការបម្រើ​នោះ ។ ការហៅ​ពីមុនៗ​រួមមាន ប្រធាន​បឋម​សិក្សា​ស្តេក និង​វួដ សមាគម​សង្គ្រោះ​វួដ និង​ទីប្រឹក្សា​ក្នុងគណៈប្រធាន​អង្គការ​បឋមសិក្សា គ្រូ​បង្រៀន​សមាគម​សង្គ្រោះ គ្រូ​បង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ និង​អ្នកដឹកនាំ​កាយរឹទ្ធិ ។

កំណត់​ចំណាំ

  1. « ការអធិស្ឋាន​របស់​កុមារ » សៀវភៅ​ចម្រៀង​កុមារ ល.រ. ៦ ។

បោះពុម្ព