២០២២
ធនធាន​ថ្មី
ខែ ឧសភា ឆ្នាំ ២០២២


ធនធាន​ថ្មី

ទិដ្ឋភាព​ទូទៅ​ស្ដីពី​ធនធាន​ដែល​ទើប​ដាក់ឲ្យ​ប្រើប្រាស់​ថ្មី ដើម្បី​ជួយ​សមាជិក​រស់នៅ​តាម​ដំណឹងល្អ ពង្រឹង​ក្រុម​គ្រួសារ​របស់​ពួកគេ និង​គ្រប់គ្រង​ការ​ទទួល​ខុសត្រូវ​ក្នុង​សាសនាចក្រ ។

ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ឥឡូវ​សៀវភៅ​រូបភាព​នេះ​មាននូវ​រូបភាព និង​សំណេរ​ថ្មីៗ​ដែល​នឹង​ជួយ​ក្រុមគ្រួសារ នៅក្នុង​ការសិក្សា​នៅ​គេហដ្ឋាន​របស់​ពួកគេ ។ សៀវភៅ​កំណែ​ថ្មី​នេះ​មាន​រូបភាពជាង ៣៥០ រូបភាព ។ ដំណើររឿង​មុនៗ​ត្រូវ​បាន​និពន្ធ​ជាថ្មី ដំណើររឿង​ចំនួន​ប្រាំបួន​ត្រូវ​បាន​ដាក់បន្ថែម ហើយ​សៀវភៅ​នេះ​ត្រូវ​បាន​បកប្រែ​ជា ៦៣ ភាសា ។ វីដេអូ​គំនូរ​ជីវចល និង​ការនិទានរឿង​ជាសំឡេង​ត្រូវបាន​បង្កើត​ឡើង​ជា ១០ ភាសា​សម្រាប់​ដំណើររឿង​នីមួយៗ ។ ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​វីដេអូ​អំពី​ដំណើររឿង​នេះមាន​លើ​អ៊ីនធឺណិត​នៅ​គេហទំព័រ scripturesto.ries.ChurchofJesusChrist.org នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ និង​កម្មវិធី​ដំណឹងល្អ​សម្រាប់​កុមារ និង​នៅលើ YouTube ។ កំណែ​បោះពុម្ព​អាច​ទទួលបាន​តាមរយៈ store.ChurchofJesusChrist.org ឬ​នៅ​មជ្ឈមណ្ឌល​ចែកចាយ​នានា ។

ពួក​អ៊ីស្លាម និង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖ ជំនឿ គុណតម្លៃ និង​របៀប​រស់នៅ

កូន​សៀវភៅ​ថ្មី​នេះ​ណែនាំ​ប្រជាជន​អ៊ីស្លាម ( ពួក​អ្នកកាន់​សាសនា​អ៊ីស្លាម ) និង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ​ស្គាល់គ្នា ។ អែលឌើរ ដេវីឌ អេ បែដណា និង​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្ហាញ​សៀវភៅ​នេះ​ជាលើក​ដំបូង​នៅ​អំឡុងពេល​សន្និសីទ​ស្ដីពី​សាសនា​អ៊ីស្លាម​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅខែ តុលា ឆ្នាំ​២០២១ ។ កូនសៀវភៅ​នេះ​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ( នៅ​គេហទំព័រ ChurchofJesusChrist.org ឬ​ក្នុង​កម្មវិធី​ចល័ត ) ជា​ភាសា​អារ៉ាប់, អង់គ្លេស, បារាំង, អាល្លឺម៉ង់, រុស្សី, អេស្ប៉ាញ និង តួគី ។ នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ សូម​ចូលទៅ​កាន់ សៀវភៅ និង​មេរៀន រួច​បើក​ទំនាក់ទំនង​អន្តរ​ជំនឿ ។

ឱកាស​ទទួល​បាន​អាហារូបករណ៍

ឥឡូវនេះ​កម្មវិធី BYU–Pathway Worldwide កំពុង​ផ្ដល់​ឱកាស​ទទួលបាន​អាហារូបករណ៍​ដល់​និស្សិត​គ្រប់រូប ផ្អែកតាម​សេចក្ដីត្រូវការ ។ ដើម្បី​ទទួលបាន​អាហារូបករណ៍​នេះ វាពុំទាមទារ​ឲ្យ​មានពិន្ទុ​ល្អ​នោះទេ ។ និស្សិត​ដែល​បាន​ចុះឈ្មោះ​ចូលរៀន PathwayConnect គ្រាន់តែ​ត្រូវ​បញ្ចប់​មុខវិជ្ជា​ដែល​ជា​ព័ត៌មាន​ប៉ុណ្ណោះ ។

ការស្វែងរក​កម្លាំង​នៅក្នុង​ព្រះអម្ចាស់ ៖ ភាព​អត់​ធន់​នឹងអារម្មណ៍

វគ្គ​សិក្សា​ភាព​ខ្លួន​ទីពឹង​ខ្លួន​នេះ​ឥឡូវ​មាន​ជា​ភាសា អាល់បានី, ចិន, ឆេក, ដាណឺម៉ាក, ហូឡង់, អង់គ្លេស, បារាំង, អាល្លឺម៉ង់, ហុងគ្រី, អ៊ីតាលី, ជប៉ុន, កូរ៉េ, ព័រទុយហ្គាយ, រុស្សី និង​អេស្ប៉ាញ ។

សេចក្ដីណែនាំ​ចំពោះ​ការហៅ​បម្រើ

សេចក្ដីណែនាំ​ចំពោះ​ការហៅ​បម្រើសម្រាប់​ភាពជា​អ្នកដឹកនាំ​ថ្មី​ជួយ​ថ្នាក់ដឹកនាំ​យុវនារី​ដើម្បី​ណែនាំ​ដល់​យុវវ័យ ។ ដើម្បី​ស្វែងរក​សេចក្ដីណែនាំ​នេះ​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ សូម​ចូលទៅ​ក្បួនខ្នាត និង​ការហៅ បន្ទាប់មក ការហៅ​ក្នុង​វួដ ឬ​សាខា ហើយ​បន្ទាប់​មក​យុវនារី ។ ធនធាន​បន្ថែម​ទៀត​អាច​រកបាន​នៅ​លើ​គេហទំព័រ YoungWomen.ChurchofJesusChrist.org ។

ព័ត៌មាន​ទាក់ទង

ឥឡូវ​នេះពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បម្រើ​បេសកកម្ម​ចាប់តាំង​ពី​ឆ្នាំ ២០០០ មក អាច​ចែកចាយ​ព័ត៌មាន​ទាក់ទង​របស់​ពួកគេ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​បេសកកម្ម​របស់​ពួកគេ​តាមរយៈ​បញ្ជីរាយ​ឈ្មោះ​បេសកកម្ម​ថ្មី​នៅក្នុង​កម្មវិធី​ឧបករណ៍​សម្រាប់​សមាជិក ។ តាមរយៈ​ការជ្រើសរើស​ចូលរួម អតីត​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​មើលឃើញ​ឈ្មោះ និង​ព័ត៌មាន​ទាក់ទង​របស់​គាត់ ។ បន្ទាប់មក ថ្នាក់ដឹកនាំ​បេសកកម្ម​អាច​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដោយផ្ទាល់ និង​ជា​ក្រុម ។

ដំណឹងល្អ​សម្រាប់​កុមារ

ឥឡូវ​នេះប៉ុស្តិ៍ YouTube នេះ​​មាន​ជា​ភាសា​អង់គ្លេស ព័រទុយហ្គាយ និងអេស្ប៉ាញ ។ ផ្នែក​ថ្មី​ក្នុង​បណ្ណាល័យ​ដំណឹងល្អ​ហៅថា កុមារ​អនុញ្ញាត​ឲ្យ​កុមារ​ប្រើ​ដំណើររឿង, វីដេអូ និង​សកម្មភាព​ប្រាស្រ័យ​ទាក់ទង ។

ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ឥឡូវ​នេះកំណែថ្មី​បំផុត​​មាន​ជា​ភាសា​អង់គ្លេស រួម​ទាំង​ភាសា​ផ្សេងៗ​បន្ថែម​ទៀត​នៅអំឡុង​ឆ្នាំ ២០២២ នេះ ។

បោះពុម្ព