ឆ្នាំ ២០២៣
ជម្រក​ពី​ព្យុះភ្លៀង
ខែ មីនា ឆ្នាំ ២០២៣


« ជម្រក​ពី​ព្យុះភ្លៀង » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

ជម្រក​ពី​ព្យុះភ្លៀង

រូបភាព
ភ្លៀង​ធ្លាក់​ចូល​សមុទ្រ

រូបថត​តាម Getty Images

តើ​អ្នក​​ធ្លាប់​ចូល​អង្គុយ​ជ្រកភ្លៀង​អំឡុង​ពេល​ព្យុះភ្លៀង​ដែរ​ឬ​ទេ ? ពេល​ទឹក​ធ្លាក់​ចុះ​មក វា​ធ្លាក់​ប៉ះ​ដំបូល និង​រំពង​ឮ​ជាង​សំឡេង​ផ្សេងៗ ។ តើ​អ្នក​​មិន​ទទឹក​នៅ​កណ្តាល​ព្យុះភ្លៀង​ដោយ​របៀប​ណា ? ព្រះចេស្តា និង​វត្តមាន​របស់​ព្រះអង្គ​សង្រ្គោះ​យើង​គឺ​ដូចជា​ជម្រក​នោះ​ដូច្នោះ ។

លីអាហូណា ច្បាប់ នេះ​ផ្តោត​លើ​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​នាំមក​នូវ​សេចក្តី​សុខសាន្ត​នៅក្នុង​ព្យុះភ្លៀង​នៃ​ជីវិត ។ យើង​មិន​អាច​ជៀសវាង​ពី​ឧបគ្គស និង​ការសាកល្បង​ទាំងឡាយ​បាន​ទេ ។ ប៉ុន្តែ​ដូចជា​ជម្រក​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មិន​ទទឹក​ពេល​មាន​ភ្លៀង កាល​ដែល​យើង​យាង​អញ្ជើញ​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​យាង​មក​ជាមួយ​យើង​នៅលើ​ដំណើរ​របស់​យើង នោះ​ទ្រង់​ជួយ​យើង​រកឃើញ​សេចក្តី​សុខសាន្ត​នៅពេល​មាន​ព្យុះភ្លៀង ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​​ឲ្យ​អាន​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា » ( ទំព័រ ៤ ) ។ លោក​បាន​បង្រៀន​ថា « ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជា​អ្នក​គ្រប់គ្រង​ធាតុ​ទាំងឡាយ ក៏​អាច​សម្រាល​ដល់​បន្ទុក​របស់​យើង​បាន » និង « សេចក្តី​សុខសាន្ត​ពុំ​ចាំបាច់​ដក​ចេញ​ពី​ដួងចិត្ត​យើង​ទេ ទោះជា​យើង​ត្រូវ​ឈឺចាប់ សោសៅ និង​រង់ចាំ​ព្រះអម្ចាស់​ក្តី » ។

ខ្ញុំ​ក៏​បាន​ដកពិសោធន៍ « ព្យុះភ្លៀង » នៅក្នុង​ជីវិត​ខ្ញុំ​ដែរ ។ ឧបសគ្គ​ទាំងនេះ​បាន​បង្រៀន​ខ្ញុំ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ពិត​ជា​ប្រភព​ដ៏​យូរ​អង្វែង​នៃ​ជំនួយ និង​សេចក្តី​សុខសាន្ត ។ ពេល​ខ្ញុំ​ចែកចាយ​អត្ថបទ​របស់​ខ្ញុំ « ព្រះចេស្តា​ដែល​ប្រោស​ខ្ញុំ » ( ទំព័រ ៤០ ) ព្រះអង្គ​សង្រ្គោះ​អាច ហើយនិង យាងមក​ជាមួយ​យើង នៅលើ​ដំណើរ​របស់​យើង​ត្រឡប់​ទៅ ផ្ទះ​វិញ ។ ទ្រង់​គង់​នៅ​ជាមួយ​យើង​កាល​យើង​រង់ចាំ​ពរជ័យ​ដែល​បាន​សន្យា ។ ហើយ​វា​ពុំដែល​ហួសពេល​ទេ​សម្រាប់​ទ្រង់​លើក​យើង​ឡើង ។ ទ្រង់​ស្រឡាញ់​ក្មួយ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា​អ្នក​​នឹង​ទុក​ឲ្យ​ទ្រង់​ធ្វើ​ជា​ទីជម្រក និង​ទី​សុវត្ថិភាព​របស់​អ្នក​​មិនថា​អ្នក​កំពុង​ជួបរឿង​អ្វី​នោះ​ទេ ។

ដោយ​ក្តី​ស្រឡាញ់

ប៊ូនី អេច ខ័រឌុន

ប្រធាន​យុវនារី​ទូទៅ

បោះពុម្ព