ឆ្នាំ ២០២៣
ការទុកចិត្ត​លើ​អំណាច​របស់ ព្រះអម្ចាស់ និង​ព្យាការី​ទាំងឡាយ
ខែ មីនា ឆ្នាំ ២០២៣


« ការទុកចិត្ត​លើ​អំណាច​របស់ ព្រះអម្ចាស់ និង​ព្យាការី​ទាំងឡាយ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

សម្រាប់​មាតាបិតា

ការទុកចិត្ត​លើ​អំណាច​របស់ ព្រះអម្ចាស់ និង​ព្យាការី​ទាំងឡាយ

រូបភាព
ប្រធាន ណិលសុន និង​ស៊ីស្ទើរ ណិលសុន បាន​ស្វាគមន៍​ក្មេងប្រុស​ពីរ​នាក់

រូបថត​ដោយ រ៉ាវែល ខល Deseret News

ជូន​ចំពោះ​មាតាបិតា

នៅក្នុង​ពិភពលោក​ដែល​កាន់តែ​គ្មាន​សណ្តាប់ធ្នាប់​របស់​យើង វា​អាច​ងាយ​នឹង​មាន​អារម្មណ៍​ភ័យខ្លាច និង​មិន​ច្បាស់លាស់ ។ ប៉ុន្តែ​នៅពេល​យើង​ងាក​ទៅរក​ព្រះ​យេស៊ូវ​គ្រីស្ទ​ ដើម្បី​ទទួល​ការលួងលោម នោះទ្រង់​អាច​នាំមក​ដល់​យើង​នូវ​សេចក្តីសុខសាន្ត​នៅ​កណ្តាល​ព្យុះភ្លៀង​នៃ​ជិវិត ។ សូម​អាន​អត្ថបទ​នៅក្នុង​ច្បាប់​នេះ​ដើម្បី​ស្វែងរក​ពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​អាច​ជួយ​បងប្អូន ​ស្វែងរក​ការប្រឈម​របស់​បងប្អូន ។

ការពិភាក្សា​អំពី​ដំណឹងល្អ

ព្រះអង្គសង្រ្គោះ​ត្រៀម​ប្រទាន​សេចក្តី​សុខសាន្ត​នៅ​ក្នុងគ្រា​ដ៏​លំបាក​ជានិច្ច

សូម​អាន​អត្ថបទ​របស់​អែលឌើរ អុជដូហ្វ ជាមួយ​គ្រួសារ​របស់​បងប្អូន​នៅ​ទំព័រ ទី ៤ អំពី​របៀប​ដែល​ការទុកចិត្ត​លើ​ព្រះចេស្តា​ដែល​អាច​ធ្វើ​ទៅបាន​របស់​ព្រះ​គ្រីស្ទ អាច​ផ្តល់​សេចក្តី​សុខសាន្ត​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ។ សូម​ពិភាក្សា​ជាមួយ​គ្នា​នូវ​របៀប​មួយ​ចំនួន​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ​នូវ​ការធូរស្បើយ ។ តើ​បងប្អូន អាច​ធ្វើ​អ្វី​ដើម្បី​អញ្ជើញ​អំណាច​របស់​ទ្រង់​ឲ្យ​ចូលមក​នៅក្នុង​ជីវិត​របស់​បងប្អូន​បាន ?

តើ​បព្វជិតភាព​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​យើង​ដោយ​របៀបណា ?

សូមអាន​អត្ថបទ​នេះ​លើ ទំព័រ ២២ អំពី​ពរជ័យ​នៃ​បព្វជិតភាព ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ចែកចាយ​ពេលវេលា​មួយ​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ​នៃ​បព្វជិតភាព ។ តើ​ពួកគេ​មាន​អារម្មណ៍​បែប​ណា​ខ្លះ ? តើ​ពរជ័យ​ទាំងនេះ​បាន​ជួយ​ពួកគេ​ដោយ​របៀបណា ? តើ​មាន​ពរជ័យ​មួយ​ណា​ដែល​អាច​ជួយ​សមាជិក​គ្រួសារ​ឥឡូវ​នេះ​ដែរ​ឬ​ទេ ?

ព្រះអម្ចាស់​ប្រើប្រាស់​ព្យាការី​របស់ទ្រង់​ដើម្បី​ជួយ​យើង​បណ្តុះបណ្តាល​ភាពក្លាហាន

នៅក្នុង​អត្ថបទ​នេះ​នៅលើ ទំព័រ ៣០ អែលឌើរ ស៊ីកាហេម៉ា មាន​ប្រសាសន៍​អំពី​របៀប​ដែល​ការធ្វើតាម​ការបង្រៀន​របស់​ព្យាការី​បាន​ជួយ​ដល់​លោក​ ឲ្យឈរ​រឹងមាំ​ក្នុង​ជំនឿ និង​បទដ្ឋាន​របស់​លោក​អំឡុង​ការងារ​របស់​លោក​ជា​កីឡាករ​បាល់ឱប​អាមេរិក និង​ពេញ​មួយ​ជីវិត​របស់លោក ។ បន្ទាប់ពី​អាន​អត្ថបទ​នេះ បងប្អូន​អាច​ឲ្យ​សមាជិក​គ្រួសារ​របស់​បងប្អូន​ចែកចាយ​ពី​គ្រា​ដែល​នៅពេល​ធ្វើតាម​ព្យាការី​បាន​ជួយ​ពួកគេ​មាន​សេចក្តីក្លាហាន ។

ចូរ​មកតាម​ខ្ញុំ ការកម្សាន្ត​សប្បាយ​ប្រចាំ​គ្រួសារ

ការរីកចម្រើន ការលូតលាស់​ជា​រៀងរាល់​ថ្ងៃ

ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្តារឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​ទទួលខុសត្រូវ​ដើម្បី​ជួយ​ឲ្យ​នគរ​របស់​ព្រះ​រីកចម្រើន​នៅលើ​ផែនដី ។ ម៉ាថាយ ១៣:៣១–៣២ សរសេរ​ថា ៖

« នគរ​ស្ថានសួគ៌​ប្រៀប​ដូច​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​បាន​យក​ទៅ​ព្រោះ​ក្នុង​ចម្ការ​ខ្លួន

« គ្រាប់​នេះ​ល្អិត​ជាង​គ្រាប់​ពូជ​ទាំង​អស់​ពិត​មែន តែ​កាល​ណា​បាន​ដុះ​ឡើង នោះ​ក៏​ធំ​ជាង​តិណជាតិ​ទាំង​អស់ ហើយ​ក៏​ត្រឡប់​ជា​ដើម​ធំ ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​លើ​អាកាស មក​ទំ​នៅ​លើ​មែក​ផង » ។

  1. សូម​អង្គុយ​ជា​រង្វង់ ​ហើយ​ធ្វើ​ឲ្យ​រួញ​ដូចជា​គ្រាប់​ស្ពៃខ្មៅ ។

  2. សូម​ឲ្យ​មនុស្ស​គ្រប់គ្នា​ប្តូរវេន​គ្នា​ដាក់​ឈ្មោះ​ឲ្យ​សកម្មភាព​មួយ​ដែល​ពួកគេ​អាច​ធ្វើ​រាល់ថ្ងៃ​ដើម្បី​ជួយ​សាសនាចក្រ​រីកចម្រើន ( ថ្លែង​ទីបន្ទាល់​របស់​ពួកគេ ចែកចាយ​ខគម្ពីរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ ។ល។ ) ។

  3. រាល់ពេល​ដែល​នរណា​ម្នាក់​លើកឡើង​ពី​សកម្មភាព​ដែល​ជួយ​សាសនាចក្រ​រីកចម្រើន នោះ​មនុស្ស​គ្រប់​គ្នា​អង្គុយ​ឲ្យ​ត្រង់​បន្តិច ហើយ​បន្ទាប់មក​ចាប់ផ្តើម​ក្រោកឡើង​រហូត​ដល់​ពួកគេ​ឈរ​ត្រង់​ខ្លួន​បន្តិច ។

  4. សូម​ពិភាក្សា​ជាមួយ​គ្រួសារ​របស់​បងប្អូន​ពី​មូលហេតុ​ដែល​វា​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ​ធ្វើ​ចំណែក​របស់​គាត់​ដើម្បី​ចូលរួម​ចំណែក​ដល់​ការរីកចម្រើន​របស់​សាសនាចក្រ ។

បោះពុម្ព