« ទំនៀមទម្លាប់បញ្ចុះសពសាសន៍យូដា » លីអាហូណា ខែមីនា ឆ្នាំ ២០២៣ ។
ទំនៀមទម្លាប់បញ្ចុះសពសាសន៍យូដា
ឡាសារ ម៉ាថា និងម៉ារាជាបងប្អូននឹងគ្នា ហើយរស់នៅភូមិបេថានី ។ ពួកគេជាមិត្តភក្តិរបស់ព្រះអង្គសង្គ្រោះ ហើយទ្រង់បានយាងមកលេងពួកគេជាច្រើនដង ។ នៅគ្រាជាក់លាក់មួយក្នុងការងារបម្រើរបស់ទ្រង់ ព្រះយេស៊ូវបានយាងចេញពីស្រុកយូដា ស្ថិតនៅក្នុងភូមិបេថានីដោយសារពួកសាសន៍យូដានៅតំបន់នោះចង់ធ្វើគតទ្រង់ ( សូមមើល យ៉ូហាន ១០:៣៩–៤០ ) ។ ពេលព្រះយេស៊ូវយាងចេញទៅឆ្ងាយ ឡាសារ បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ហើយត្រូវបានយកទៅបញ្ចុះតាមទំនៀមទម្លាប់សាសន៍យូដា ( សូមមើល យ៉ូហាន ១១:១–១៧ ) ។
ទាំងនេះគឺជាទំនៀមទម្លាប់មួយចំនួនដែលពួកគេទំនងជាបានធ្វើតាមនៅឯពិធីបុណ្យសព និងពិធីបញ្ចុះសពរបស់ឡាសារ ។
ហើយសាកសពបានរុំដោយក្រណាត់ និងយកទៅផ្ទះរបស់គ្រួសារ ដើម្បីឲ្យសាច់ញាតិ និងអ្នកជិតខាងអាចមកមើល ( សូមមើល កិច្ចការ ៩:៣៧ ) ។
ជាធម្មតានៅពេលស្លាប់រយៈពេលប្រាំបីម៉ោង សាកសពត្រូវយកទៅដាក់ក្នុងផ្នូរនៅលើស្នែងដើម្បី មនុស្សម្នាអាចមកមើលសាកសព ( សូមមើល លូកា ៧:១២–១៤ ) ។ ពួកស្រ្តីបានដឹកនាំក្បួនហែ សមាជិកគ្រួសារបានហែកសម្លៀកបំពាក់របស់ខ្លួនជាសញ្ញានៃការកាន់ទុក្ខ ។
ផ្នូរខ្លះត្រូវបានគេដាប់ក្នុងថ្ម ( សូមមើល ម៉ាថាយ ២៧:៥៨–៦០ ) ។ ផ្នូរទាំងនោះមានទ្វារចូលតូចដើម្បីឲ្យមនុស្សត្រូវឱនក្បាលដើម្បីចូល ។
សាកសពបានដាក់នៅលើកៅអីធ្វើពីថ្ម ។ ផ្នូរត្រូវបានគ្របដណ្តប់ដោយថ្មធំៗនៅជុំវិញ ដើម្បីការពារចោរ និងសត្វចូល ។១
បន្ទាបពីព្រះយេស៊ូវបានប្រោស ឡាសារឲ្យរស់ពីស្លាប់ ពួកសិស្សរបស់ទ្រង់មានហេតុផលដ៏មានឥទ្ធិពលមួយដែលត្រូវមានក្តីសង្ឃឹម ជាជាងមានតែទុក្ខនៃការបាត់បង់មនុស្សជាទីស្រឡាញ់ ។ ពួកគេមិនអាចបដិសេធរឿងនោះទេ ពីព្រោះតែព្រះយេស៊ូវគ្រីស្ទ « កុំឲ្យផ្នូរមានជ័យជម្នះលើ ហើយកុំឲ្យសេចក្ដីស្លាប់មានទ្រនិចទេ » ( ម៉ូសាយ ១៦:៧ ) ។