« ទីក្រុងយ៉ូហាណែស្បើក ប្រទេសអាហ្វ្រិកខាងត្បូង » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
សាសនាចក្រមាននៅទីនេះ
ទីក្រុងយ៉ូហាណែស្បើក ប្រទេសអាហ្វ្រិកខាងត្បូង
ពួកអ្នកផ្សព្វផ្សាយសាសនាដំបូងមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានមកដល់ប្រទេសអាហ្រ្វិកខាងត្បូងនៅឆ្នាំ ១៨៥២ ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក សមាជិកបានយកឈ្នះលើឧបសគ្គខាងការប្រកាន់ពូជសាសន៍ និងវប្បធម៌នានាដើម្បីស្ថាបនាសាមគ្គីភាព និងមិត្តភាព ។ សព្វថ្ងៃនេះ សាសនាចក្រនៅប្រទេសអាហ្រ្វិកខាងត្បូងមាន ៖
-
សមាជិក ៦៩,៤០០ នាក់ ( ចំនួនប្រហាក់ប្រហែល )
-
ស្តេក ១៧, ១វួដ និងសាខា ៩៥, បេសកកម្ម ៤
-
ព្រះវិហារបរិសុទ្ធ ២ ( យ៉ូហាណែស្បើក និង ឌឺបាន ) និង ១ ទើបបានប្រកាស ( ខេប ថោន )
មានពរដោយដំណឹងល្អ
ចៅស្រីរបស់គាត់ ធូតូ ( នៅខាងឆ្វេង ) និងក្មួយស្រីរបស់គាត់ លីហ្សី ម៉ូហូឌីស្សា ( នៅខាងស្តាំ ) បានឱបគាត់ ឌីម៉ាកាសូ រ៉ាម៉ៃស្សា ( កណ្តាល ) និយាយថា ការរស់នៅតាមដំណឹងល្អផ្តល់ពរជ័យដល់ទៅបីជំនាន់ ។
រូបថតដោយ ប៉ាផាម៉ា តូងឡា
អ្វីៗជាច្រើនទៀតអំពីសាសនាចក្រនៅប្រទេសអាហ្វ្រិកខាងត្បូង
-
បុរសម្នាក់មកពីអាហ្វ្រិកខាងត្បូង បំពេញគោលដៅរបស់គាត់ដើម្បីទៅព្រះវិហារបរិសុទ្ធ ។
-
ព្រះ គម្ពីរមរមនមានឥទ្ធិពលដ៏យូរអង្វែង លើសមាជិកនៅប្រទេសអាហ្រ្វិកខាងត្បូង ។
ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនគឺជាផ្នែកមួយនៃជីវិតសម្រាប់ពួកបរិសុទ្ធនៅប្រទេសអាហ្រ្វិកខាងត្បូង វាក៏ដូចជាពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទូទៅទាំងពិភពលោកផងដែរ ។
ការសិក្សាព្រះគម្ពីរជាគ្រួសារក៏មានអាទិភាពខ្ពស់ចំពោះសមាជិកសាសនាចក្រនៅប្រទេសអាហ្វ្រិកខាងត្បូងផងដែរ ។
នៅជិតខេប ថោន គ្រួសារមួយដើរលំហែតាមឆ្នេរ ដោយមានភ្នំ តាប៊ល នៅផ្ទៃខាងក្រោយ ។
ស្រ្តីមួយក្រុមជួបជុំគ្នានៅជិតព្រះវិហារបរិសុទ្ធ ឌឺបាន ប្រទេសអាហ្វ្រិកខាងត្បូងពីមុនការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនេះ ។
ឪពុកម្នាក់នៅទីក្រុងយ៉ូហាណែស្បើក ប្រទេសអាហ្វ្រិកខាងត្បូង បង្រៀនកូនៗរបស់គាត់អំពីធនធានសាសនាចក្រដែលមាននៅលើអនឡាញ ។
ព្រះវិហារបរិសុទ្ធ ឌឺបាន ប្រទេសអាហ្វ្រិកខាងត្បូងបានឧទិស្ទឆ្លងនៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២០ ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន និងភរិយារបស់លោកស្វាគមន៍សមាជិកបន្ទាប់ពីការប្រជុំនៅប្រទេសអាហ្វ្រិកខាងត្បូង ។