« អ្វីៗនឹងប្រសើរឡើង » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
អ្វីៗនឹងប្រសើរឡើង
ពេលវេលាហាក់ដូចជាយូរខ្លាំងណាស់ រហូតដល់គ្រូពេទ្យវះកាត់ម្នាក់បានមកជួបម្តាយរបស់ខ្ញុំនៅក្នុងបន្ទប់រង់ចាំ ។
នៅដើមទសវត្សរ៍ ១៩៨០ ឪពុកខ្ញុំបានមានជម្ងឺបេះដូងធ្ងន់ធ្ងរ ដែលឆ្លងកាត់ការវះកាត់បេះដូងដែលយើងសង្ឃឹមថានឹងអាចពន្យាជីវិតរបស់គាត់ ។
នៅពេលនោះ នីតិវិធីច្នៃប្រឌិតផ្នែកការវះកាត់ដែលបានប្រើគឺនៅថ្មីថ្មោងសម្រាប់ប្រទេស អ៊ុយរ៉ាហ្គាយ ។ គ្រូពេទ្យវះកាត់បានជំនួស សន្ទះសសៃឈាមក្រហមធំជាមួយនឹងសន្ទះសិប្បនិម្មិត ។ នៅទីបំផុត នីតិវិធីនោះក្លាយជារឿងធម្មតា និងបានសង្រ្គោះជីវិតមនុស្សជាច្រើន ។
ដោយសារការវះកាត់នេះទាក់ទងទៅនឹងនិតិវិធីវះកាត់ដែលច្នៃប្រឌិត នោះមានវេជ្ជបណ្ឌិតវះកាត់ជាច្រើនបានចូលរួម ដោយត្រួតពិនិត្យមើលការវះកាត់នេះ ។ ខណៈដែលវេជ្ជបណ្ឌិតបានធ្វើការវះកាត់ អ្នកម្តាយរបស់ខ្ញុំអង្គុយព្រួយបារម្ភនៅក្នុងបន្ទប់រង់ចាំ ។ រយៈពេលនោះហាក់ដូចជាយូរណាស់ ។
យើងរីករាយនៅពេលយើងដឹងថា ការវះកាត់បានជោគជ័យ ។ នៅពេលចេញពីបន្ទប់វះកាត់ វេជ្ជបណ្ឌិតវះកាត់ម្នាក់បានដើរចេញពីវេជ្ជបណ្ឌិតផ្សេងទៀត ហើយបានទៅបន្ទប់រង់ចាំ ។ គាត់បានចុះមកមើលវេជ្ជបណ្ឌិតវះកាត់ដែលមកពីប្រទេស អ៊ុយរ៉ាហ្គាយ ដើម្បីមើលខុសត្រូវលើការវះកាត់នេះ ។
គាត់បានមកជួបម្តាយរបស់ខ្ញុំ គាត់បានឈប់ ហើយបានប៉ះស្មារបស់អ្នកម្តាយជាការផ្តល់ទំនុកចិត្ត ។ បន្ទាប់មក ដោយមើលទៅកែវភ្នែករបស់ម្តាយខ្ញុំ គាត់បានមានប្រសាសន៍ថា « អ្វីៗនឹងប្រសើរឡើង » ។
វេជ្ជបណ្ឌិតវះកាត់រូបនេះមានប្រសាសន៍ត្រូវណាស់ ។ ឪពុករបស់ខ្ញុំរស់បាន ២៤ ឆ្នាំទៀត ដោយកំពុងបម្រើព្រះអម្ចាស់អស់ពីដួងចិត្តរបស់លោក—ឥឡូវនេះលោកមានសុខភាពល្អ—រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់លោក ។
នៅអំឡុងសន្និសីទទូទៅថ្មីៗបំផុតរបស់សាសនាចក្រ ម្តាយរបស់ខ្ញុំបាននឹកឃើញពីការចុះត្រួតពិនិត្យដ៏ពិសេសនោះកាលពីច្រើនឆ្នាំកន្លងទៅ ។ តាមពិត រាល់ពេលប្រធានរ័សុល អិម ណិលសុន—មានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធ—ធ្វើឲ្យគាត់នឹកឃើញដល់ការចុះត្រួតពិត្យរបស់វេជ្ជបណ្ឌិតវះកាត់រូបនោះ ។
ព្យាការីរបស់ព្រះអម្ចាស់ ទាំងអស់គឺពិសេសចំពោះយើងតាមរបៀបជាច្រើន ។ ព្យាការីខ្លះពិសេសដោយសារតែពួកលោកបានបម្រើជាប្រធាននៃសាសនាចក្រតាំងពីពួកយើងនៅតូច ។ ព្យាការីខ្លះពិសេសដោយសារតែពួកលោកបានបម្រើជាប្រធាននៃសាសនាចក្រនៅពេលយើងទទួលបុណ្យជ្រមុជទឹក ។ ចំពោះម្តាយរបស់ខ្ញុំ និងខ្ញុំ ប្រធានណិលសុន ពិសេស ពីព្រោះលោកមានចំណេះដឹងរាល់គ្រប់និតីវិធីផ្នែកវេជ្ជសាស្រ្តសំខាន់ៗទាំងអស់ ដែលមិនត្រឹមតែមានឥទ្ធិពលលើអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមនុស្សជាទីស្រឡាញ់របស់អ្នកជំងឺផងដែរ ។ លោកដឹងថាសមាជិកគ្រួសារត្រូវការពាក្យលើកទឹកចិត្ត កម្លាំងចិត្ត និងការធានានៅពេលសុខភាព ឬអាយុជីវិតរបស់មនុស្សជាទីស្រឡាញ់កំពុងស្ថិតក្នុងគ្រោះថ្នាក់ ។
យើងនឹងមានអំណរគុណជានិច្ចចំពោះប្រសាសន៍នៃការធានារបស់ប្រធាន ណិលសុន ជាយូរមកហើយនៅប្រទេសអ៊ុយរ៉ាហ្គាយ និងសម្រាប់ជីវិតនៃការបម្រើរបស់លោកចំពោះព្រះវរបិតាសួគ៌ និងបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។