« តើការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធមានន័យដូចម្តេច ? » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
ចូរមកតាមខ្ញុំ
តើការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធមានន័យដូចម្តេច ?
ប្រធាន រ័សុល អិម ណិលសុន ប្រាប់យើងពីរបៀប កាលដែលលោកនៅជាយុវជន លោកបានសិក្សាពីបញ្ជីដែលត្រូវធ្វើ ឬ មិន ត្រូវធ្វើនៅថ្ងៃឈប់សម្រាក ។ ក្រោយមកលោកបានរៀនចេញពីព្រះគម្ពីរថា សកម្មភាព និងឥរិយាបទរបស់លោកនៅថ្ងៃឈប់សម្រាកតំណាងឲ្យនិមិត្តសញ្ញារវាងលោក និងព្រះវរបិតាសួគ៌ ( សូមមើល និក្ខមនំ ៣១:១៣ ) ។
ដោយបានមានប្រសាសន៍ថា ៖ « ដោយមានការយល់ដឹងបែបនោះ ខ្ញុំពុំត្រូវការបញ្ជីនៃកិច្ចការដែលត្រូវធ្វើ និងមិនត្រូវធ្វើទៀតឡើយ ។ ពេលខ្ញុំត្រូវធ្វើការសម្រេចចិត្តថាតើសកម្មភាពណា ដែលសមស្របនៅថ្ងៃឈប់សម្រាក ខ្ញុំគ្រាន់តែសួរខ្លួនឯងថា ‹ តើ ទីសម្គាល់ ណាដែលខ្ញុំចង់បង្ហាញទៅដល់ព្រះ ? › » ( « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០ ការបញ្ជាក់នៅច្បាប់ដើម ) ។
សកម្មភាព
សូមអានការបង្រៀនរបស់ព្រះគ្រីស្ទអំពីថ្ងៃឈប់សម្រាកនៅក្នុង ម៉ាថាយ ១២:១–១៣ សូមមើលផងដែរ អេសាយ ៥៨:១៣ និង គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៩–១៣ ។ សូមបំពេញនៅក្នុងតារាងនេះជាមួយគោលការណ៍ខាងគោលលទ្ធិដែលអ្នករកឃើញនៅក្នុងការបង្រៀនទាំងនេះ ។ សូមពិភាក្សាជាគ្រួសារពីរបៀបដែលអ្នកអាចអនុវត្តតាមការបង្រៀន ទាំងនេះនៅសព្វថ្ងៃនេះ ។ អ្នកអាចសរសេរគំនិតរបស់អ្នកនៅក្នុងជួរឈរ « ការអនុវត្តនៅសម័យទំនើប » ។
ការបង្រៀនរបស់ព្រះយេស៊ូវ |
ការអនុវត្តនៅសម័យទំនើប |