ខែមេសា
ព្រះយេស៊ូវ គ្រីស្ទ គឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ
សូមច្រៀងចម្រៀងដែល អ្នកជ្រើសរើសពី សៀវភៅចម្រៀងកុមារាកុមារី
«យើងខ្ញុំជឿថា តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រិត្យវិន័យ និងពិធីការទាំងឡាយនៃដំណឹងល្អ» (មាត្រានៃសេចក្ដីជំនឿ 1 : 3) ។
សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។សូមរៀបចំផែនការរកវិធីសាស្រ្ត គូសបញ្ជាក់ពីគោល លទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទ្ធិនោះ និងអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយតើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៏ ពីព្រះវិញ្ញាណដោយរបៀបណា?»
សបា្ដហ៍ទី 1ៈ ព្រះយេស៊ូវ គ្រីស្ទ ត្រូវបានជ្រើសរើសឱ្យធើ្វជាព្រះអង្គសង្គ្រោះរបស់យើង។
គូសបញ្ជាក់ពីគោលលទ្ធិ (បំបែកតួរអក្សរ)ៈ ចូរសរសេរនៅ ក្ដារខៀន «ព្រះយេស៊ូវ គ្រីស្ទត្រូវធ្វើជា ព្រះអង្គសង្គ្រោះរបស់យើង»។ ចូរសរសេរតួរអក្សរ ជ្រើ ស រើ ស ហើយ បិទជុំវិញបន្ទប់។ ចូរឱ្យកុមារដាក់តួរអក្សរទាំងនោះនៅក្នុង ស្ថានភាពដូចដើមវិញា ដើម្បីបំពេញប្រយោគ។ ចូរសុំឱ្យពួកគេអានម៉ូសេ 4:2 ដើម្បីពិនិត្យមើលចម្លើយរបស់ពួកគេ។ចូរអានសេចក្តីថ្លែង នៅលើក្ដារខៀនជាមួយគ្នា។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ច្រៀងចម្រៀង)ៈ រៀបចំសរសេរ លើស្លាកពាក្យចំនួនបី ដែលនីមួយមានសំណួរអំពី «I Lived in Heaven» (CS, 4)ៈ
-
តើនរណាបានបើកសម្តែងផែនការទាំងនេះ ដល់មនុស្សគ្រប់គ្នា នៅស្ថានសួគ៌ ពីមុនពេលយើងមកកាន់ផែនដី?
-
តើនរណាដែលបាននិយាយថា «ព្រះវរបិតា សូមបញ្ជូនខ្ញុំចុះ ហើយសូមឱ្យសិរីល្អរបស់ព្រះអង្គបានជារបស់ផងព្រះអង្គរហូត»?
-
តើព្រះយេស៊ូរ គ្រីស្ទបានទទួលជ័យជំនះលើអ្វីខ្លះតាមរយៈការធ្វើ តាមផែនការរបស់ព្រះវរបិតា?
ចូរឱ្យកុមារច្រៀងចម្រៀងវគ្គទីមួយ ហើយក្រោកឈរឡើង នៅពេល ដែលពួកគេឆ្លើយតបនឹងសំណួរទីមួយ។ បន្ទាប់មក ត្រូវពិភាក្សាអំពី កិច្ចការផ្សេងទៀត ដែលពួកគេបានរៀនពីវគ្គនេះ។ សូមពិចារណាអំពី ការច្រៀងវគ្គនេះម្តងទៀត បន្ទាប់ពីអ្នកបានធ្វើការពិភាក្សារួច។ បន្ទាប់មកធ្វើសកម្មភាពនេះឡើងវិញជាមួយនឹងវគ្គ និងសំណួរដទៃ ទៀត។
សបា្ដហ៏ទី 2ៈ ព្រះយេស៊ូវ គ្រីស្ទគឺជាគំរូដ៏ឥតខ្ចោះសម្រាប់ខ្ញុំ។
គូសបញ្ជាក់ពីគោលលទ្ធិ (ធ្វើតាមគំរូ)ៈ សូមច្រៀងចម្រៀង «DO As I’m Doing» (CS, 276), ចូរសុំឱ្យកុមារធ្វើតាមសកម្មភាព សាមញ្ញៗចំនួនពីរបី ដែលអ្នកបានធ្វើ ដូចជាការទះដៃ លាតដៃរបស់ អ្នកទៅលើ ឬដើនៅមួយកន្លែង។ ចូរសុំឱ្យកុមាររៀបរាប់នូវអ្វីមួយ ដែលពួកគេបានរៀន តាមរយៈការធ្វើតាមគំរូរបស់នរណាម្នាក់ (ឧទាហរណ៍ របៀបរៀបចំគ្រែ ឬការលេងល្បែងកំសាន្ត)។ ចូរសរសេរនៅលើក្ដារខៀន «ព្រះយេស៊ូវ គ្រីស្ទគឺជាគំរូដ៏ ឥខ្ចោះសម្រាប់ខ្ញុំ» ចូរថ្លែងទីបន្ទាល់ថាព្រះគ្រីស្ទ គឺជាមនុស្សតែ ម្នាក់គត់ដែលបានរស់នៅលើផែនដី ហើយដែលបានធ្វើជាគំរូដ៏ឥខ្ចោះ សម្រាប់យើងទាំងអស់គ្នាធ្វើតាម។ ចូរឱ្យកុមារអានប្រយោគនេះជា មួយគ្នា។
ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ការចែកចាយគំនិត)ៈ ចូរដាក់តាំងរូបភាព ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងការបំរើមួយ ចំនួនរបស់ព្រះគី្រសូ។ ចូរសរសេរ «ព្រះយេស៊ូវ ស្រឡាញ់មនុស្សគ្រប់ រូប» និង «ព្រះយេស៊ូវ» បំរើអ្នកដទៃនៅលើក្ដារខៀន។ ចូរគូររូប បេះដូង និងដៃពីក្រោមឃ្លាទាំងនេះ។ ចូរប្រាប់កុមារថា យើងគួរតែ ធ្វើតាមគំរូរបស់ ព្រះយេស៊ូវ តាមរយៈការស្រឡាញ់ និងបំរើអ្នកដទៃ។ សូមឱ្យក្រដាសមួយសន្លឹកដល់កុមារម្នាក់ៗ ហើយឱ្យពួកគេគូររូប បេះដូង ឬស្នាមដៃរបស់ពួកគេ។ បន្ទាប់មកសុំឱ្យពួកគេសរសេរ ឬគូរអ្វី មួយដែលពួកគេអាចធ្វើបាន ដើម្បីធ្វើតាមគំរូរបស់ព្រះយេស៊ូវ។ ចូរឱ្យ កុមារចែកចាយគំនិតរបស់ពួកគេជាមួយថ្នាក់អង្គការបឋមសិក្សា និងបិទរូបភាពរបស់ពួកគេនៅជិតរូបរបស់ព្រះយេស៊ូវ។ ច្រៀងបទ «ខ្ញុំព្យាយាមប្រែក្លាយដូចជាព្រះយេស៊ូវ» (CS, 78–79)។
សប្តាហ៍ទី 3ៈ តាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទ មនុស្សលោកទាំងអស់អាចត្រូវបានសង្គ្រោះ។
គូសបញ្ជាក់ពីគោលលទ្ធិ (ចូរទន្ទេញមាត្រានៃសេចក្តីជំនឿ)ៈ សូមបំបែកកុមារជាក្រុម ហើយឱ្យឃ្លាមួយដល់ក្រុមនិមួយៗ ដែល ដកស្រង់ចេញពី មាត្រានៃសេចក្តីជំនឿទីបី។ ចូរឱ្យក្រុមនិមួយៗក្រោក ឈរឡើង តាមលំដាប់លំដោយ និងនិយាយឃ្លារបស់ពួកគេឡើង វិញ។ បន្ទប់មកឱ្យថ្នាក់អង្គការបឋមសិក្សាទាំងមូលក្រោកឈរឡើង ហើយអានមាត្រានៃសេចក្តីជំនឿទាំងមូលឡើងវិញ។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ការមើលគេាលបំណងនៃ មេរៀន)ៈ ចូរថ្លែងទីបន្ទាល់ថា មធ្យោបាយមួយដែលដង្វាយធួននៃ ព្រះយេស៊ូវ គ្រិស្ទសង្គ្រោះយើង គឺតាមរយៈ ការសង្គ្រោះយើងពី អំពើបាបរបស់យើង។ ចូរបង្ហាញកុមារនូវកែវទឹកកព្ចាកថ្លាមួយ ហើយ ពន្យល់ថាវាតំណាងមនុស្ស ដែលមានសេរីភាពពីអំពើបាប។ ចូរបន្តក់ ទឹកលក្ខណ៍បន្តិចចូលនៅក្នុងទឹក។ ចូរចង្អុលបង្ហាញពីរបៀបដែលទឹក លក្ខណ៍នោះ សាយភាយពេញទឹក ហើយធ្វើឱ្យទឹកមិនស្អាតទៀត ឡើយ។ ចូរពន្យល់ថានៅពេលដែលយើងមានអំពើបាប គឺយើងប្រែ ក្លាយដូចជាទឹកនេះដូច្នេះដែរ។ បន្ទប់បន្តក់ទឹកអូសាវែលពីរបីដំណក់ ដើម្បីធ្វើឱ្យទឹកថ្លាឡើងវិញជាថ្មីទៀត។ ចូរពន្យល់ថានៅពេលដែល យើងប្រែចិត្តពីអំពើបាប នោះដង្វាយធួនបានសំអាតយើងពីអំពើបាប ហើយយើងត្រូវបានទទួលនូវការអភ័យទោស។ ចូរបង្ហាញ រូបភាពព្រះយេស៊ូវ គ្រីស្ទ នៅក្នុងសួនច្បាគែរសម៉ានី។ ចូរឱ្យកុមារ ចែកចាយនូវអ្វីដែលពួកគេបានដឹងអំពីរូបភាព។ ចូរថ្លែងទីបន្ទាល់អំពី សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះយើង និងឆន្ទះរបស់ទ្រង់រដីម្បី សងថ្លៃអំពើបាបរបស់យើង។
លើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ពិភាក្សាអំពីការប្រែចិត្ត)ៈ ចូរប្រើប្រាស់វិធីសាស្ត្រនៃការបង្រៀនមួយចំនួននៅក្នុងកូនសៀវភៅនេះ បង្រៀនកុមារអំពីការប្រែចិត្ត ដែលរួមបញ្ចូលទាំងអារម្មណ៍នៃ ការស្ដេាកស្តាយ សុំនូវការអភ័យទោស មិនធ្វើខុសទៀត ហើយមិន ប្រព្រឹត្តកំហុសដដែលនោះឡើងវិញឡើយ (សូមមើល ថ្នាក់អង្គការ បឋមសិក្សា ទី 3, ទំព័រ 46–49)។
សប្តាហ៍ទី 4ៈ ព្រះយេស៊ូវ គ្រីស្ទ មានព្រះជន្មរស់ឡើងវិញ ហើយខ្ញុំក៏ដូច្នេះដែរ។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ចែកចាយដំរណីររឿងក្នុង ព្រះគម្ពីរ)ៈ ចូរប្រើប្រាស់រូបភាព និទានរឿង អំពីសេចក្តីស្លាប់របស់ ព្រះយេស៊ូវដោយសង្ខេប (សូមមើល ម៉ាថាយ 27:33–60; ម៉ាកុស 15:22–46; លូកា 23:33–53; យ៉ូហាន 19:17–42)។ ចូរសុំឱ្យកុមារគិត អំពីអារម្មណ៍របស់ក្រុមគ្រួសារ និងមិត្តភកិ្ត របស់ ព្រះយេស៊ូវ នៅពេលដែលទ្រង់បានសុគត។ ស្នើសុំឱ្យកុមារ ឬ (មនុស្សពេញវ័យ) ពីរបីនាក់ ដើម្បីមកចូលរួមក្នុងថ្នាក់អង្គការ បឋមសិក្សាទុកជាមុន ដើម្បីរៀបចំចែកចាយរឿងមួយ ស្តីអំពី សាក្សីនៅក្នុងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ដូចជារឿងរបស់ ម៉ារា ម៉ាក់ដាឡា (សូមមើល យ៉ូហាន 20:11–18) ពេត្រុស និង យ៉ូហាន (សូមមើល យ៉ូហាន 20:2–10) សិស្សទាំងឡាយ (សូមមើល យ៉ូហាន 20:19–22; លូកា 24:33–53) ថូម៉ាស (សូមមើល យ៉ូហាន 20:24–29) និងពួកសាសន៏នីហ្វៃ (សូមមើល នីហ្វៃទី 3 11:8–17)។ សូមឱ្យស្លាកឈ្មោះពួកគេ ដើម្បីបង្ហាញថាតើ ពួកគេកំពុងតែចែកចាយដំណើររឿងរបស់នរណា។