សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ វិច្ឆិកា: គារវភាព គឺជាសេចក្តីស្រឡាញ់ និងការគោរពចំពោះព្រះ


ខែ វិច្ឆិកា

គារវភាព គឺជាសេចក្តីស្រឡាញ់ និងការគោរពចំពោះព្រះ

«ត្រូវឱ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឱ្យអស់អំពីចិត្ត អស់ពីព្រលឹង ហើយអស់អំពីគំនិតឯង» (ម៉ាថាយ 22:37)។

សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។ សូមរៀបចំរកវិធីដើម្បីគូសបញ្ជាក់អំពីគោលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទ្ធិនោះ ហើយអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយ តើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៏ ពីព្រះវិញ្ញាណដោយរបៀបណា?»

សប្តាហ៍ទី 1ៈ គារវភាពគឺជាសេចក្តីស្រឡាញ់ និងការគោរពចំពោះព្រះ

គូសបញ្ជាក់ពីគោលលទ្ធិ (ការមើលរូបភាព និងការលេងល្បែង កំសាន្តមួយ)ៈ ចូរបង្ហាញរូបភាព កុមារកំពុងលេង និងពន្យល់ថា កុមារគឺកំពុងតែបង្ហាញសេចក្តីស្រឡាញ់ និងការគោរពចំពោះព្រះ។ ចូរនិយាយប្រាប់កុមារថា អ្នកកំពុងគិតអំពីអក្សរទាំងប្រាំពីរ ដែលមាន ន័យថា សេចក្ដីស្រឡាញ់ និងការគោរពចំពោះព្រះ។ ចូរគូរចន្លោះៗ ចំនួនប្រាំពីរនៅលើក្ដារខៀន អក្សរនីមួយៗនៃពាក្យ គារវភាព ហើយ អញ្ជើញឱ្យកុមារទាយ។ ខណៈដែលពួកគេទាយត្រូវហើយ ចូរសរសេរនៅក្នុងចន្លោះដែលសមរម្យ។ អ្នកអាចឱ្យកុមារធំៗជួយ អ្នក។ ចំពោះកុមារតូចៗ ចូរបង្ហាញរូបភាព ហើយសួរកុមារថា តើពួកគេដឹងថាកុមារនេះមានគារវភាពរបៀបណា។ ចូរឱ្យ កុមារនិយាយរួមគ្នាៈ «គារវភាពគឺជាសេចក្តីស្រឡាញ់ និង ការគោរពចំពោះព្រះ»

លើកទឹកចិត្តឱ្យមានការយល់ដឹង (ការអានព្រះគម្ពីរ និងការច្រៀង ចម្រៀង) ៈ សុំឱ្យកុមារឱ្យបើកព្រះគម្ពីររបស់ពួកគេ ហើយអាន យ៉ូហាន 14:15។ (ប្រសិនបើកុមារទន្ទេញខនេះកាលពីឆ្នាំមុន អ្នក អាចសុំឱ្យកុមារសូត្រខនេះឡើង)។ ចូរសួរកុមារថា តើអ្នកអាច បង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវ គ្រីស្ទរបៀបណា។

ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ការពិភ្សាអំពីពាក្យ គារវភាព)ៈ ចូរបំបែកកុមារទៅជាក្រុម ហើយឱ្យពួកគេពិភាក្សាអំពី របៀប ដែលពួកគេអាចបង្ហាញគារវភាពចំពោះ ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ គ្រិស្ទ នៅក្នុងស្ថានភាពខាងក្រោមៈ នៅពេលដែល ពួកគេនៅក្នុងសាសនាចក្រ ពេលដែលពួកគេអធិស្ឋាន ហើយនៅ ពេលដែលពួកគេនៅផ្ទះ ឬនៅជាមួយមិត្តភក្កិ។ កុមារតូចៗអាចគូរ រូបភាពនូវអ្វី ដែលពួកគេអាចធើ្វ។ ចូរឱ្យកុមារមួយចំនួនចែកចាយ អំពីគំនិតរបស់ពួកគេ ជាមួយក្រុមទាំងមូល។ ចូរលើកទឹកចិត្តពួកគេឱ្យ ចែកចាយអំពីគំនិតរបស់ពួកគេ ជាមួយក្រុមគ្រួសាររបស់ពួកគេ។

សប្តាហ៍ទី2ៈ គារវភាពក្នុងកំឡុងពេលសាក្រាម៉ង់ ដើម្បីជួយខ្ញុំចងចាំព្រះយេស៊ូវ គ្រីស្ទ។

លើកទឹកចិត្តឱ្យមានការយល់ដឹង និងការអនុវត្តន៏ (រៀនអំពីពិធី សាក្រម៉ង់)ៈ ចូរអញ្ជើញប៊ីស្សព ឬប្រធានសាខា និងអ្នកកាន់ បព្វជិតភាពអឺរ៉ុន ពីរបីនាក់ ដើម្បីបង្រៀនដល់កុមារអំពីពិធី សាក្រាម៉ង់។ ប្រសិនបើអាចធ្វើទៅបាន អ្នកអាចយកកុមារទៅក្នុង សាលាជំនុំ ហើយចូរបង្រៀនដល់ពួកគេនូវនិមិត្តរូប របស់ពិធី សាក្រម៉ង់ និងបង្ហាញតុសាក្រម៉ង់ កន្លែងលត់ជង្គង់អធិស្ឋាន ព្រម ទាំងក្រណាត់សម្រាប់ គ្រប់នំបុ័ង និងទឹកដល់ពួកគេ។ ចូរអញ្ជើញ អ្នកកាន់បព្វជិតភាពផ្សេងទៀតឱ្យពន្យល់អំពីអ្វី ដែលគាត់បានធ្វើ ដើម្បីចែកនំប៉័ង និងទឹករាល់សប្ដាហ៏ដល់ក្រុមជំនុំ និងមូលហេតុដែលវា គឺជាអភ័យឯកសិទ្ធយ៉ាងពិសិដ្ឋ។ ចូរសួរកុមារ តើអ្នកកាន់បព្វជិតភាព ត្រូវធ្វើអ្វី ដើម្បីបង្ហានូវការគោរពចំពោះ ព្រះ នៅពេលដែលពួកគេ ប្រទានពរដល់ពិធីក្រាម៉ង់ (លត់ជង្គង់ចុះអធិស្ឋាន គម្របពិធី សាក្រាម៉ង់ពណ៌ស ការស្លៀកពាក់ និងសកម្មភាព ក្នុងរបៀបមួយ ដែលជាឥរិយាបទដែលមានគារវភាព)។ សូមអញ្ជើញកុមារឱ្យ ចែកចាយនូវអ្វីដែលពួកគេអាចធ្វើ ដើម្បីបង្ហាញគារវភាព ចំពោះ ព្រះយេស៊ូវ គ្រឹស្ទ អំឡុងពេលនៃការបំរើពិធីសាក្រាម៉ង់។

Primary class gathered at the sacrament table

នៅពេលណាដែលអញ្ជើញភ្ញៀវ មកនិយាយក្នុងថ្នាក់អង្គការ បឋមសិក្សា ចូររំលឹកពួកគេឱ្យរក្សា សារលិខិតរបស់ពួកគេងាយៗ ដច្នេះទើបកុមារងាយយល់។ គ្រប់ អ្នកនិយាយទាំងអស់គួរតែមាន ការអនុញ្ញាតពីប៊ីស្សព។

សប្ដាហ៍ទី 3ៈ ខ្ញុំអាចបង្ហាញគារវភាពរបស់ខ្ញុំនៅក្នុងទីកន្លែង និងចំពោះ ការណ៍ពិសិដ្ឋទាំងឡាយ។

គូសបញ្ជាក់ពីគោលលទ្ធិ (ចូររួមចំណែកនៅក្នុង ម្មវត្ថុនៃមេរៀន)ៈ ចូរសរសេរ «ខ្ញុំអាចបង្ហាញគារវភាពរបស់ខ្ញុំនៅក្នុងទីកន្លែង និង ចំពោះការណ៍ពិសិដ្ឋទាំងឡាយ» នៅលើក្ដារខៀន ហើយសុំឱ្យ កុមារអាន ជាមួយថ្នាក់អង្គការបឋមសិក្សាទាំងមូល។ ចូរសុំឱ្យកុមារបិទភ្នែក និងលើកដៃរបស់ពួកគេ ឡើង ប្រសិនបើពួកគេអាចឮកាក់ ឬឡេវ ធ្លាក់។ ចូរនិយាយប្រាប់កុមារថា អគារ សាសនាចក្រគឺជាកន្លែងពិសិដ្ឋ ហើយកការអង្គុយស្ងៀម និងស្ដាប់ដោយ យកចិត្ដទុកដាក់គឺជាវិធីមួយដែលយើងអាចបង្ហាញនូវគារវភាព របស់យើង។ អញ្ជើញកុមារចែកចាយនូវអី្វៗមួយចំនួនទៀតដែលពួកគេ អាចធើ្វ នៅក្នុងអគារសាសនាចក្រ ដើម្បីបង្ហាញគារវភាព។

លើកទឹកចិត្តឱ្យមានការយល់ដឹង (ស្ដាប់ដំណើររឿងមួយក្នុង ព្រះគម្ពីរ)ៈ ចូរដាក់តាំងរូបភាពរបស់ម៉ូសេ និងភ្លើងឆេះគុម្ពបន្លា ហើយនិយាយប្រាប់ពួកគេថាដំណើររឿងមាននៅក្នុង និក្ខមនំ 3:1–10។ ចូរអានខទី5 ឱ្យឮៗ ហើយចូរឱ្យកុមារស្ដាប់ពីមូលហេតុ ដែលព្រះអម្ចាស់សុំឱ្យម៉ូសេ ដោះស្បែកជើងរបស់គាត់ចេញ។ ចូរពន្យល់ថាយើងមិនចាំបាច់ដោះស្បែកជើងដើម្បីជាការមានគារវភាព នោះទេ ប៉ុន្ដែមានកិច្ចការជាច្រើន ដែលយើងអាចធ្វើម្បីបង្ហាញនូវ គារវភាពចំពោះកន្លែង និងការណ៍ពិសិដ្ឋទាំងឡាយ។

ចូរលើកទឹកចិត្ដឱ្យមានការអនុវត្តន៍ (ការលេងល្បែងកំសាន្ដ)ៈ ចូរដាក់តាំងរូបភាពមួយចំនួន ខាងក្រោមដូចជាៈ ព្រះវិហារបរិសុទ្ឋ ឬអគារសាសនាចក្រ គេហដ្ឋាន គ្រួសារមួយដែលមានមនុស្សម្នាក់ អធិសា្ឋន មានកូនម្នាក់ ព្រះគម្ពីរ កុមារមួយក្រុម ថ្នាក់អង្គការ បឋមសិក្សា និងពិធីសាក្រាម៉ង់។ យកក្រណាត់មួយផ្ទាំងធំគ្របរូបភាព ទាំងអស់ និងដករូបមួយចេញ។ ទាញក្រណាត់នោះចេញ រួចហើយ ឱ្យកុមារប្រាប់អ្នកថា តើរូបមួយណាបាត់។ បង្ហាញរូបភាពដែលបាត់ ហើយអញ្ជើញកុមារចែកចាយនូវរបៀបដែលពួកគេអាចបង្ហាញ គារវភាព ឬមានការគោរពចំពោះទីកន្លែង និងកិច្ចការដែលនៅក្នុង រូបភាព។ ធ្វើដូច្នេះជាមួយនឹងរូបភាពផ្សេងទៀត។

teacher and children standing

តើកុមារនឹងធ្វើអ្វីដើម្បីរៀន? ចូរសួរសំណួរនេះពេលដែល អ្នករៀបចំសកម្មភាពនឹងជួយកុមារ រៀនតាមរយះការចូលរួមចំណែក។ ឧទាហរណ៍ សកម្មភាពទីបីនៅក្នុង សបា្តហ៍ទី 3 អនុញ្ញាតិឱ្យកុមារ ទាំងអស់ចូលរួមចំណែកដោយ ធ្វើការពិភាក្សា មើលរូបភាព និងចែកចាយគំនិត។

សប្ដាហ៍ទី 4ៈ គារវភាពចំពោះព្រះជួយខ្ញុំឱ្យគោរព និងស្រឡាញ់អ្នកដទៃ។

លើកទឹកចិត្តឱ្យមានការយល់ដឹង (ការច្រៀងចម្រៀង)ៈ ចូរច្រៀង ចម្រៀងដូចខាងក្រោម។ បន្ទាប់ពីច្រៀងចម្រៀងនិមួយៗរួច សូមពិភាក្សាអំពីសំណួរដែលនៅក្នុងនោះ។

  • ចូរសួរថាៈ តើពាក្យសំដី ឬឃ្លាប្រយោគបែបណាទើបបង្ហាញការ គោរពចំពោះព្រះវរបិតាសួគ៌ ឬអ្នកដទៃ។ តើយើងត្រូវធ្វើអ្វីខ្លះ ទើបអាចបង្ហាញសេចក្តីរបស់យើងចំពោះអ្នកដទៃ?

  • «ចិត្ដល្អចាប់ផ្ដើមពីខ្ញុំ» (ចក ទំព័រ 63)។ ចូរសួរថាៈ តើយើង អាចបង្ហាញចិត្ដល្អចំពោះមិត្ដភក្ដិរបស់យើងរបៀបណា?

  • ចូរសួរថាៈ តើនរណាជាមនុស្សដែលត្រូវការអំពើល្អរបស់យើង? តើយើងអាចបង្ហាញចិត្ដល្អរបស់យើងចំពោះពួកគេរបៀបណា?