សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
សេចក្ដីណែនាំសម្រាប់ពេវេលាចែកចាយ និងកម្មវិធីប្រជុំសាក្រាម៉ង់របស់កុមារាកុមារី


សេចក្ដីណែនាំសម្រាប់ពេវេលាចែកចាយ និងកម្មវិធីប្រជុំសាក្រាម៉ង់របស់កុមារាកុមារី

គណៈប្រធានថាក់អងការបឋមសិក្សា និងអកដឹកនាំតន្រីទាំងឡាយជាទីស្រឡាញ់

ព្រះគម្ពីរទាំងឡាយ គឺជាព្រះបន្ទូលរបស់ព្រះ។ នៅពេលអ្នកអានព្រះគម្ពីរទាំងពោរពេញទៅដោយការអធិស្ឋាន និងអនុវត្តតាម គោលការណ៍ ដែលបានបង្រៀនក្នុងនោះ និងនៅក្នុងគោលការណ៍ណែនាំនេះ នោះអ្នកនឹងត្រូវបានរៀបចំខាងវិញ្ញាណ ដើម្បីបង្រៀន ដំណឹងល្អ នៃព្រះយេស៊ូវគ្រីស្ទ ដល់កុមារនៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់អ្នក។ អ្នកក៏មានលទ្ធិភាពប្រើព្រះគម្ពីរ ដើម្បីជួយដល់ កុមារយល់ពីគោលការណ៍នៃដំណឹងល្អ ដែលអ្នកនឹងបង្រៀននៅក្នុងឆ្នាំនេះ ដូចជាផែនការរបស់ព្រះវរបិតាសួគ៌ បេសកម្មរបស់ ព្រះយេស៊ូវគ្រីស្ទ តួរនាទីរបស់ព្យាការី ការស្ដារសាសនាចក្រឡើងវិញ និងពរជ័យនៃព្រះវិហារបរិសុទ្ធ។ ព្រះគម្ពីរទាំងឡាយនឹងជួយ អ្នក ដើម្បីអញ្ជើញព្រះវិញ្ញាណចូលក្នុងថ្នាក់អង្គការបឋមសិក្សារបស់អ្នក និងបង្កើតនូវបរិយាកាសដែលកុមារ អាចទទួលអារម្មណ៍ពី ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ។ ឥទ្ធិពលនោះនឹងជួយឱ្យកុមារគ្រប់រូបអាចនិយាយបានថាៈ «ខ្ញុំដឹងថាព្រះគម្ពីរគឺជាការពិត»។

សូមអរគុណចំពោះការបំរើដ៏ស្មោះត្រង់របស់អ្នក។ យើងអធិស្ឋានសម្រាប់អ្នក ហើយក៏មានទំនុកចិត្តលើសមត្ថភាពរបស់អ្នកចំពោះ ការស្រឡាញ់កុមារៗ និងការបង្រៀនពួកគេអំពីដំណឹងល្អ នៃព្រះយេស៊ូរគ្រីស្ទ។

គណៈប្រធានទូទៅនៃថ្នាក់អង្គការបឋមសិក្សា

សេចក្ដីណែនាំសម្រាប់ពេវេលាចែកចាយ

សេចក្ដីណែនាំដំណឹងល្អ

ចូរប្រើកូនសៀវភៅនេះរៀបចំ ដើម្បីបង្រៀនមេរៀ 15 នាទីជារៀងរាល់ សប្ដាហ៍ អំឡុងពេលវេលាចែកចាយ។ អ្នកអាចបញ្ចូលមេរៀនប្រចាំ សបា្តហ៍ ជាមួយឯកសារដទៃទៀតដែលសាសនាអនុមតិ ដូជាទស្សនាវដ្ដី ប្រិយមិត្តលីអាហូណា។ សេចក្តីណែនាំខាងក្រោមនឹងជួយអ្នករៀបចំ និងធ្វើបទបង្ហាញមេរៀន។

ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន។ បង្ហាញសេចក្តីស្រឡាញ់របស់ អ្នកចំពោះកុមារ តាមរយៈការរៀនស្គាល់ឈ្មោះរបស់ពួកគេ និងដឹង អំពីចំណាប់អារម្មណ៍ ទេពកោសល្យ និងសេចក្តីត្រូវការរបស់ពួកគេ។

បង្រៀគោលការណ៍ទាំង ឡាយដោយព្រះវិញ្ញាណ។ នៅពេលដែល អ្នករៀបចំមេរៀន សូមអធិស្ឋានសម្រាប់ការណែនាំ និងការខិតខំ ដើម្បីពង្រឹងទីបន្ទាល់របស់អ្នក ពីគោលការណ៍ដែល អ្នកនឹងបង្រៀន។ ការធ្វើដូច្នេះនឹងជួយអ្នកបង្រៀនដោយព្រះវិញ្ញាណ។

អញ្ជើញឱ្យធ្វើការរៀនសូត្រ។ កូនសៀវ ភៅនេះ រៀបរៀងឡើង ដើម្បីជួយអ្នកឱ្យដឹង ដែលមិន ត្រឹមតែ អំពីអ្វីវដែលត្រូវបង្រៀននោះទេ ប៉ុន្តែគឺដឹង អំពីរបៀប ដែលត្រូវបង្រៀន និងអញ្ជើញឱ្យធ្វើការរៀន សូត្រ។ អ្នកនឹងបង្រៀគេាលលទ្ធិទាំងនេះ ឱ្យកាន់តែមានប្រសិទ្ឋភាព នៅពេលអ្នកធ្វើតាមចំណុចទាំងបី ខាងក្រោម នូវរាល់គ្រប់មេរៀន ទាំងអស់ៈ

  1. គូសបញ្ជាក់ពីគោលលទ្ធិ។ ណែនាំឱ្យបានច្បាស់លាស់ពីគេា លលទ្ធិដែលកុមារនឹងត្រូវរៀន។ ពិចារណាពីការធ្វើដូច្នេះ តាមរយៈពាក្យសំដី និងកាយវិការ។ (ចំពោះឧទាហរណ៍មួយ ចំនួន សូមមីេលមេរៀសម្រាប់សបា្តហ៍ទីមួយ នៅក្នុងខែ មិនា និងស បា្តហ៍ទីមួយ នៅក្នុងខែ កក្កដា)។

  2. លីេកទឹកចិត្តឱ្យមានការយល់ដឹង។ សូមប្រាកដថាកុមារបង្កើនូវ ការយល់ដឹងយ៉ាជ្រៅជ្រះពីគោលលទ្ធិ តាមរយៈវិធី សាស្រ្តបង្រៀនផ្សេងគ្នា ដែលផ្សាភ្ផាប់ពួកគេនៅក្នុងការរៀសូត្រ ដូចជាច្រៀងចម្រៀងការសម្តែង និងការអានព្រះគម្ពីរ។

  3. លើកទឹកចិត្តឱ្យមានការអនុវត្តន៍។ ចូរផ្ដល់ឱកាសឱ្យកុមារអនុវត្ត គោលលទ្ធិទាំងនេះ នៅក្នុងជិវិតរស់នៅរបស់ពួកគេ។ ចូរ ពិចារណាអំពីរបៀបដែលពួកគេអាចបង្ហាញអារម្មណ៍ អំពី គោលដៅ ឬដាក់គោលដៅ ដែលទាក់ទងជាមួយគោលការណ៍ នោះ។

កូនសៀវភៅនេះផ្ដល់មេរៀនពេញលេញមួយចំនួន ចំពោះ សបា្តហ៍មួយចំនួននៅក្នុងឆ្នាំ។ មតិយោបល់ទាំងឡាយ ប៉ុន្តែមិនមែន ជាមេរៀនពេញលេញ គឺរួមបញ្ចូលសម្រាប់សប្ដាហ៍ផ្សេងទៀត។ រួមបញ្ចូលមិតិយោបល់ទាំងនោះ ជាមួយគំនិតមួយចំនួនរបស់អ្នកផ្ទាល់។ អ្នកអាចបានជាគំនិត តាមរយៈការអានមេរៀនផ្សេងនៅក្នុង កូនសៀវភៅនេះ។ នៅពេលដែលមានថ្ងៃអាទិត្យទីប្រាំ ចូរប្រើប្រាស់ ពេលវេលានោះដើម្បីរំលឹកមេរៀនពីមុន។ ព្រះវិញ្ញាណអាចដឹកនាំ អ្នក នៅពេលដែលអ្នកដាក់ផែនការ និងរៀបចំសកម្មភាព សម្រាប់ មេរៀនទាំងឡាយ។

ចូរធ្វើការជាមួយអ្នកដឹកនាំតន្ត្រី នៅពេលអ្នករៀបចំមេរៀនរបស់អ្នក។ ការច្រៀងចម្រៀងនឹងជួយពង្រឹងដល់គោលលទ្ធិ ដែលអ្នកកំពុង បង្រៀន។ ពេលខ្លះអ្នកអាចអញ្ជើញគ្រូបង្រៀន និងថ្នាក់របស់ពួក គេដើម្បីជួយអ្នក ជាមួយផ្នែកខ្លះនៃ សេចក្តីណែនាំនៃដំណឹងល្អ។

មេរៀនមួយចំនួនផ្តល់យោបល់ឱ្យអញ្ជើញ ភ្ញៀវឡើងនិយាយចូលរួម នៅក្នុងថ្នាក់អង្គការបឋមសិក្សា។ អ្នកគួរតែសុំការអនុញ្ញាតពីប៊ីស្សព ឬប្រធានសាខារបស់អ្នក ពីមុនពេលអញ្ជើញបុគ្គ លនោះឱ្យចូលរួម។

រួមជាមួយមេរៀនមាននូវគំនិតបន្ថែមមួយចំនួនអំពីការបង្រៀន ដែលនឹងជួយអ្នកអភិវឌ្ឍសមត្ថភាពក្នុងការបង្រៀនរបស់អ្នក។ មេរៀនទាំងនោះរួមមានរូបភាព ដែលនឹងជួយអ្នកមើលឃើញ តើសកម្មភាពនោះ មានទម្រង់របៀបណា។ ថ្វីបើការអភិវឌ្ឍន៍ជំនាញ ក្នុងការបង្រៀនរបស់អ្នកសំខាន់យ៉ាងណាក្ដី ក៏ការរៀបចំខាង វិញ្ញាណ និងទីបន្ទាល់របស់អ្នកក៏បានអញ្ជើញព្រះវិញ្ញាណ ដើម្បីបញ្ជាក់ពីគោលការណ៍ទាំងនេះ នៅក្នុងបេះដូងរបស់កុមារ។

ពេលវេលាចែកចាយ

តន្ត្រីនៅក្នុងថ្នាក់អង្គការបឋមសិក្សា គួរបង្កើតនូវបរិយាកាសដែល មានគារវភាព បង្រៀនដំណឹងល្អ និងជួយកុមារទទួលឥទ្ឋិពលពី ព្រះវិញ្ញាណបរិសុទ្ធ និងក្ដីអំណរដែលបានមកពីការច្រៀង។ ពេល វេលាចែកចាយមួយវគ្គមានចំនួន 20 នាទីគួរតែមាននូវការលះបង់ ចំពោះការបង្រៀនចម្រៀងនិងតន្ត្រី។ ចំណុចនេះនឹងធ្វើឱ្យ អ្នកប្រាកដថា អ្នកមានពេលគ្រប់គ្រាន់ដេីម្បីបង្រៀនតន្ត្រីថ្មី និងជួយ កុមារមានក្ដីអំណរក្នុងការច្រៀងចម្រៀង។

កូនសៀវភៅនេះរួមមានចម្រៀងថ្មី សម្រាប់ឱ្យកុមាររៀននៅក្នុងឆ្នាំ នេះ (សូមមើល ទំព័រ 28)។ វាក៏រួមមាននូវជំពូកដែលមាន ចំណងជើងថាៈ «របៀបដើម្បីប្រើប្រាស់តន្រ្ដី នៅក្នុងថ្នាក់អង្គការ បឋមសិក្សា» (សូមមើល ទំព័រ 27 7)។

សេចក្ដីណែនាំអំពីបទបង្ហាញ នៅក្នុងការប្រជុំពិធីសាក្រាម៉ង់

នៅក្រោមការដឹកនាំរបស់ប៊ីស្សព ឬប្រធានសាខា បទបង្ហាញ នៅ ក្នុងការប្រជុំពិធីសាក្រាម៉ង់របស់កុមារ គឺត្រូវបានធ្វើឡើងនៅក្នុង ឆមាសទីបួននៃឆ្នាំ។ ជួបជាមួយក្រុមប្រឹក្សានៅក្នុងគណៈប៊ីស្សព ឬគណៈប្រធានសាខា ដែលមើលការខុសត្រូវលើថ្នាក់អង្គការ បឋមសិក្សានៅក្នុងឆ្នាំនេះ ដើម្បីពិភាក្សាអំពី ផែនការជាបឋម។ ដើម្បីទទួលការអនុមតិនៅពេលផែនការនោះបញ្ចប់។

រៀបផែនការដើម្បីកុមារធ្វើបទបង្ហាញ ដោយផ្អែកទៅលើបាវចនាប្រចាំខែ។ ចូរធ្វើការកត់ចំណាំសេចក្តីថ្លែង និងបទពិសោធន៏ផ្ទាល់ខ្លួន ពេញមួយឆ្នាំរបស់កុមារ ដើម្បីប្រហែលជា អាចត្រូវប្រើប្រាស់នៅក្នុង បទបង្ហាញ។ នៅពេលអ្នករៀបចំផែនការណ៍ សម្រាប់កុមារចែក ចាយនូវអ្វីដែលពួកគេបានរៀនរួចហើយ អំពីបាវចនានៅក្នុងឆ្នាំនេះ ចូរគិតអំពីមធ្យោបាយដែលពួកគេអាចជួយឱ្យក្រុមជំនុំ ផ្តោតយក ចិត្ដទុក្លដាក់លើ គោលលទ្ធិនៃដំណឹងល្អដែលពួកគេកំពុងបង្រៀន។ សមាជិកម្នាក់នៅក្នុងគណៈប៊ីស្សព អាចបញ្ចប់ការប្រជុំជាមួយនឹង សុន្ទរកថាសង្ហេប។

នៅពេលអ្នករៀបចំបទបង្ហាញ សូមចងចាំគោលការណ៍ណែនាំខាង ក្រោមៈ

  • ការហាត់សមមិនគួរយកពេលរបស់ថ្នាក់ ឬរបស់ក្រុមគ្រួសារ ដោយមិនចាំបាច់នោះទេ។

  • ជំនួយចក្លុ សំលៀកបំពាក់ និងព័ត៌មានបទបង្ហាញ មិនត្រូវគ្មាន ការគោរព ចំពោះការប្រជុំសាក្រាម៉ង់នោះទេ។

children and teachers in chapel

ចម្រៀងដែលបានប្រើនៅក្នុង បទបង្ហាញ អាចនឹងត្រូវបានច្រៀង ដោយក្រុមធំ ឬតូច ជាសូឡូ ឬច្រៀងពីនាក់ ដោយសមាជិក គ្រួសារ ឬរួមជាមួយឧបករណ៍ភ្លេង ផេ្សងទៀត។ ត្រូវប្រាកដថាកុមារ ទាំងនោះ ចេះពាក្យពេចន៍ស្ទាត់ ហើយអាចច្រៀងចេញពីដួងចិត្ដ របស់ពួកគេ។

ធនធានទាំងឡាយដែលបានប្រើនៅក្នុងកូនសៀវភៅនេះ

អក្សរកាត់ខាងក្រោម ត្រូវបានប្រើប្រាស់ពេញក្នុងសៀវភៅទាំងមូលៈ

ច.កសៀវភៅចម្រៀងកុមារាកុមារី

TNGCTeaching, No Greater Call

មេរៀនជាច្រើរួមមាននូវយោបល់ដើម្បីប្រើប្រាស់រូបភាពៈអ្នកអាច ស្វែងរករូបភាពនៅក្នុង the Gospel Art Book, the Gospel Art Picture ៕ងៃ ដែលជាសៀវភៅកញ្ចប់រូបភាព និង ទស្សនាវដ្ដីសាសនាចក្រ ព្រមទាំងនៅតាមអិនធើរណែត images.lds.org

កាលវិភាគសម្រាប់កម្មវិធីសិក្សាឆ្នាំ 2016

កម្មវិធីសិក្សាទូទៅ

សម្រាប់ថ្នាក់ទារកដ្ឋាន Behold Your Little Ones កាំរស្មីព្រះអាទិត្យៈ អង្គការបឋមសិក្សាភាគ 1; ជ.ផ.ត 4–7: អង្គការបឋមសិក្សាភាគ 3 សេចក្តីក្លាហ៊ាន 8–11: អង្គការបឋមសិក្សាភាគ 7

កម្មវិធីសិក្សាមូលដ្ឋាន

កាំរស្មីព្រះអាទិត្យៈ អង្គការបឋមសិក្សាទី 1 ជ.ផ.ត 4–7ៈ អង្គការបឋមសិក្សាទី 3 សេចក្តីក្លាហាន 8–11: អង្គការបឋមសិក្សាទី 7