ខែ មិថុនា
គោលការណ៍ទីមួយ និងពិធីការទាំងឡាយនៃដំណឹងល្អធ្វើ ឱ្យខ្ញុំអាចរស់នៅជាមួយព្រះម្តងទៀត
ជ្រើសរេីសចម្រៀងតាមចិត្ដរបស់អ្នក សៀវភៅចម្រៀងកុមារាកុមារី
«យើងខ្ញុំជឿថា គោលការណ៍ទីមួយ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អគឺៈ ទីមួយ សេចក្តីជំនឿ ជឿ ដស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទីពីរការប្រែចិត្ដ ទីបីបុណ្យជ្រមុជទឹក អញ្ជើញការពន្លិចសម្រាប់ការផ្ដាច់បាប ទីបួនការដាក់ដៃលើ សម្រាប់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ» (មាត្រានៃសេចក្តីជំនឿ 1:4)។
សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។សូមរៀបចំផែនការរកវិធីសាស្រ្ត គូសបញ្ជាក់ពី គោលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទ្ធិនោះ និងអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បី រៀនចេះ ហើយតើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៏ ពីព្រះវិញ្ញាណដោយរបៀបណា?»
សប្តាហ៍ទី 1ៈ សេចក្ដីជំនឿលើព្រះយេស៊ូវ គ្រីស្ទ ដឹកនាំឱ្យយើងឱ្យស្រឡាញ់ទ្រង់ ទុកចិត្តទ្រង់ និងរក្សាតាមបទបញ្ញត្តិរបស់ទ្រង់។
គូសបញ្ជាក់ពីគោលលទ្ធិ និងលើកទឹកចិត្តឱ្យមានការយល់ដឹង (ការមើលកម្មវត្ថុ នៃមេរៀន និង ច្រៀងចម្រៀង)ៈ ចូរសរសេរ «សេចក្តីជំនឿលើព្រះយេស៊ូវ គ្រីស្ទ ដឹកនាំឱ្យយើងឱ្យស្រឡាញ់ទ្រង់ ទុកចិត្តទ្រង់ និងរក្សាតាមបទបញ្ញត្តិរបស់ទ្រង់។ ចូរបង្ហាញគ្រប់ពូជមួយចំនួនដល់កុមារ។ ចូរសួរថាៈ «តើគ្រាប់ពូជទាំងនេះអាចប្រែក្លាយជាអ្វី?» «តើអ្នកអាចដឹងថាគ្រាប់ពូនេះអាចនឹងដុះរ បៀប ណា?» «តើយើងត្រូវធ្វើអ្វីដើម្បីធ្វើឱ្យវាដុះ?» ចូរពន្យល់ថា សេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវ គ្រីស្ទ គឺដូចជាគ្រាប់ពូជ វាអាចដុះបាននៅពេលដែលយើងចិញ្ចឹមថែទាំវា។ ចូរពិភាក្សា នូវអ្វីដែលយើងអាចធ្វើដើម្បីជួយឱ្យសេចក្តីជំនឿរបស់យើងលូតលាស់ និងពន្យល់អំពីរបៀប ដែល កិច្ចការទាំងនេះនឹងដឹកនាំយើងឱ្យស្រឡាញ់ និងទុកចិត្តលើព្រះយេស៊ូវ គ្រិស្ទ និងរក្សាតាមបទបញ្ញត្តិ របស់ទ្រង់។
សប្តាហ៍ទី 2: ការប្រែចិត្តនាំមកនូវការអភ័យទោស។
គូសបញ្ជាក់ពីគោលលទ្ធិ (ការអានព្រះគម្ពីរ)ៈ អញ្ជើញកុមារឱ្យបើក ព្រះគម្ពីររបស់ពួកគេ ហើយអាន គោលលទ្ធិធិ និងសេចក្តីសញ្ញា 58:42–43។ ចូរអញ្ជើញពួកគេឱ្យកត់សំគាល់នូវអ្វីដែលបានកើត ឡើងនៅពេលដែលយើងប្រែចិត្តពីអំពើបាបរបស់យើង។ (ប្រសិនបើ អាច ចូរអញ្ជើញកុមារគូសចំណាំខគម្ពីរទាំងនេះ នៅក្នុងព្រះគម្ពីរ របស់ពួកគេ)។ សូមប្រាប់ដល់កុមារ អំពី អេណុសដោយសង្ខេប (សូមមើល អេណុស 1:1–4) ហើយឱ្យកុមារអាន អេណុស 1:5–8។ ចូរថ្លែងទីបន្ទាល់ថា ដង្វាយជួនរបស់ព្រះគ្រីស្ទ ធ្វើឱ្យយើង អាចបានទទួលនូវការអភ័យទោសពីអំពើបាបរបស់យើង។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ការសម្ដែង)ៈ ចូរពន្យល់ថា មនុស្សដែលបានប្រែចិត្ត ហើយបានទទួលនូវការអភ័យទោសពី អំពើបាប របស់ពួកគេ គឺមានបំណងប្រាថ្នាដើម្បីបំរើព្រះ។ ចូរបំបែកកុមារជាបីក្រុម ហើយឱ្យក្រុមនិមួយៗ នូវព្រះគម្ពីរយោងខាង ក្រោមៈ អាលម៉ា បានទទួលពិធីបុណ្យជ្រមុជទឹក នៅក្នុងទឹកជ្រោះ មរមន (ម៉ូសាយ 17:2–4; 18:1–17)យ៉ូណាស(យ៉ូណាស 1–3) ប្រជាផនអាន់តៃ នីហ្វៃលីហៃ បានកប់ដាវរបស់ពួកគេ (អាលម៉ា 23:4–18; 24:6–19)។ ចូរពន្យល់ថារឿងនេះបានប្រាប់ប្រជាជនអំពី អស់អ្នកដែលបានប្រែចិត្តពីអំពើបាបរបស់ពួកគេ និងបានបំរើ ព្រះអម្ចាស់។ សុំឱ្យក្រុមនិមួយៗមើលព្រះគម្ពីរឡើងវិញ ហើយរៀបចំ ធ្វើបទបង្ហាញ សម្តែងអំពីរបៀបដែលប្រជាជនទាំងនេះបានប្រែចិត្ដ ព្រមទាំងបំរេីព្រះអម្ចាស់របស់ពួកគេ (តាមរយះការបង្រៀនដំណឹងល្អ បំរើបេសកកម្ម និងបដិសេធមិនធ្វើសង្គ្រាម)។
សប្តាហ៍ទី 3ៈ ពេលខ្ញុំធ្វើពិធីបុណ្យជ្រមុជទឹក ខ្ញុំបានធ្វើសេចក្ដីសញ្ញាជាមួយព្រះ។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ការមើលកម្មវត្ថុនៃមេរៀន)ៈ សុំឱ្យកុមារទ្បើងមកខាងមុខថ្នាក់ ហើយលើកដៃនាង ឬគាត់ឡើង។ បន្ទាប់ មកដាក់ព្រះគម្ពីរនៅក្នុងដៃរបស់ពួកគេ។ ចូរអាន ម៉ូសាយ 18:7–11ចូរពន្យល់ថាសេចកី្ដសញ្ញាមួយដែលយើងបានធ្វើ ពេលដែលយើងបាន ទទួលពិធីបុណ្យជ្រមុជទឹកដើម្បី «ទទួលបន្ទុកគ្នាទៅិវញទៅមក ដើម្បី ឱ្យបន្ទុកនោះបានស្រាល»។ ចូរសួរកុមារដែលកាន់ព្រះគម្ពីរ ប្រសិនបើ ពួកគេចុកដៃ។ ឱ្យកុមារពីរនាក់ទៀតជួយកាន់ដៃនាង ឬគាត់ឡើង។ ចូរពិភាក្សាអំពីបន្ទុកដែលកុមារមាន ដូចជាអ្វីដែលទើបតែបាន សាកល្បង ដែលបានឈឺ មានអារម្មណ៍ឯកកោ ឬបញ្ហាស្មគ្រស្មាញ នៅសាលារៀន។ សូមសួរកុមារថា តើពួកគេអាចផ្តល់ជំនួយបែបណា ទើបអាចជួយសំរាលបន្ទុកគ្នាទៅវិញទៅមកបាន។
ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍(លេងល្បែង)ៈ សូមប្រាប់ កុមារថា ពិធីបុណ្យជ្រមុជទឹក គឺជារបងដែលដឹកនាំទៅរកផ្លូវនៃជីវិតដ៏ នៅអស់កល្បជានិច្ច (សូមមេីល នីហ្វៃទី 2 31:17)។ នៅផ្នែកម្ខាង នៃបន្ទប់ចូលបិទរូបភាពកុមារម្នាក់ធ្វើពិធីបុណ្យជ្រមុជទឹក។ នៅក្នុង បន្ទប់ម្ខាងទៀត ចូរដាក់រូបភាពរបស់ព្រះអង្គស់ង្រ្គោះ ហើយពន្យល់ ថានៅក្នុងសកម្មភាពនេះ រូបភាពនេះគឺតំណាងឱ្យជិវិតដ៏នៅ អស់កល្បជានិច្ច។ ចូរនិយាយបា្រប់កុមារថា យើងឈរនៅលើផ្លូវទៅ កាន់ជិវិតដ៏អស់កល្បជានិច្ច នៅពេលដែលយើងរក្សាតាម សេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក។ ចូររំលឹកសេចកី្តសញ្ញាទាំងនេះ ឡើងវិញដោយសង្ខេបៗ (ការចងចាំ ព្រះយេស៊ូវ គ្រីស្ទ ការគោរពតាម បទបញ្ញត្តិរបស់ទ្រង់ និងការជួយ អ្នកដទៃ)។ ចូរឱ្យក្រដាសមួយសន្លឹកដល់ កុមារ ដោយមានខែលការពារ ជ.រ.ត នៅលើនោះ។ ចូរសូមឱ្យកុមារសរសេរ នៅលើក្រដាសរបស់ពួកគេ នូវបទបញ្ញត្តិ មួយ ដែលនឹងជួយពួកគេរក្សានូវសេចកី្ត សញ្ញា នៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ (ពួកគេអាចគូររូបភាព ជាតំណាងឱ្យបទបញ្ញត្តិដែលពួកគេ ជ្រើសរើស)។ អញ្ជើញកុមារឱ្យដាក់រូបភាពរបស់នាង ឬគាត់នៅលើ ឥដ្ឋចន្លោះរូបភាពពីរ។ ប្រសិនបើអាចជួយកុមារស្វែងរកបទបញ្ញត្ដិ នៅក្នុងព្រះគម្ពីររបស់ពួកគេ ហើយអានជាមួយគ្នា។ សូមនិយាយ ឡើងវិញរហូតដល់កុមារ បានធ្វើផ្លូវមួយ នៅចន្លោះរូបភាពទាំងពីរ។
សប្តាហ៍ទី 4ៈ ព្រះវិញ្ញាណបរិសុទ្ធបានលួងលោម និងដឹកនាំខ្ញុំ។
លើកទឹកចិត្តឱ្យមានការយល់ដឹង(អានព្រះគម្ពីរ) ៈ សូមបំបែកកុមារជាក្រុម ហើយឱ្យក្រដាសដល់ក្រុមនិមួយៗ ជាមួយនឹងខគម្ពីរខាងក្រោមៈ
-
«ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា យើងនឹងរំលែកដល់អ្នក នូវព្រះវិញ្ញាណរបស់យើង ដែលនឹងបំភ្លឺគំនិតរបស់អ្នក ដែលនឹង បំពេញព្រលឹងរបស់អ្នកដោយ » (គ. និង ស. 11:13)។
-
«បើសិនជាអ្នករាល់គ្នានឹងចូលទៅតាមផ្លូវនោះ [ពិធីបុណ្យជ្រមុជ ទឹក] ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ នោះព្រះវិញ្ញាណបរិសុទ្ធ នឹងបង្ហាញដល់អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នក ត្រូវធ្វើ» (នីហ្វៃទី 3 32:5)។
-
«តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ… នឹង ពីគ្រប់ទាំងសេចក្ដីទាំងអស់ ក៏នឹងរំឭពីគ្រប់ សេចក្តីទាំងអស់ ដែលខ្ញុំបានប្រាប់ដល់អ្នករាល់ គ្នាដែរ» (យ៉ូហាន 14:26)។
-
«ចូរដាក់ទីទុកចិត្តរបស់អ្នកទៅនឹងព្រះវិញ្ញាណនោះ ដែលនឹងនាំ មែនហើយ គឺឱ្យធ្វើដោយយុត្តិធម៌ ឱ្យដើរ ដោយរាបសា ហើយនេះ គឺជាព្រះវិញ្ញាណ របស់យើង» (គ. និង ស. 11:12)។
-
«ហើយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នក នៃគ្រប់ការណ៏ទាំងអស់» (មរ៉ូណៃ 10:5)។
ចូរសុំឱ្យកុមារមើលព្រះគម្ពីរ ហើយបំពេញនៅក្នុងគូឡោន។ បន្ទាប់ មកឱ្យពួកគេពិភាក្សា ថាតើព្រះគម្ពីរទាំងនេះបង្រៀនអំពីរបៀបដែល ព្រះវិញ្ញាណបរិសុទ្ធ បានជួយយើងដោយរបៀបណា។ ចូរអញ្ជើញ ពួកគេឱ្យចែកចាយបទពិសោធន៏ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធ បានជួយពួកគេ។
លើកទឹកចិត្តឱ្យមានការអនុវត្តន៍(ច្រៀងចម្រៀង)ៈ ចូរប្រាប់កុមារថា ព្រះវិញ្ញាណបរិសុទ្ឋជួយយើង តាមវិធីជាច្រើន។ ចូរចែកចាយអំពី ពេលវេលាដែលព្រះវិញ្ញាណបរិសុទ្ធ បានលួងលោម ឬដឹកនាំអ្នក។